ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​នាង​តាម​​មិត្ត​ភក្តិ​​រួច​​នាំ​​ទៅ​ដេក​ផ្ទះ​សំណាក់​​​​ត្រូវ​ប៉េ​អឹម​ចាប់​ខ្លួន​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយមាន​ជ័យ ៖ យុវជន​​​ម្នាក់​ត្រូវ​កម្លាំង​​អាវុធហត្ថ​ខេត្ត​ឃាត់​ខ្លួន បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​ កាល​ពី​ព្រឹក​ថ្ងៃទី​២២ តុលា បន្ទាប់​ពីជន​នេះ​​នាំ​ក្មេង​ស្រី​អាយុ​១៤​​ឆ្នាំ​​ទៅ​រំលោ.ភ​សេព​សន្ថវៈ​​នៅ​ក្នុង​ផ្ទះ​សំណាក់​​ ។

ខេត្ត​បន្ទាយមាន​ជ័យ ៖ យុវជន​​​ម្នាក់​ត្រូវ​កម្លាំង​​អាវុធហត្ថ​ខេត្ត​ឃាត់​ខ្លួន បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​ កាល​ពី​ព្រឹក​ថ្ងៃទី​២២ តុលា បន្ទាប់​ពីជន​នេះ​​នាំ​ក្មេង​ស្រី​អាយុ​១៤​​ឆ្នាំ​​ទៅ​រំលោភ​សេព​សន្ថវៈ​​នៅ​ក្នុង​ផ្ទះ​សំណាក់​​ ។

លោក​វរសេនីយ៍​ឯក ម៉ែន ភិរម្យ​ មេបញ្ជាការរង​កង​រាជអាវុធ​ហត្ថ​ខេត្ត ប្រាប់​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​​ឈ្មោះ អ៊ុច អេម អាយុ​១៩​​ឆ្នាំ មាន​លំនៅ​ភូមិ​មួយ​ សង្កា​ត់​​​​ព្រះពន្លា ក្រុង​សិរីសោភ័ណ រី​ឯក្មេង​ស្រី​រងគ្រោះ​អាយុ​១៤​​ឆ្នាំ ។ លោកថា នៅ​ពេល​ចាប់​ខ្លួនជន​ជាប់​ចោទ​ គឺ​កម្លាំង​ជំនាញ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​​ ប្តឹង​ឈ្មោះ អ៊ុច អេម​​ នាំ​​កូនស្រី​របស់​គាត់​ទៅ​រំលោភ​បាន​សម្រេច​​​នៅក្នុង​​​ផ្ទះសំណាក់​ជាយ​ក្រុង​ កាល​ពី​យប់​​ថ្ងៃទី​១៩ តុលា​​ នៅភូមិ​សូភី ​សង្កាត់​​កំពង់​​ស្វាយ​ ក្រុង​សិរីសោ​ភ័ណ​​ ។

លោក​មេបញ្ជាការរង​កង​រាជអាវុធ​ហត្ថ​ខេត្តឱ្យដឹង​ទៀតថា យោ​ងតាម​ចម្លើយ​សារ​ភាពរបស់​​​ជន​ជាប់​​ចោទ​​ថា រូបគេ​បាន​ស្គាល់​ក្មេង​ស្រី​រងគ្រោះ​ តាម​រយៈ​​មិត្ត​ភក្តិ​​ រួច​​នាំ​នាង​​ដើរ​លេង​​ ហើយ​​ក៏បបួល​​ចូល​​ផ្ទះ​សំណាក់​​ ដោយពុំ​​បាន​បង្ខំ​​នោះទេ គឺ​​មាន​ការ​​យល់​ព្រម​ពីនាង​​ ​​​​លុះ​ក្រោយ​មក​ស្រាប់​តែ​​ឪពុកម្តាយ​របស់​នាង​ចោទ​ប្រកាន់​​ថា ចាប់​រំលោភ​ទៅ​វិញ ៕ ​