ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជន​ដៃដល់​ម្នាក់​វាយបំបាក់​.​ក​សម្លា.ប់ស្ត្រី​សរ​សៃ​ខ្ចី ចោទ​ថា​ចេះ​អំពើអាប​ធ្មប់

9 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ ប៉ូលិស​ស្រុក​សំបូរ​ស្រាវជ្រាវ​​ឃាត់ខ្លួនជន​ដៃដល់​ម្នាក់ ​ក្នុង​ចំណោមបក្ខពួក​២​នាក់​ទៀត​ដែល​បាន​ធ្វើ​សកម្មភាព​វាយបំបាក់​.​ក​ស្ត្រី​ស​រសៃ​ខ្ចី​ម្នាក់ ​រហូត​ដល់​ស្លា.ប់ រួច​ទម្លាក់​ចូល​បឿន​ក្នុង​ទឹក​បឹង ដោយសារ​តែ​មាន​​គំនុំជាមួយ​ស្ត្រី​រង​គ្រោះ​ចោទ​ថា ចេះអំ​​ពើ​អាប​ធ្មប់​។

ខេត្តក្រចេះ ​៖ ប៉ូលិស​ស្រុក​សំបូរ​ស្រាវជ្រាវ​​ឃាត់ខ្លួនជន​ដៃដល់​ម្នាក់ ​ក្នុង​ចំណោមបក្ខពួក​២​នាក់​ទៀត​ដែល​បាន​ធ្វើ​សកម្មភាព​វាយបំបាក់​.​ក​ស្ត្រី​ស​រសៃ​ខ្ចី​ម្នាក់ ​រហូត​ដល់​ស្លាប់ រួច​ទម្លាក់​ចូល​បឿន​ក្នុង​ទឹក​បឹង ដោយសារ​តែ​មាន​​គំនុំជាមួយ​ស្ត្រី​រង​គ្រោះ​ចោទ​ថា ចេះអំ​​ពើ​អាប​ធ្មប់​។

ជន​ដៃដល់​ត្រូវ​នគរ​បាល​ស្រុក​​សំបូរ ចុះ​​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា បន្ទាប់​ពី​ជន​នេះនិង​បក្ខពួក​ពីរ​នាក់​ទៀត​ព្រួត​គ្នា​វាយ​សម្លាប់​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ដោយ​ចាប់សម្រាត​យក​ក្រ​​មា​​រុំ​មុខ រួច​​អូស​ពីលើ​ផ្ទះ​ទៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ជាង​២​គីឡូ​មែ​ត្រ​ ទើបវាយបំបាក់​.​កសម្លាប់​ទម្លាក់​ចូល​ទឹក​បឹង​។

ប៉ូលិស​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ឈ្មោះ ចក់ ណែម អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ បាន​ព្រួត​គ្នា​វាយ​សម្លាប់​ទៅ​លើ​ស្ត្រី​រង​​គ្រោះ​ឈ្មោះ អំ​ផាត មុំ អាយុ​៣២​ឆ្នាំ ជា​ស្ត្រី​សរ​សៃ​ខ្ចី ដែល​ទើបតែ​សម្រាល​កូនស្រី​២​ខែ ​និង​ស្នាក់​នៅ​លើ​ផ្ទះ​តែ​ម្នាក់ឯង​នៅ​ចំណុច​កើតហេតុ​។ អធិការរង​នគរ​​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​បាល​ស្រុក​សំបូរ លោក​អនុ​សេនី​យ៏​ឯក ឈិ​ន សំបូរ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ គឺ​ត្រូវ​នគរបាល​​ឃាត់ខ្លួន​បាន​នៅ​ពេល​ដែលកម្លាំង​ជំនាញ បាន​ចុះ​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​។ ជាមួយ​គ្នានេះ​នគរបាល ក៏​បាន​​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ពីរ​នាក់​ផ្សេង​ទៀត ដែល​រស់នៅ​ក្បែរ​នោះ​ ដោយ​សង្ស័យ​ពី​បទ​រួមគំនិត​ក្នុង​អំពើឃាតកម្ម​។

លោក​អនុ​ស​នី​យ៏​ឯក​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោ​ង​៧​យប់​ថ្ងៃ​ទី​២២ តុលា នៅ​​ពេលដែល​ស្ត្រី​រង​គ្រោះ​រូប​នេះ កំពុង​តែ​នៅ​លើ​ផ្ទះ​ជាមួយ​នឹង​កូន​តូច​ៗ​ ខ​ណៈ​​ដែល​ប្តី​មិន​ទាន់​មកពី​ព្រៃ​។ ជន​ដៃដល់​និង​បក្សពួក​២​នាក់​ទៀត​បាន​ឡើង​ទៅ​​​លើ​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ​ និង​បានចាប់​ស្ត្រី​រង​គ្រោះយក​ក្រ​មា​រុំ​មុខ ហើយ​ចាប់​អូស​ស្ត្រី​រង​គ្រោះ​ទៅ​បឹង​ខាងក្រោយ​ផ្ទះ​ចម្ងាយជាង​ពីរ​គីឡូ​មែ​ត្រ និង​បាន​ធ្វើ​​សកម្មភាព​វាយបំបាក់​.​ក​ស្ត្រី​រង​គ្រោះ​ទាំង​ភាព​អាក្រាត​រួចទម្លាក់​ចូល​បឿនក្នុង​ទឹក​បឹង​ ៕