ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូ​តា​ល់​ជ្រើសរើស​មនុស្ស​ពីរ​នាក់​ដឹកនាំ​ក្រុមហ៊ុន​ជំនួស​ប្រធាន​អគ្គនាយក​ដែល​ទទួលមរណភាព​ដោយ​គ្រោះថ្នាក់​យន្តហោះ

9 ឆ្នាំ មុន

ក្រុមហ៊ុន​ប្រេង​បារាំង តូ​តា​ល់ កាលពី​ថ្ងៃ​ទី​២២ តុលា បាន​អញ្ជើញ​អតីត​ប្រមុខ​ក្រុមហ៊ុន លោក Thierry Desmarest ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន​នោះ​វិញ ព្រមទាំង​លោក Patrick Pouyanne ជា​អគ្គនាយក សម្រាប់​ជំនួស​លោក Christophe De Margerie ប្រធាន​អគ្គនាយក​ដែល​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​២០ តុលា នៅ​រុ​ស្ស៊ី ក្នុង​គ្រោះថ្នាក់​យន្តហោះ ។

ក្រុមហ៊ុន​ប្រេង​បារាំង តូ​តា​ល់ កាលពី​ថ្ងៃ​ទី​២២ តុលា បាន​អញ្ជើញ​អតីត​ប្រមុខ​ក្រុមហ៊ុន លោក Thierry Desmarest ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន​នោះ​វិញ ព្រមទាំង​លោក Patrick Pouyanne ជា​អគ្គនាយក សម្រាប់​ជំនួស​លោក Christophe De Margerie ប្រធាន​អគ្គនាយក​ដែល​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​២០ តុលា នៅ​រុ​ស្ស៊ី ក្នុង​គ្រោះថ្នាក់​យន្តហោះ ។

ការ​សម្រេចចិត្ត​នោះ​ត្រូវ​បាន​ប្រកាន់​យក​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ពិសេស​មួយ​របស់​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ។ លោក Thierry Desmarest អតីត​មេ​របស់​លោក Christophe De Margerie ហើយ​ជា​ប្រមុខ​របស់​តូ​តា​ល់​ពី​ឆ្នាំ​១៩៩៥ ដល់​២០១០ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមហ៊ុន ខណៈ​លោក Patrick Pouyanne រហូត​មក​ទល់​ពេល​នេះ​ទទួល​បន្ទុក​ខាង​សាខា​ចម្រាញ់​ប្រេងកាត និង​គីមី នឹង​កាន់​តំណែង​ជា​អគ្គនាយក ។កាលពី​ឆ្នាំទៅ​មិ​ញ ពេល​លោក Desmarest ដល់​ឆ្នាំ​កំណត់​ឱ្យ​ឈប់​ធ្វើការ​ក្នុង​អាយុ​៧០​ឆ្នាំ គេ​គ្រោង​ឱ្យ​លោក Pouyanne ក្លាយជា​ប្រធាន​អគ្គនាយក​តូ​តា​ល់ ក្នុង​ខែធ្នូ ឆ្នាំ​២០១៥ ។

លោក Patrick Pouyanne អាយុ​៥១​ឆ្នាំ ត្រូវ​បាន​ចាត់ទុកជា​មនុស្ស​ម្នាក់​ដែល​អាច​ជ្រើសតាំង​ជា​អ្នក​បន្ត​តំណែង​ពី​លោក Christophe De Margerie ។គ្រួសារ​លោក Christophe De Margerie ក្នុង​នោះ​មានកូន​ប្រុស​របស់​លោក ឈ្មោះ Fabrice De Margerie បាន​មក​កាន់​ក្រុង​មូ​ស្គូ នា​ថ្ងៃ​ទី​២២ តុលា ដើម្បី​នាំ​សព​របស់​លោក មក​កាន់​ប្រ​ទស​បារាំង រួច​សព​របស់​លោក​អាច​បញ្ចុះ​នៅ​ឃុំ Saint Pair-Sur-Mer ។ ពិធី​បុណ្យសព​ជា​ផ្លូវការ​របស់​លោក​ត្រូវធ្វើ​នៅ​ក្រុងប៉ារីស ប្រហែល​ចូលរួម​ដោយ​បណ្តា​ឥស្សរជន​នយោបាយ ។

នៅ​ក្រុង​មូ​ស្គូ ការ​សុ​ើ​ប​អង្កេត​លើ​មូលហេតុ​នៃ​គ្រោះថ្នាក់​យន្តហោះ​ឯកជន​ដែល​លោក Christophe De Margerie ជិះ សន្និដ្ឋាន​ថា អ្នក​បើករថយន្ត​សម្អាត​ព្រិល​ច្រឡំ​ផ្លូវ ដោយ​បើក​ចូល​ក្នុង​ផ្លូវ​យន្តហោះ​រត់ឡើង ហើយ​ពុំ​ឃើញ​ការ​មក​ដល់​របស់​យន្តហោះ ។ ចំណែក​អយ្យការ​ក្រុង​បា​៉​រី​ស ក៏​បើក​ការ​សុ​ើ​ប​អង្កេត​មួយ​ពី​ការ​ធ្វើឃាត​មនុស្ស​ដោយ​អ​ចេតនា​ដែរ ហើយ​ប្រគល់​ភារកិច្ច​នោះ​ដល់​ផ្នែក​ស្រាវជ្រាវ​របស់​ប៉ូលិស​ដឹក​ជញ្ជូន​តាម​អាកាស ។

ក្នុង​ជំហាន​ដំបូង គណៈកម្មាធិការ​សុ​ើ​ប​អង្កេត​រុ​ស្ស៊ី លើក​ឡើង​ពី​ការ​ច្រឡំ​របស់​ពួក​អ្នក​ប្តូរ​ផ្លូវអាកាស និង​អំពើ​របស់​អ្នក​បើករថយន្ត​សម្អាត​ព្រិល ដែល​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹងស្រា ។ គណៈកម្មាធិការ​នោះ​ក៏​លើក​ឡើង​ពី​លក្ខខណ្ឌ​ឧតុនិយម​មិនល្អ មាន​ព្យុះ​ព្រិល និង​ពី​កំហុស​របស់​អ្នក​បើក​ផង​ដែរ ។ក្នុង​គ្រោះថ្នាក់​យន្តហោះ​នេះ ក្រៅពី​ប្រមុខ​ក្រុមហ៊ុន​ប្រេង​តូ​តា​ល់ អ្នក​បើក​២​នាក់ ព្រមទាំង​បុគ្គលិក​នៅ​កាប៊ី​ន​យន្តហោះ​ម្នាក់ ក៏​ត្រូវ​ស្លាប់​ដែរ ។ គ្រោះថ្នាក់​នេះ គឺ​ដោយសារ​ពេល​យន្តហោះ​កំពុង​រត់ឡើង កង់​របស់​វា​បាន​បុក​ប៉ះ​រថយន្ត​សម្អាត​ព្រិល​ពេល​រត់​ក្នុង​ល្បឿន​ដល់​ទៅ​៣០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ៕