ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​នៃ​ប្រតិបត្តិការ​យោធា​ធំ​មួយ​របស់​ស៊ុ​យ​អែ​ត​នៅ​សមុទ្រ​បាល់​ទិ​ក

9 ឆ្នាំ មុន

ចាប់តាំងពី​ថ្ងៃ​ទី​១៧ តុលា​មក កងទ័ព​ប្រទេស​ស៊ុ​យ​អែ​ត​បាន​ធ្វើ​ប្រតិបត្តិការ​យោធា​ធំ​មួយ​នៅ​សមុទ្រ​បាល់​ទិ​ក ដែល​ប្រទេស​នេះ​ថា តាម​ប្រមាញ់​នាវាមុជទឹក​បរទេស​មួយ​គ្រឿង ។ជាមួយ​ការ​បញ្ជូន​កាលពី​ថ្ងៃ​ទី​១៨ តុលា នូវ​ទាហាន​២០០​នាក់ បណ្តា​នាវាចម្បាំង និង​នាវា​រក​មីន ព្រមទាំង​ឧទ្ធម្ភាគចក្រ​ទាំងឡាយ​បន្ថែម​ទៅ​កាន់​តំបន់​សមុទ្រ​នេះ វា​ជា​ប្រតិបត្តិការ​តាម​រុករក​ដ៏​ធំ​មួយ​របស់​ស៊ុ​យ​អែ​ត​ពុំ​

ចាប់តាំងពី​ថ្ងៃ​ទី​១៧ តុលា​មក កងទ័ព​ប្រទេស​ស៊ុ​យ​អែ​ត​បាន​ធ្វើ​ប្រតិបត្តិការ​យោធា​ធំ​មួយ​នៅ​សមុទ្រ​បាល់​ទិ​ក ដែល​ប្រទេស​នេះ​ថា តាម​ប្រមាញ់​នាវាមុជទឹក​បរទេស​មួយ​គ្រឿង ។ជាមួយ​ការ​បញ្ជូន​កាលពី​ថ្ងៃ​ទី​១៨ តុលា នូវ​ទាហាន​២០០​នាក់ បណ្តា​នាវាចម្បាំង និង​នាវា​រក​មីន ព្រមទាំង​ឧទ្ធម្ភាគចក្រ​ទាំងឡាយ​បន្ថែម​ទៅ​កាន់​តំបន់​សមុទ្រ​នេះ វា​ជា​ប្រតិបត្តិការ​តាម​រុករក​ដ៏​ធំ​មួយ​របស់​ស៊ុ​យ​អែ​ត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ក្រោយ​សង្គ្រាមត្រជាក់​មក ។

ឧត្តមនាវី ANDERS GRENSTAD កាលពី​ល្ងាច​ថ្ងៃ​ទី​២០ តុលា ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា នោះ​ពុំ​មែន​ជា​នាវាមុជទឹក​របស់​យើង​ឡើយ តែ​ជា​របស់​បរទេស ។ ឧត្តមនាវី​រូប​នោះ​ថ្លែង​បែប​នេះ​ក្រោយ​ពី​មាន​រូបថត​មិនសូវ​ច្បាស់​មួយ​នៃ​នាវាមុជទឹក​១​គ្រឿង​ថត​ដោយ​អ្នក​ថតរូប​ម្នាក់​មក ។ លោក​បន្ត​ថា ទោះបី​រដ្ឋាភិបាល និង​ក្រសួង​ការពារ​ប្រទេស​នៅ​តែ​ពុំ​លាតត្រដាង​លើ​មូលហេតុ​នៃ​ការ​ដាក់​ពង្រាយ​កម្លាំង​បែប​នេះ តែ​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​លើក​ឡើង​ពី​ការ​សង្ស័យ​លើ​វត្តមាន​នៃ​នាវាមុជទឹក​រុ​ស្ស៊ី​១​គ្រឿងក្នុង​តំបន់​មួយ​ស្ថិត​នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​រាជធានី​ស៊ុ​យ​អែ​ត ។

យោង​តាម​កាសែត SVENSKA DOGBLADET ថា ប្រតិបត្តិការ​យោធា​នេះ​របស់​ស៊ុ​យ​អែ​ត​ធ្វើ​ឡើង​ក្រោយ​ពីសារ​តាម​វិទ្យុទាក់ទង​មួយ​ជា​ភាសា​រុ​ស្ស៊ី​ត្រូវ​ចាប់​បាន​ភ្លាម​ៗ ។ ការ​បញ្ជូន​សារ​ឯទៀត​ៗ​ត្រូវ​ចាប់​បាន​ពេល​ចាប់ផ្តើម​ការ​តាម​រុករក​នៅ​ត្រង់​ចំណុច​មួយ​នៃ​កោះ​ស្តុក​ខូ​ល និង​ទីក្រុង​កាលី​នី​ន ក្រា​ដ ដែល​មាន​មូលដ្ឋាន​កង​នាវាចរណ៍​សមុទ្រ​បាល់​ទិ​ក​របស់​រុ​ស្ស៊ី ។

ទោះបី​មាន​សេចក្តីរាយការណ៍​ផ្សេង​ៗ​ជុំវិញ​រឿង​នេះ​របស់​សារព័ត៌មាន​ន​ក្នុងស្រុក​ក៏​ដោយ ក៏​ឧត្តមនាវី​ស៊ុ​យ​អែ​ត​រូប​នេះ​បញ្ជាក់​ថា ប្រតិបត្តិការ​យោធា​របស់​យើង​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកដំណើរ​ម្នាក់​និយាយ​ថា បានឃើញ​របស់​មួយ​ដែល​មនុស្ស​ផលិត​ក្នុង​ដែនទឹក​ស៊ុ​យ​អែ​ត ។ចំណែក​ក្រុង​មូ​ស្គូ​បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រាល់​វត្តមាន​របស់​នាវា​ខ្លួន​ក្នុង​តំបន់​នោះ​។ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​និយាយ​ថា ពុំ​មាន​សភាពការណ៍​មិន​ប្រក្រតី​ណាមួយ​ឡើយ ហើយ​ក៏​គ្មាន​គ្រោះថ្នាក់​ណាមួយ​របស់​បណ្តា​នាវា​រុ​ស្ស៊ី​ក្នុង​ដែនទឹក​របស់​ស៊ុ​យ​អែ​ត​ដែរ ។ទោះបីជា​បែប​ណា កងទ័ព​ស៊ុ​យ​អែ​ត​នៅ​តែ​បន្ត​ការ​តាម​រុករក​របស់​ខ្លួន​ដែរ ៕