ខេត្តកំពង់ធំ ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋអ្នកដាក់មងប្រទះឃើញស្លាប់អណ្ដែតទឹកក្នុងស្ទឹងតាំងក្រសាំង ស្ថិតនៅចំណុចខាងក្រោយភូមិចំបកជ្រុំ ឃុំប្រាសាទស្រុកសន្ទុក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៦ តុលា ២០១៤ ។
លោកអនុសេនីយ៏ឯក គៀង វែង មេបញ្ជារការរងកងរាជអាវុធហត្ថស្រុកសន្ទុកបានប្រាប់ឲ្យដឹងថា តាមសម្តីរបស់ប្រជាពលរដ្ឋ និងសាច់ញាតិជនរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះឈ្មោះ គៀ វឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់ភូមិ-ឃុំកើតហេតុខាងលើបានផឹកស្រា.សស្រវឹងជោកជាំដើរទ្រេតទ្រោតពេញផ្លូវ លុះក្រោយមកអ្នកស្រុកក៍មិនដឹងថា ជនរងគ្រោះនេះទៅឯណាដែរ ស្រាប់តែគេប្រទះឃើញសពអណ្ដែតទឹកស្ទឹងក៏មានការភ្ញាក់ផ្អើលតែម្តង ។
បន្ទាប់ពីស្រង់សពឡើងមកលើគោករួច សមត្ថកិច្ចបានធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្រវឹងស្រាលង់ទឹកស្លាប់ពិតប្រាកដមែន ហើយក៍បានប្រគល់សពឲ្យទៅក្រុមគ្រួសាយកទៅធ្វើបណ្យតាមប្រពៃណី៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ