ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារចម្រុះ​ CPP និង ​CNRP ​នឹងជួបគណៈប្រតិភូជប៉ុន​ដែលមកជួយ​លើការកែទម្រង់​ការបោះឆ្នោត​នៅកម្ពុជា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ បើគ្មានអ្វីប្រែប្រួលនោះទេ ​ក្រុមការងារចម្រុះ​ផ្នែកកែទម្រង់ការ​បោះឆ្នោតមកពី​គណបក្សប្រជាជនកម្ពូជា​ ( CPP )​ និង គណបក្សសង្គ្រោះជាតិ ​( CNRP )​នឹងជួបគណៈប្រតិភូ​ជប៉ុននៃក្រុមតាមដាន​​បន្តលើការ​ស្ទាបស្ទង់អំពី​សេចក្តីត្រូវការ​​សម្រាប់​ជួយដល់​កំណែទម្រង់ការ​បោះឆ្នោតនៅកម្ពុជា ។

ជំនួបនេះនឹង​ប្រព្រឹត្តទៅនៅវិមានរដ្ឋសភាជាតិ​ក្នុងរាជធានីភ្នំពេញ ​វេលាម៉ោង០៨ព្រឹកថ្ងៃទី២២​ តុលា​ ២០១៤ ។

បើតាមសេចក្តី​ប្រកាសព័ត៌មាន​របស់ស្ថានទូតជប៉ុន​ប្រចំាកម្ពុជាបានឲ្យដឹងថា ​គណៈប្រតិភូជប៉ុននៃក្រុមតាមដានបន្តនេះ​ ដឹកនំាដោយ​លោក តាដាយូគិ មីយ៉ាស៊ីតា ​( Tadayuki Miyashita )​ ប្រធាននាយកដ្ឋាន​ផែនការជំនួយ​តាមប្រទេសទី១នៃអគ្គនាយកដ្ឋាន​​សហប្រតិបត្តិការអន្តរជាតិ​នៃក្រសួងការបរទេសជប៉ុន​ និង ​សមាជិក០៤រូបទៀត​មកពីអង្គការ JICA ​។

ចំណែកក្រុមការងារចម្រុះ​ខាងគណបក្ស​ប្រជាជនកម្ពុជា​ដឹកនំាដោយ​ លោកឧបនាយករដ្ឋមន្រ្តី ​ប៊ិន ឈិន ​និង ​ខាងគណបក្ស​សង្គ្រោះជាតិ​ដឹកនំាដោយ​ លោកសមាជិកសភា ​គួយ ប៊ុនរឿន ។

យ៉ាងណាក៍ដោយ​ បើតាមប្រភពគួរឲ្យ​ទុកចិត្តបានបង្ហើបឲ្យដឹងដែរថា​ ជំនួបលើកដំបូងនេះ​ អ្នកសារព័ត៌មាន​ទំនងជាមិនត្រូវបានអនុញ្ញាត​ឲ្យចូលយកព័ត៌មាននោះទេ ៕