ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​វាយប្រហារ​តាម​អាកាស​រារាំង​ការ​ដួល​រលំ​ក្រុង​កូ​បា​នេ​ក្នុង​កណ្តាប់ដៃ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម

9 ឆ្នាំ មុន

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ តុលា ថា សភាពការណ៍​នៅ​ទីក្រុង​កូ​បា​នេ របស់​ពួក​ឃើ​ត​ស៊ី​រី​នៅ​តែ​ផុយ​ស្រួយ ក៏​ប៉ុន្តែ​កង​កម្លាំង​ឃើ​ត​នៅ​ត្រួតត្រា​មួយ​ភាគ​ធំ​នៃ​ទីក្រុង​នោះ រួច​ការ​ជួយ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម អាច​រារាំង​មិន​ឱ្យ​ទីក្រុង​នោះ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ពួក​ជី​ហា​ដ ។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ឧត្តមនាវី John Kirby ថ្លែង​ថា ការ​គាបសង្កត់​ខាង​អាកាស និង​ការ​គាបសង្កត់​នៅ​លើ​ដី​របស់​កងកម្លាំង​ឃើ​ត រួច​ចំណែក​យ៉ាង​ធំធេង​រារាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដណ្តើម​យក​ទីក្រុង​នោះ​ទាំងមូល​បាន លោក​បន្ត​ថា ទោះ​យ៉ាងណា​សភាពការណ៍​ក្នុង​ក្រុង​កូ​បា​នេ​នៅ​តែ​ផុយ​ស្រួយ ។ យើង​យល់​ថា កងកម្លាំង​ឃើ​ត​នៅ​ត្រួតត្រា​មួយ​ផ្នែក​ធំ​នៃ​ទីក្រុង​នេះ ។

ម្យ៉ាងវិញទៀត មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​ថា តម្លៃ​នៃ ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម IS តាំងពី​ចាប់ផ្តើម​វាយប្រហារ​តាម​អាកាស​ពី​ថ្ងៃ​ទី​៨ សីហា មក អស់ប្រាក់​៤២៤​លាន​ដុល្លារ​ហើយ ដោយ​គិត​ជា​មធ្យម​៧,៦​លាន​ដុល្លារ​ក្នុង​១​ថ្ងៃ ។

កងទ័ព​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២០ និង​២១ តុលា បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​៤​លើក លើ​ទីតាំង​ទាំងឡាយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ហើយ​មានការ​វាយប្រហារ​៣​លើក​ទៀត​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​សម្ព័ន្ធមិត្ត​នៅ​អុ​ី​រ៉ា​ក់ ។ ចំណែក​ក្រុម​អ្នក​សង្កេតការណ៍​មួយ​វិញ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២១ តុលា ថា ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អាច​ប្រមូល​យក​បាន​អាវុធ​មួយ​ចំនួន​ដែល​អា​មេ​រិ​ក​ទម្លាក់​តាម​យន្តហោះ​មក​ឱ្យ​យុទ្ធ​ជន​ឃើ​ត​នៅ​ទីក្រុង​កូ​បា​នេ ។ អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH គូសបញ្ជាក់​ថា អាវុធ​មួយ​ចំនួន​ទម្លាក់​ឱ្យ​ពួក​យុទ្ធ​ជន​ឃើ​ត បាន​ធ្លាក់​ក្នុង​តំបន់​ត្រួតត្រា​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ក្បែរ​ទីក្រុង​កូ​បា​នេ ហើយ​អាវុធ​ទាំងនោះ​ត្រូវ​ពួក​នោះ​ប្រមូល​យក ៕