ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស​ពយុវជន​ជំ​ទង់ម្នាក់​ដេក​ស្លា​ប់​ក្នុងចម្កា​រអំពៅ​​ នគរ​បាលដាក់​​ការសង្ស័​យជាអំ​ពើឃាតក.ម្ម​

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ យុវជន​ជំទង់ម្នាក់​ត្រូវបាន​គេប្រទះ​ឃើញ ​ដេកស្លា.ប់​ក្នុងចម្ការ​អំពៅ នៅ​វេលា​ម៉ោង​២​និង​៤០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤​ នៅចំណុច​ជិតអូរ​ព្រំដែន​កម្ពុជា-​ថៃ ​ស្ថិតក្នុ​ងភូមិដំបូក​វិល ឃុំម៉ា​ឡៃ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ ។

ខេត្តបន្ទាយ​មាន​ជ័យ ៖ យុវជន​ជំទង់ម្នាក់​ត្រូវបាន​គេប្រទះ​ឃើញ ​ដេកស្លាប់​ក្នុងចម្ការ​អំពៅ នៅ​វេលា​ម៉ោង​២​និង​៤០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤​ នៅចំណុច​ជិតអូរ​ព្រំដែន​កម្ពុជា-​ថៃ ​ស្ថិតក្នុ​ងភូមិដំបូក​វិល ឃុំម៉ា​ឡៃ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ ។

ប្រភ​ពព័ត៌មាន​ពីនគរបាល​ស្រុកម៉ា​ឡៃបាន​ឲ្យដឹងថា  បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពីប្រ​ជាពលរ​ដ្ឋឈ្មោះ ប៉ុន រស់ បាន​ប្រាប់ឱ្យ​ថា ​មានសាក​សព​យុវជន​ម្នាក់​បាន​ដេកស្លាប់​នៅចម្ការ​អំពៅ ​ក្រោយ​ពីទទួល​បានព័ត៌​មាន​ភ្លាម កម្លាំង​នគរបាល​ស្រុកបាន​ចុះទៅពិនិត្យ​មើលទើប​ដឹងថា​ សាក​សព​ឈ្មោះ ​ឃឹម ​ហារីន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​ត្រសេក​ជ្រុំ ឃុំ​ម៉ាឡៃ ស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ ។ បើ​តាមការឲ្យ​ដឹងពីក្រុម​គ្រួសារជន​រងគ្រោះ បាន​និយាយថា​ ឈ្មោះ ឃឹម ហារិន ​បានបាត់​ពីផ្ទះរយៈ​ពេល២​យប់ មិន​ដឹងជា​ទៅណា ពេល​ទទួល​ដំណឹង​ស្រាប់​តែស្លាប់បាត់ទៅហើយ ។

ប្រភពដ​ដែលបាន​បន្តថា សពជ​នរងគ្រោះ ​សមត្ថកិច្ច​បាន​ហាម​ឃាត់ ដោយ​មិនទាន់​ឲ្យ​សាច់​ញាតិ​និង​ក្រុម​គ្រួ​សារទៅ​ក្បែរ​ទេ ព្រោះ​រងចាំខាង​ជំនាញបច្ចេក​ទេសវិទ្យា​សាស្ត្រ​ខេត្ត ទៅ​​ពិនិត្យ​និងឈាន​ដល់​កំណត់​មុខ​សញ្ញា​ ។ ប៉ុន្តែ​នៅកន្លែង​ក្បែរកើត​ហេតុមើល​ពីចម្ងាយ​គេសង្កេត​ស្នាម​ឈាម ​និងគ្រប​ស្រា​បៀរ ព្រមទាំង​មាន​ប្រដាប់​ជក់ថ្នាំ​ញៀន ​។ ចំពោះ​ករណីនេះ​សមត្ថកិច្ច​មិនទា​ន់កំណត់​បាន​មុខសញ្ញា​នៅឡើយ​ទេ តែ​ប្រសិន​ជា​ឈា​មស្រែក​ស្បែក​ហៅមិន​យូរមិឆា​ប់ជនដៃ​ដល់​នឹងត្រូវ​បាន​វែកមុខ។