រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានក្រោយខ្ចីម៉ូតូរបស់ប្អូនជីដូនមួយជិះតែបែរជាយកទៅឱ្យមិត្តភក្តិជិះយកទៅបញ្ចំ ។ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ១១ តុលា២០១៤ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦ តុលា បុរសសង្ស័យខាងលើបានមកខ្ចីម៉ូតូពីប្អូនជីដួនមួយរបស់គាត់ជិះហើយប្អូនជីដូនមួយក៏ព្រមឱ្យម៉ូតូជិះ។ ពេលដែលជិះម៉ូតូដែលខ្ចីប្អូនចេញទៅនោះហើយក៏បាត់ដំណឹងស្ងាត់ឈឹងដែលធ្វើឱ្យបុរសជាប្អូនជីដូនមួយមានការព្រួយបារម្ភព្រោះថាម៉ូតូដែលឱ្យបងជីដូនមួយខ្ចីជិះនោះមិនមែនជាម៉ូតូរបស់គេទេគឺម៉ូតូដែលគេខ្ចីពីពូរបស់គេជិះដែរទេ ។ ហើយនៅវេលាម៉ោង១១យប់ តុលា ក៏លេចឮព័ត៌មានមកថាជនសង្ស័យគឺកំពុងនៅក្រោមស្ពានអាកាសស្ទឹងមានជ័យក៏ប្តឹងប៉ូលិសឱ្យឃាត់ខ្លួនតែម្តង ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានឆ្លើយថាម៉ូតូខាងលើត្រូវមិត្តភក្តិរបស់គេជិះយកទៅបញ្ចាំបាត់ហើយតែទោះជាយ៉ាងណាសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យខាងលើទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីធ្វើកាសាកសួរ។
ចែករំលែកព័តមាននេះ