ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ស្លា.ប់​កូនង៉ែត​ម្នាក់

9 ឆ្នាំ មុន

ប៉ូលិ​ស​រាយការណ៍​ថា បុរស​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​បាន​បើករថយន្ត​របស់​គេ​បុក​រះ​មនុស្ស​ម្នា​នៅ​ឯ​ស្ថានីយ​រថភ្លើង​មួយ​នៃ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម កាលពី​ថ្ងៃ​ទី​២២ តុលា ដោយ​សម្លា.ប់​កូនង៉ែត​ម្នាក់ ហើយ​ធ្វើ​ឱ្យ​របួស​មនុស្ស​៧​នាក់​ទៀត ។ នេះ​ជា​អំពើ​ដែល​គេ​សង្ស័យ​ថា ជា​ការ​វាយប្រហារ​ភេរវកម្ម​មួយ ។

ប៉ូលិ​ស​រាយការណ៍​ថា បុរស​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​បាន​បើករថយន្ត​របស់​គេ​បុក​រះ​មនុស្ស​ម្នា​នៅ​ឯ​ស្ថានីយ​រថភ្លើង​មួយ​នៃ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម កាលពី​ថ្ងៃ​ទី​២២ តុលា ដោយ​សម្លាប់​កូនង៉ែត​ម្នាក់ ហើយ​ធ្វើ​ឱ្យ​របួស​មនុស្ស​៧​នាក់​ទៀត ។ នេះ​ជា​អំពើ​ដែល​គេ​សង្ស័យ​ថា ជា​ការ​វាយប្រហារ​ភេរវកម្ម​មួយ ។

លោក​អាស៊ី អាហា​រូ​៉​នី អ្នកនាំពាក្យ​របស់​បូ​៉​លិ​ស​ស្រុក​ហ្សេ​រុយ​សា​ឡឹម​និយាយ​ថា នា​វេលា​ម៉ោង​ប្រមាណ​ជា​១៨ ម៉ោង​ក្នុងស្រុក អ្នក​បើករថយន្ត​ឯកជន​ម្នាក់​បាន​បើក​បុក​បណ្តា​អ្នក​ដើ​េ​រ​នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​ធុន​ស្រាល​មួយ​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម ។ ជនសង្ស័យ​មាន​បំណង​ចុះ​ពី​រថយន្ត​រត់គេច​ខ្លួន ក៏​បុ​៉​ន្តែ​ត្រូវ​បាន​ប៉ូលិស​ម្នាក់​បាញ់​ឱ្យ​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ បុរស​នេះ​ឈ្មោះ អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន់ អា​ស៊ុ​ល​ឌី ជា​សមាជិក​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ដែល​មាន​អាយុ​២១​ឆ្នាំ ធ្លាប់​ជាប់គុក​អុ​ី​ស្រា​អែ​ល​ពី​បទ​រំលោភ​បំពាន​ទាក់ទិន​ដល់​សន្តិសុខ ៕