ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បារម្ភ​ខ្លាំង​ចំពោះ​ការ​ដាក់​ពង្រាយ​រ៉ា​ដា BANDE X នៅ​ជប៉ុន

9 ឆ្នាំ មុន

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​សុ​ី​ល​នៅ​តំបន់​អាស៊ី​-​ប៉ា​សុ​ី​ហ្វិ​ក ដោយ​ផ្តោត​លើ​សហរដ្ឋអាមេរិក ដែល​ដំឡើង​រ៉ា​ដា Bande X នៅ​ក្រុង​ក្យូ​តូ​របស់​ជប៉ុន ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying គូសបញ្ជាក់​ថា ការ​ដាក់​ពង្រាយ​នោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​សុ​ី​ល​នៅ​តំបន់​អាស៊ី​-​ប៉ា​សុ​ី​ហ្វិ​ក ដោយ​ផ្តោត​លើ​សហរដ្ឋអាមេរិក ដែល​ដំឡើង​រ៉ា​ដា Bande X នៅ​ក្រុង​ក្យូ​តូ​របស់​ជប៉ុន ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying គូសបញ្ជាក់​ថា ការ​ដាក់​ពង្រាយ​នោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ។

យោង​តាម​សារព័ត៌មាន​នានា​ថា កងទ័ព​អា​មេ​រិ​កបាន​បញ្ជូន​រ៉ា​ដា Bande X មក​កាន់​មូលដ្ឋាន​យោធា​ក្យូ​ហ្គា​មី​សា​គី ក្រុង​ក្យូ​តូ ។ រ៉ា​ដា​នេះ​ដែល​ត្រូវ​ប្រើប្រាស់ សម្រាប់​ចាប់​ការ​បាញ់​បណ្តា​មី​សុ​ី​ល​ពី​សំណាក់​កូរ៉េ​ខាងជើង ត្រូវ​ដំណើរការ​មុន​ដំណាច់ឆ្នាំ​នេះ ។
ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោកស្រី Hua Chunying ថ្លែង​ថា ប្រទេស​មួយ​ចំនួន​បាន​បង្កើន​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​សុ​ី​ល​ក្នុង​តំបន់​អាស៊ី​ប៉ា​សុ​ី​ហ្វិ​ក​សម្រាប់​ស្វែ​ករក​សន្តិសុខ​ជា​ឯកតោភាគី ដែល​ពុំ​សម​ស្រប​ទៅ​នឹង​ស្ថិរភាព​តំបន់ ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក សន្តិភាព ព្រមទាំង​ស្ថិរភាព​នៅ​អាស៊ី​ភាគ​ឦសាន  ។ ការ​ដាក់​ពង្រាយ​នោះ​កាន់តែ​គួរ​ឱ្យ​ព្រួយបារម្ភ​ថែម​ទៀត ក្នុង​កាលៈទេសៈ​នៃ​សភាពការណ៍​ស្មុគស្មាញ​និង​រសើប​ក្នុង​តំបន់ ។ លោកស្រី​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ដែល​ទាក់ទិន ឱ្យធ្វើ​សកម្មភាព​ដោយ​គិតដល់​សន្តិភាព និង​ស្ថិរភាព​តំបន់ ៕