ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​អគ្គ​នាយក​ប្រេង​ TOTAL ទទួ​ល​មរណ​ភាព​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្ត​ហោះនៅ​ក្រុង​មូស្គូ

9 ឆ្នាំ មុន

អ្នកនាំពាក្យ​ម្នាក់​របស់​ព្រ​លាន​យន្តហោះ​គូសបញ្ជាក់​ថា ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ប្រេង​បារាំង​តូ​តា​ល់ លោក Christophe De Margerie បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​ទី​២០ តុលា មុន​ពាក់កណ្តាល​អធ្រាត្រ​បន្តិច ដោយសារ​គ្រោះថ្នាក់​យន្តហោះ​ឯកជន​របស់​លោក​នៅ​ឯ​ព្រ​លាន​យន្តហោះ Vnoukovo ក្រុង​មូ​ស្គូ ។ ប្រធាន​ក្រុមហ៊ុន​តូ​តា​ល់​រូប​នេះ​មាន​អាយុ​៦៣​ឆ្នាំ ហើយ​យន្តហោះ​ឯកជន​របស់​លោក​នៅ​លើ​ផ្លូវ​យន្តហោះ​នៃ​ព្រ​លាន បាន​បុក​រថយន្ត​ឈូស​ព្រិល​មួយ​គ្រឿង​ប៉ះ​ចំ​កង់​យន្តហោះ​ពេល​ចាប់​ហោះ​ឡើង ។

អ្នកនាំពាក្យ​ម្នាក់​របស់​ព្រ​លាន​យន្តហោះ​គូសបញ្ជាក់​ថា ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ប្រេង​បារាំង​តូ​តា​ល់ លោក Christophe De Margerie បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​ទី​២០ តុលា មុន​ពាក់កណ្តាល​អធ្រាត្រ​បន្តិច ដោយសារ​គ្រោះថ្នាក់​យន្តហោះ​ឯកជន​របស់​លោក​នៅ​ឯ​ព្រ​លាន​យន្តហោះ Vnoukovo ក្រុង​មូ​ស្គូ ។ ប្រធាន​ក្រុមហ៊ុន​តូ​តា​ល់​រូប​នេះ​មាន​អាយុ​៦៣​ឆ្នាំ ហើយ​យន្តហោះ​ឯកជន​របស់​លោក​នៅ​លើ​ផ្លូវ​យន្តហោះ​នៃ​ព្រ​លាន បាន​បុក​រថយន្ត​ឈូស​ព្រិល​មួយ​គ្រឿង​ប៉ះ​ចំ​កង់​យន្តហោះ​ពេល​ចាប់​ហោះ​ឡើង ។ យន្តហោះ​របស់​លោក រត់​លើ​ផ្លូវ​ប្រុង​ហោះ​ឡើង​វិល​ទៅ​កាន់​ក្រុងប៉ារីស​វិញ ។

មនុស្ស​៣​នាក់​ជា​សមាជិក​ក្រុម​យានិក​សញ្ជាតិ​បារាំង​ដែរ ក៏​ត្រូវ​ស្លាប់​ក្នុង​គ្រោះថ្នាក់​នោះ ។ អ្នក​បើករថយន្ត​សម្អាត​ព្រិល​ដែល​ស្រវឹង ពុំ​ត្រូវ​របួស​ឡើយ ។ ព្រ​លាន​យន្ត​ហោះ Vnoukovo គូសបញ្ជាក់​ថា បាន​ផ្អាក​រាល់​ការ​ហោះហើរ​របស់​យន្តហោះ​សម្រាប់​ពេល​នោះ ។ ការ​សុ​ើ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​លើ​ការ​រំលោភ​បំពាន​បែបបទ​សន្តិសុខ ។ ទោះបីជា​គ្រោះថ្នាក់​កើត​មាន​នា​ពេល​យប់ ឈាន​ចូល​ដល់​ថ្ងៃ​ទី​២១ តុលា ក្តី ក៏​ឥស្សរជន​នយោបាយ​បារាំង​ជា​ច្រើន​រូប​បាន​សម្តែង​រួច​ហើយ​នូវ​ការ​ចូលរួម​មរណទុក្ខ​តាម Twitter ៕