ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រហារជីវិត​មនុស្ស​2.400​នាក់​ក្នុង​ឆ្នាំ​2013

9 ឆ្នាំ មុន

អង្គការក្រៅរដ្ឋាភិបាល​មួយ គឺ​អង្គការ FONDATION DUI HUAN មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក រាយការណ៍​កាលពី​ថ្ងៃ​ទី​២១ តុលា​ថា ប្រទេស​ចិន​ជា​ប្រទេស​ប្រហារជីវិត​អ្នកទោស​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​នោះ បាន​ប្រហារជីវិត​មនុស្ស​២.៤០០​នាក់​ក្នុង​ឆ្នាំ​២០១៣ ។

ក្នុង​សេចក្តី​ប្រកាស​មួយ អង្គការ​នេះ​បញ្ជាក់​ថា ចំនួន​អ្នកទោស​២.៤០០​នាក់​ដែល​ត្រូវ​ប្រហារជីវិត​តំណាង​ឱ្យ​ការ​ចុះ​ថយ​២០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១២ ហើយ​ក៏​ជា​ការ​ចុះ​ថយ​ខ្លាំង​ដែរ​បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​អ្នកទោស​ដែល​ប្រហារជីវិត​១២.០០០​នាក់​កាលពី​ឆ្នាំ​២០០២ ។

ជា​ការ​សម្ងាត់​របស់​រដ្ឋ ចំនួន​មនុស្ស​ដែល​ត្រូវ​ប្រហារជីវិត​នៅ​ចិន ពុំ​ត្រូវ​បាន​អាជ្ញាធរ​លាតត្រដាង​ឡើយ ។ ក៏​បុ​៉​ន្តែ​យោង​តាម​អង្គការសិទ្ធិមនុស្ស​ជា​ច្រើន​ថា ចិន​ជា​ប្រទេស​ដែល​ប្រហារជីវិត​អ្នកទោស​ច្រើន​ជាងគេ​បំផុត ។យោង​តាម​អង្គការ AMNESTY INTERNATIONAL ថា សរុប​មនុស្ស​៧៧៨​នាក់​ត្រូវ​ប្រហារជីវិត​ក្នុង​ឆ្នាំ​២០១៣ ក្រៅពី​ប្រទេស​ចិន​។ អង្គការ​នេះ​ពុំ​បាន​ផ្តល់​ការ​វាយតម្លៃ​ពី​ចំនួន​អ្នកទោស​ត្រូវ​ប្រហារជីវិត​ក្នុង​ប្រទេស​ចិន​ឡើយ ។

អង្គការ FONDATION DUI HUAN ថា បាន​ទទួល​តួលេខ​ពី​អ្នក​ទទួលខុសត្រូវ​របស់​តុលាការ​ម្នាក់ ដែល​អាច​ក្តាប់​ពី​ចំនួន​អ្នកទោស​ដែល​ប្រហារជីវិត​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​ចិន ៕