ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​អាហារ​សម្បូរ​ដោយ​ប្រូ​តេ​អុ​ី​ន​បញ្ចុះ​ហានិភ័យ​បញ្ហា​លើសឈាម

9 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​អះអាង​ថា បុគ្គល​ដែល​ទទួលទាន​អាហារ​សម្បូរ​ទៅ​ដោយ​ប្រូ​តេ​អុ​ី​ន (​ប្រមាណ​ជា​១០២​ក្រាម​ក្នុង​១​ថ្ងៃ​) អាច​ជួយ​ឱ្យ​ហានិភ័យ​កើត​មាន​បញ្ហា​លើសឈាម ថយ​ចុះ​ដល់​ទៅ​៤០%​ធៀប​នឹង​អ្នក​ដែល​ទទួលទាន​តិច​ជាង ពោល​គឺ​ត្រឹម​៥៨​ក្រាម​ក្នុង​១​ថ្ងៃ ។ ចំនួន​នេះ បើ​គិត​ទៅ​ជា​អាហារ​ពិតប្រាកដ​ណាមួយ គឺ​អាច​ស្មើនឹង​សាច់​៤​បន្ទះ​ស្តើង ទ្រូង​មាន់​៥​ដុំ ឬ​សណ្តែក​

ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​អះអាង​ថា បុគ្គល​ដែល​ទទួលទាន​អាហារ​សម្បូរ​ទៅ​ដោយ​ប្រូ​តេ​អុ​ី​ន (​ប្រមាណ​ជា​១០២​ក្រាម​ក្នុង​១​ថ្ងៃ​) អាច​ជួយ​ឱ្យ​ហានិភ័យ​កើត​មាន​បញ្ហា​លើសឈាម ថយ​ចុះ​ដល់​ទៅ​៤០%​ធៀប​នឹង​អ្នក​ដែល​ទទួលទាន​តិច​ជាង ពោល​គឺ​ត្រឹម​៥៨​ក្រាម​ក្នុង​១​ថ្ងៃ ។ ចំនួន​នេះ បើ​គិត​ទៅ​ជា​អាហារ​ពិតប្រាកដ​ណាមួយ គឺ​អាច​ស្មើនឹង​សាច់​៤​បន្ទះ​ស្តើង ទ្រូង​មាន់​៥​ដុំ ឬ​សណ្តែក​ហោ​ឡាំ​តា​វ​១០​កំប៉ុង ។

បញ្ហា​លើសឈាម​ត្រូវ​គេ​ឱ្យឈ្មោះ​ថា ជា​ឃាតករ​លាក់​មុខ ដ្បិត​វា​កម្រ​បង្ហាញ​នូវ​រោគ​សញ្ញា​ច្បាស់លាស់​ណាមួយ​នោះ​ទេ ។ ទោះបីជា​យ៉ាងណា ប្រសិនបើ​គេ​ព្រងើយកន្តើយ មិន​ព្រម​ព្យាបាល វា​អាច​បង្កើន​ហានិភ័យ គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ការ​ពិសោធ​រយៈពេល​១១​ឆ្នាំ លើ​បុគ្គល​មាន​សុខភាព​ល្អ​១.៣៦១​នាក់ បាន​បង្ហាញ​ថា ប្រូ​តេ​អុ​ី​ន​ដែល​បាន​មក​ពី​សាច់សត្វ និង​រុក្ខជាតិ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​ថយ​ចុះ​នូវ​លេខ​ស​ន្ទ​ស្សន៍​សម្ពាធ​ឈាម ។

Justin Buendia ជំនួយការ​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Boston University សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា «​ទទួលទាន​ប្រូ​តេ​អុ​ី​ន​កាន់តែ​ច្រើន​ឡើង នោះ​មាន​ន័យ​ថា យើង​មាន​អារម្មណ៍​ឆាប់​ឆ្អែត​កាន់តែ​លឿន​។ ដូចនេះ ជា​លទ្ធផល ប្រសិនជា​យើង​ទទួលទាន​តិចតួច​នូវ​ក្រុម​អាហារ​មាន​កាឡូរី​ខ្ពស់ មាន​ន័យ​ថា របប​អាហារ​ជា​ទូទៅ​របស់​យើង​ត្រូវ​បាន​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​ហើយ ។ វា​ប្រហែល​អាច​ថា បុគ្គល​ដែល​ទទួលទាន​ប្រូ​តេ​អុ​ី​ន​ច្រើន​ជា​ទូទៅ គឺ​សុទ្ធតែ​មាន​របប​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​សុខភាព ។ ជាមួយ​វត្តមាន​នៃ​ការ​ប្រើប្រាស់​ប្រូ​តេ​អុ​ី​ន​ច្រើន អស់លោក​អ្នក​អាច​នឹង​ទទួលទាន​អាហារ​មាន​កាឡូរី​ច្រើន ក្នុង​កម្រិត​តិចតួច​» ។
អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​បន្ត​ថា ប្រូ​តេ​អុ​ី​ន​ខ្លួន​វា​ផ្ទាល់​អាច​មានគុណ​ភាព​មួយ ក្នុង​ការ​បញ្ចុះ​សម្ពាធ​ឈាម ដ្បិត​វត្តមាន​អាមីណូ​អាស៊ីត​អាច​ជួយ​ពង្រីក​បណ្តា​សរសៃឈាម​បន្ថយ ដំណើរ​លើស​ដោយ​ប្រសិទ្ធភាព ។ លោក​ថា Arginine ជា​អាមីណូ​អាស៊ីត​មាន​នៅ​ក្នុង​រុក្ខជាតិ​និង​សាច់សត្វ តួយ៉ាង ស៊ុត​បាន​ដើរតួ​សំខាន់​បំផុត ក្នុង​ការ​ពង្រីក​សរសៃឈាម ។ លោក​បាន​បន្ថែម​ថា «​ការ​ទទួល​ទាន​​ស៊ុត​មួយ​គ្រាប់ ឬ​ទឹកដោះគោ ក្នុង​អាហារ​ពេល​ព្រឹក គឺជា​វិធី​ល្អ​មួ​ួ​យ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​» ។

សូម​បញ្ជាក់​ថា អាហារ​ដែល​ជា​ប្រភព​ប្រូ​តេ​អុ​ី​ន មាន​ដូច​ជា សាច់​មាន់ (​អត់​ខ្លាញ់​) ្រ​តី​សូ​ម៉ុង និង​ធូ​ណា ប្រភេទ​ហ្វ្រូ​ម៉ា មាន​ខ្លាញ់​ទាប សាច់​គោ (​គ្មាន​ខ្លាញ់​) សាច់​ចំឡក (​សាច់​ជ្រូក​) តៅហ៊ូ សណ្តែកសៀង ស៊ុត ទឹកដោះគោ យ៉ា​អួ​… ។ ដោយឡែក សារធាតុ​សរសៃ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ផង​ដែរ ។ ទទួលទាន​របប​អាហារ​សម្បូរ​ដោយសារ​ធាតុ​សរ​សៃ និង​ប្រូ​តេ​អុ​ី​ន គឺ​អាច​ជួយ កាត់​បន្ថយ​ហានិភ័យ​លើសឈាម​បាន​៥៩% ៕
              ​