ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បាច់​រួម​ភេទ​ខ្លះ​អាច​នឹង​ជួយ​ឱ្យ​លោក​អ្នកមាន​កូនប្រុស​ឬ​ស្រី​តាម​បំណង

9 ឆ្នាំ មុន

ប្រ​សិន​អស់លោក​អ្នក​ចង់​ព្យាយាម​បង្កើន​ឱកាស​ក្នុង​ការ​ទទួល​បានកូន​ប្រុស​ឬ​ស្រី​នោះ ពេល​ខ្លះ វា​អាស្រ័យ​ទៅ​លើ​ឥរិយា​បទ​រួម​ភេទ​ដែល​អ្នក​កំពុង​អនុវត្ត​ផង​ដែរ ។ ខណៈ​ពេល​ពុំ​មាន​វិធីសាស្ត្រ​ជាក់ច្បាស់​១០០​ភាគរយ​ណាមួយ​ដែល​នឹង​ធានា​បាន​ថា លោក​អ្នក​អាច​ជ្រើស​ភេទ​របស់​កូន​តាម​ការ​ចង់បាន​ក្តី ប៉ុន្តែ​មាន​ក្បាច់​រួម​ភេទ​មួ​​យ​ចំនួន​ដែល​អាច​បង្កើន​លទ្ធផល​នៃ​ការ​ជ្រើសរើស​បាន ។ មាន​

ប្រ​សិន​អស់លោក​អ្នក​ចង់​ព្យាយាម​បង្កើន​ឱកាស​ក្នុង​ការ​ទទួល​បានកូន​ប្រុស​ឬ​ស្រី​នោះ   ពេល​ខ្លះ វា​អាស្រ័យ​ទៅ​លើ​ឥរិយា​បទ​រួម​ភេទ​ដែល​អ្នក​កំពុង​អនុវត្ត​ផង​ដែរ ។ ខណៈ​ពេល​ពុំ​មាន​វិធីសាស្ត្រ​ជាក់ច្បាស់​១០០​ភាគរយ​ណាមួយ​ដែល​នឹង​ធានា​បាន​ថា លោក​អ្នក​អាច​ជ្រើស​ភេទ​របស់​កូន​តាម​ការ​ចង់បាន​ក្តី ប៉ុន្តែ​មាន​ក្បាច់​រួម​ភេទ​មួ​​យ​ចំនួន​ដែល​អាច​បង្កើន​លទ្ធផល​នៃ​ការ​ជ្រើសរើស​បាន ។ មាន​មូលដ្ឋាន​ពិតប្រាកដ​មួយ​ដែល​ថា កូន​ចាប់កំណើត​ជា​ប្រុស​ឬ​ស្រី​គឺ​អាស្រ័យ​លើ​ក្រូម៉ូសូម​ពីរ​ប្រភេទ​ក្នុង​ទឹកកាម​បុរស ។

-​ក្រូម៉ូសូម Y​គឺ​ទទួល​បន្ទុក​សម្រាប់​ការ​មានគភ៌​ជា​កូនប្រុស ៈ
តាម​ធម្មតា មេជី​វិត​ឈ្មោល​ដែល​ផ្ទុក​ក្រូម៉ូសូម​នេះ​គឺ​មាន​មាឌតូច ប៉ុន្តែ​រហ័សរហួន និង​អាច​ហែល​ទៅ​ដល់​ពង​យ៉ាង​រហ័ស ។ ទោះជា​យ៉ាងនេះ ចំណុចខ្សោយ​របស់​វា​គឺ​អាយុ​ខ្លី ហើយ​ប្រសិនជា​ត្រូវ​ហែល​រយៈ​ចម្ងាយ​ឆ្ងាយ វា​ពិតជា​មិន​អាច​ទៅ​ដល់​គោលដៅ​ដោយ​ជោគជ័យ​នោះ​ទេ ។

-​ក្រូម៉ូសូម X ទទួល​បន្ទុក​សម្រាប់​ការ​មានគភ៌​ជា​កូនស្រី ៈ
មេជី​វិត​ក្រូម៉ូសូម​នេះ​ជា​រឿយ​ៗ​មាន​មាឌធំ ប៉ុន្តែ​ល្បឿន​នៃ​ការ​ហែល​ទៅ​រក​ពង​យឺត ។ ទោះជា​យ៉ាងនេះ​ក្តី វា​អាច​រស់នៅ​បាន​រយៈពេល​វែង​និង​មាន​ភាព​អំណត់​ខ្លាំង ខណៈ​ឈាន​ទៅ​ចាប់​យក​ពង​ដើម្បី​បង្ក​កំណើត ។

១-​តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​បានកូន​ប្រុស ៈ
ដោយសារ​មេជី​វិត​ក្រូម៉ូសូម Y​ឆាប់​ងាប់ មិន​អាច​ហែល​ដល់​គោលដៅ​ឆ្ងាយ​ៗ ដូច្នេះ ជ្រើសរើស​បណ្តា​ក្បាច់​រួម​ភេទ​ដែល​អាច​ញាត់​លិង្គ​ចូល​ជ្រៅ​ក្នុង​ប្រដាប់​ភេទស្ត្រី​គឺ​ពិតជា​សំខាន់ ។ ចំណុច​ចម្បង​គឺថា ទីតាំង​បញ្ចេញ​ទឹកកាម​របស់​បុរស​ត្រូវ​តែ​ស្ថិត​នៅ​កៀក​បំផុត​នឹង​មាត់ស្បូន ។ ធ្វើ​បែប​នេះ​គឺ​អាច​កាត់​បន្ថយ​ពេលវេលា​ដែល​មេជី​វិត​បុរស​ប្រើ​ដើម្បី​ហែល​ទៅ​រក​ពង ។

ក្បាច់​រួម​ភេទ​មួយ​ចំនួន​ដែល​អំណោយផល​មាន​ដូច​ជា ស្ត្រី​អង្គុយ​នៅ​ពីលើ​បុរស (Reverse Cowgirl)​ជាដើម ។ ក្បាច់​នេះ​ជួយ​ឱ្យ​ស្ត្រី​មាន​លទ្ធភាព​គ្រប់គ្រង​ជម្រៅ​ដែល​លិង្គ​បុរស​ញាត់​ចូល​ប្រដាប់​ភេទ​នាង ។ ជាង​នេះ​ទៅ​ទៀត នៅ​ពេល​បញ្ចេញ​ទឹកកាម ស្ត្រី​គួរតែ​លៃ​យ៉ាងណា​ឱ្យ​លិង្គ​បុរស​កប់​ជ្រៅ​បំផុត ។ ក្រៅពី​នេះ នៅ​មាន​ក្បាច់​មួយ​ចំនួន​ទៀត​ផង​ដែរ តែ​បញ្ហា​សំខាន់​ដែល​ត្រូវ​ចង​ចាំ​គឺថា ក្នុង​ឱកាស​បញ្ចេញ​ទឹកកាម​បុរស​ត្រូវ​ញាត់​ឱ្យ​បាន​ជ្រៅ​បំផុត ។

២-​តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​បានកូន​ស្រី ៈ
ប្រ​សិន​អស់លោក​អ្នក​ចង់បាន​កូនស្រី ចូរ​ប្រើ​ក្បាច់​រួម​ភេទ​ដែល​អាច​ញាត់​លិង្គ​បាន​រាក់​ៗ​។  មេជី​វិត​ក្រូម៉ូសូម X​ធ្វើ​ចលនា​យឺត​និង​ត្រូវការ​ពេល​យូរ​បន្តិច​ដើម្បី​ហែល​ទៅ​រក​ពង​ខណៈ​ពេល​នោះ មេជី​វិត​ក្រូម៉ូសូម Y​បាន​ងាប់​តាម​ផ្លូវ​អស់​។  នេះ​មាន​ន័យ​ថា បុរស​គួរតែ​បញ្ចេញ​ទឹកកាម​នៅ​ឱ្យ​ឆ្ងាយ​ពី​មាត់ស្បូន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។
ក្បាច់​មួយ​ចំនួន​អាច​ញាត់​លិង្គ​បាន​រាក់​មាន​ដូច​ជា Missionary (​បុរស​ទ្រោប​លើ​ស្ត្រី​) Spooning (​ដេក​ផ្អៀង​ដូច​គ្នា បុរស​ឱប​ពីក្រោយ​ស្ត្រី​)​និង Lotus (​អង្គុយ​ទល់មុខ​គ្នា ស្ត្រី​នៅ​ពីលើ​យក​ជើង​កៀវ​ចង្កេះ​បុរស​)​ជាដើម ។ អ្នកជំនាញ​ជឿជាក់​ថា ក្បាច់​រួម​ភេទ​ទាំង​៣​នាក់​មិន​អាច​ឱ្យ​បុរស​ញាត់​លិង្គ​ចូល​ជ្រៅ​ក្នុង​ប្រដាប់​ភេទស្ត្រី​ឡើយ ។ ដូច្នេះ ភាគរយ​នៃ​លទ្ធភាព​បង្ក​កំណើត​គឺ​កូនស្រី ។

*​ប្រការ​គួរ​ចង​ចាំ ៈ
មានរឿង​មួយ​ដែល​គួរ​ចង​ចាំ​នៅ​ពេល​ជ្រើស​ជ្រើស​ក្បាច់​រួម​ភេទ​ដើម្បី​កំណត់​យក​កូនប្រុស​ឬ​ស្រី ។ ប្រសិនជា​អស់លោក​អ្នក​ចង់បាន​កូនប្រុស បញ្ហា​សំខាន់​គឺថា ការ​ឈាន​ដល់​ចំណុចកំពូល​របស់​ស្ត្រី​ត្រូវ​តែ​មុន​បុរស ៕  
              ​