ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បះបោរ​28​នាក់​ស្លា.ប់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​នៅ​ប៉ា​គី​ស្ថាន

9 ឆ្នាំ មុន

កងទ័ព​ប៉ា​គី​ស្ថាន​រាយការណ៍​ថា ជន​សកម្មប្រយុទ្ធ​យ៉ាងតិច​២៨​នាក់​បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២១ តុលា ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​កងទ័ព​ប៉ា​គី​ស្ថាន​ប្រឆាំង​ទីក្រុង​កុលសម្ព័ន្ធ DATTA KHEL ភាគ​ពាយ័ព្យ​ប្រទេស ។ ផ្នែក​សារព័ត៌មាន​របស់​កងទ័ព​ប៉ា​គី​ស្ថាន​ឱ្យ​ដឹង​ថា ការ​វាយឆ្មក់​នោះ​ធ្វើ​ឡើង​ក្នុង​តំបន់​កុលសម្ព័ន្ធ​វ៉ា​ហ្ស៊ី​រី​ស្ថាន​ខាងជើង ស្ថិត​នៅ​ជាប់​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន

កងទ័ព​ប៉ា​គី​ស្ថាន​រាយការណ៍​ថា ជន​សកម្មប្រយុទ្ធ​យ៉ាងតិច​២៨​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២១ តុលា ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​កងទ័ព​ប៉ា​គី​ស្ថាន​ប្រឆាំង​ទីក្រុង​កុលសម្ព័ន្ធ DATTA KHEL ភាគ​ពាយ័ព្យ​ប្រទេស ។ ផ្នែក​សារព័ត៌មាន​របស់​កងទ័ព​ប៉ា​គី​ស្ថាន​ឱ្យ​ដឹង​ថា ការ​វាយឆ្មក់​នោះ​ធ្វើ​ឡើង​ក្នុង​តំបន់​កុលសម្ព័ន្ធ​វ៉ា​ហ្ស៊ី​រី​ស្ថាន​ខាងជើង ស្ថិត​នៅ​ជាប់​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន ។ មេបញ្ជាការ​តា​លី​បង់​ម្នាក់​ក៏​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​នេះ​ដែល​កម្ទេច​ទីតាំង​៤​កន្លែង​របស់​ពួក​បះបោរ ។

ការ​វាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ទី​២១ តុលា ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ «ZARH-E-AZH» ដែល​កងទ័ព​ប៉ា​គី​ស្ថាន​កំពុង​ធ្វើ​ប្រឆាំង​ពួក​បះបោរ​នៅ​តំបន់​វ៉ា​ហ្ស៊ី​រី​ស្ថាន​ខាងជើង បើក​ធ្វើ​ពី​ថ្ងៃ​ទី​១៥ មិថុនា ក្រោយ​ការ​វាយប្រហារ​របស់​ពួក​តា​លី​បង់​លើ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​កា​រ៉ា​ជី ។ ប្រតិបត្តិការ​យោធា​នោះ​រហូត​មក​ទល់​បច្ចុប្បន្ន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​១.២០០​នាក់​ក្នុង​ជួរ​ពួក​បះបោរ ហើយ​ពួក​នេះ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​របួស ៕