អ្នកនាំពាក្យម្នាក់របស់ព្រលានយន្តហោះគូសបញ្ជាក់ថា ប្រធានអគ្គនាយកក្រុមហ៊ុនប្រេងបារាំងតូតាល់ លោក Christophe De Margerie បានទទួលមរណភាពហើយ កាលពីថ្ងៃទី២០ តុលា មុនពាក់កណ្តាលអធ្រាត្របន្តិច ដោយសារគ្រោះថ្នាក់យន្តហោះឯកជនរបស់លោកនៅឯព្រលានយន្តហោះ Vnoukovo ក្រុងមូស្គូ ។
ប្រធានក្រុមហ៊ុនតូតាល់រូបនេះមានអាយុ៦៣ឆ្នាំ ហើយយន្តហោះឯកជនរបស់លោកនៅលើផ្លូវយន្តហោះនៃព្រលាន បានបុករថយន្តឈូសព្រិលមួយគ្រឿងប៉ះចំកង់យន្តហោះពេលហោះឡើង ។ យន្តហោះរបស់លោក រត់លើផ្លូវប្រុងហោះឡើងវិលទៅកាន់ក្រុងប៉ារីសវិញ ។មនុស្ស៤នាក់ជាសមាជិកក្រុមយានិកសញ្ជាតិបារាំងដែរ ព្រមទាំងអ្នកបើករថយន្តសម្អាតព្រិលក៏ត្រូវស្លាប់ក្នុងគ្រោះថ្នាក់នោះ ពេលយន្តហោះកំពុងតែហោះឡើងដែរ ។
ព្រលានយន្តហោះ Vnoukovo គូសបញ្ជាក់ថា បានផ្អាករាល់ការហោះហើររបស់យន្តហោះសម្រាប់ពេលនោះ ។ ការសុើបអង្កេតមួយត្រូវបានបើកធ្វើលើការរំលោភបំពានបែបបទសន្តិសុខ ។ទោះបីជាគ្រោះថ្នាក់កើតមាននាពេលយប់ ឈានចូលដល់ថ្ងៃទី២១ តុលា ក្តី ក៏ឥស្សរជននយោបាយបារាំងជាច្រើនរូបបានសម្តែងរួចហើយនូវការចូលរួមមរណទុក្ខតាម Twitter ៕
ចែករំលែកព័តមាននេះ