ខេត្តកំពង់ស្ពឺ ៖ យុវជន២នាក់ ម្នាក់ស្លាប់ដាច់ខ្លួនជាពីរកំណាត់ និងម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូត្រូវរថយន្តកុងតឺន័របុកពីក្រោយ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៦ តុលា ២០១៤ ស្ថិតនៅចំណុចភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះរិទ្ធ អាយុ២៣ឆ្នាំ ជាកម្មករសំណង់ (ស្លាប់) មានទីលំនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះមិន សាវុន អាយុ២៤ឆ្នាំ (រងរបួសស្រាល) មានស្រុកកំណើតនៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយរជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកC125 ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CA 7500 ។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បានបើកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ដាច់ខ្លួនជាពីរកំណាត់ ចំណែកម្នាក់ទៀតបានខ្ទាតចេញពីម៉ូតូរងរបួសស្រាល ។ ក្រោយពេលកើតហេតុ គេឃើញរថយន្តកុងតឺន័របានព្យាយាមបើកគេចបាត់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ