ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវជនសង្ស័យយកអាវុធកែច្នៃ និងកាំបិតមកគម្រាមប្លន់យកម៉ូតូមួយគ្រឿង ជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ខណៈដែលគាត់ជិះទៅលើកលប កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី១៦ តុលា ២០១៤ ស្ថិតនៅចំណុចដើមត្នោតមួយដើម ក្នុងភូមិទួលរការ ឃុំមេលំ ស្រុកប្រិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឌិត សំអន អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ឆ្នាំង 1G-4704 ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅលើកលប លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជួបបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានហៅរូបគាត់ឱ្យឈប់ និងសួរគាត់ថា ទៅណា? គាត់ឆ្លើយថា ទៅលើកលប ។ បន្ទាប់មកជននោះបានយកកាំភ្លើងកែច្នៃសម្រាប់បាញ់សត្វមកភ្ជង់ឱ្យប្រគល់ម៉ូតូ បើមិនដូច្នេះ គេនឹងបាញ់សម្លាប់ហើយ ។ ដោយខ្លាច ជនរងគ្រោះបានប្រគល់ម៉ូតូនោះឱ្យទៅជនសង្ស័យជិះគេចខ្លួនបាត់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ