ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ព្យាបាល​ជំងឺ​រលាក​ឆ្អឹង និង​សន្លាក់ ថ្មី​ចុង​ក្រោយ​បំផុត

9 ឆ្នាំ មុន

នៅ​ពេល​សន្លាក់​របស់​យើង​មាន​របួស ឬ​មាន​ជំងឺ ការ​ឈឺចាប់ និង​ការ​ហើម​អាច​កំហិត​ការ​ធ្វើ​ចលនា​ប្រចាំ​ថ្ងៃ​របស់​យើង​។ យើង​មានការ​ឈឺចាប់​ក្នុង​ពេលធ្វើការ ហាត់​ប្រាណ និង​លេង​កីឡា​។ ទោះបីជា​មូលហេតុ​មាន​ច្រើន​ខុស​គ្នា​ក៏​ដោយ មូលហេតុ​ទូទៅ​បំផុត​មួយ​ក្នុង​ចំណោម​មូលហេតុ​ទូទៅ​នានា គឺ​ជំងឺ​រលាក​ឆ្អឹង និង​សន្លាក់​។

នៅ​ពេល​សន្លាក់​របស់​យើង​មាន​របួស ឬ​មាន​ជំងឺ ការ​ឈឺចាប់ និង​ការ​ហើម​អាច​កំហិត​ការ​ធ្វើ​ចលនា​ប្រចាំ​ថ្ងៃ​របស់​យើង​។ យើង​មានការ​ឈឺចាប់​ក្នុង​ពេលធ្វើការ ហាត់​ប្រាណ និង​លេង​កីឡា​។ ទោះបីជា​មូលហេតុ​មាន​ច្រើន​ខុស​គ្នា​ក៏​ដោយ មូលហេតុ​ទូទៅ​បំផុត​មួយ​ក្នុង​ចំណោម​មូលហេតុ​ទូទៅ​នានា គឺ​ជំងឺ​រលាក​ឆ្អឹង និង​សន្លាក់​។

នៅ​ក្នុង​សន្លាក់​របស់​យើង ចុង​ឆ្អឹង​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ឆ្អឹងខ្ចី​។ ឆ្អឹងខ្ចី​ផ្ដល់​ជា​គម្រប​រលោង​សម្រាប់​ការ​ធ្វើ​ចលនា​។

ការ​ចុះ​ស្ដើង ឬ​ការ​ខូច​ឆ្អឹងខ្ចី​បណ្ដាល​ឱ្យ​មានការ​កកិត​។ ការ​កកិត​នាំ​ឱ្យ​មានការ​ឈឺចាប់ និង​ហើម​សន្លាក់ ដែល​គេ​ហៅ​ថា ជំងឺ​រលាក​ឆ្អឹង និង​សន្លាក់​។

ឱសថ​មួយ​ចំនួន​ដូច​ជា ថ្នាំ​បំបាត់​ការ​ឈឺចាប់ ឬ​គ្លុ​យ​កូ​សា​មីន (​glucosamine​) អាច​ជួយ​បន្ថយ​ការ​ឈឺសន្លាក់​បាន ប៉ុន្ដែ​ឱសថ​ទាំងនេះ​មិន​ព្យាបាល​បុព្វហេតុ​នោះ​ទេ ហើយ​អាច​បណ្ដាល​ឱ្យ​ហូរ​ឈាម​ក្នុង​ក្រពះ ឬ​ខូច​តម្រង​នោម​។

១. ការ​ព្យាបាល​ដោយ​ផ្សាំ​កោសិកា​មេ (Stem Cell Therapy​)

ទម្រង់​ជា​សក្ដានុពល​ថ្មី​មួយ​នៃ​ការ​ព្យាបាល​ការ​ខូច​ឆ្អឹងខ្ចី​ក្នុង​ជង្គង់​ដំណាក់កាល​ដំបូង គឺ​ការ​ព្យាបាល​ដោយ​ផ្សាំ​កោសិកា​មេ​។

ប្រសិនបើ​រក​ឃើញ​ទាន់​ពេលវេលា ហើយ​ប្រសិនបើ​អ្នកមាន​អាយុ​ក្រោម​៥០​ឆ្នាំ ការ​ព្យាបាល​ដោយ​ផ្សាំ​កោសិកា មេ​អាច​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​បង្កើត​ឆ្អឹងខ្ចី​ឡើង​វិញ​។

ការ​ថត​សន្លាក់​ជង្គង់ (​ការ​វះកាត់​ដោយ​ចោះ​) ត្រូវ​បាន​ធ្វើ​ឡើងជា​មុន ដើម្បី​វាយតម្លៃ​ការ​ខូចខាត​។

បន្ទាប់​មក​គេ​ប្រើ​ម្ជុល​បូម​យក​កោសិកា​របស់​អ្នកជំងឺ​ពី​ឆ្អឹងត្រគាក ដែល​ក្នុង​រយៈពេល​៣​សបា្ដហ៍​ក្រោយ ត្រូវ​បាន​សម្អាត​ញែក និង​បង្កើន​តាម​រយៈ​ការ​បំបែក​ខ្លួន​។ បន្ទាប់​មក កោសិកា​ផ្សាំ​ត្រូវ​បាន​ចាក់​ចូល​ទៅ​ក្នុង​ជង្គង់​ដែល​ឈឺ​។

ការ​ប្រើ​កោសិកា​ផ្សាំ​នៅ​ក្នុង​វិស័យ​វេជ្ជសាស្ដ្រ​នៅ​មាន​កម្រិត ហើយ​ខ្ញុំ​គឺជា​វេជ្ជបណ្ឌិត​ម្នាក់​ក្នុង​ចំណោម​វេជ្ជបណ្ឌិត​មួយ​ចំនួន​តូច ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្ដរជាតិ​ដោយ​ក្រសួងសុខាភិបាល​សិង្ហ​បុរី ឱ្យ​អនុវត្ដ​ការ​ព្យាបាល​នេះ នៅ​ក្នុង​ការ​សាកល្បង​ពិនិត្យ​ព្យាបាល​ដោយ​មានការ​ត្រួតពិនិត្យ​។

២. ការ​ថត​សន្លាក់ ឬ​ការ​វះកាត់​ដោយ​ចោះ

ការ​វះកាត់​ត្រូវ​បាន​ធ្វើ​ឡើង តាម​រយៈ​ការ​ចោះ​រន្ធ​តូច​ប្រវែង​០,៥​សង់ទីម៉ែត្រ ចំនួន​ពីរ​នៅ​ខាង​មុខ​ជង្គង់ ដើម្បី​ពិនិត្យ និង​ព្យាបាល​របួស​នៅ​ក្នុង​ជង្គង់​។

ក្បាល​ឆ្អឹងខ្ចី គឺជា​ឆ្អឹងខ្ចី​តូច​មួយ​នៅ​ក្នុង​ជង្គង់​ដែល​មានមុខ​ងារ ដូច​ជា បូម ឬ​ទ្រនាប់​។ ជា​ញឹកញាប់​ការ​រហែក​នៅ​ក្នុង​ក្បាល​ឆ្អឹងខ្ចី​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​យក​ក្បាល​ឆ្អឹងខ្ចី​មួយ​ផ្នែក​ចេញ ប៉ុន្ដែ​ការ​ធ្វើ​ដូច្នេះ​បណ្ដាល​ឱ្យ​មាន​ជំងឺ​រលាក សន្លាក់​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្រោយមក​។

បច្ចុប្បន្ន​នេះ ការ​រហែក​ក្បាល​ឆ្អឹងខ្ចី​អាច​ព្យាបាល​បាន​ដោយ​ការ​ជួសជុល​តាម​រយៈ​ការ​ដេរ​។ ការ​ជួសជុល​ក្បាល​ឆ្អឹង ខ្ចី​រក្សា​រចនាសម្ព័ន្ធ​ជង្គង់​ធម្មតា និង​រារាំង​កា​រវិ​វ​ឌ្ឍ​នៃ​ជំងឺ​រលាក​ឆ្អឹង និង​សន្លាក់​។

ឥឡូវនេះ ការ​ខូចខាត​បន្ដិចបន្ដួច​នៅ​ក្នុង​ឆ្អឹងខ្ចី​អាច​ត្រូវ​បាន​ជួសជុល​តាម​ការ​ថត​សន្លាក់ និង​រុំ​ដោយ​បន្ទះ​ម៉ា​ទ្រី​ស ខូ​ឡា​ចិន​។ ការ​សិក្សា​ស្រាវជ្រាវ​នា​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ឆ្អឹងខ្ចី​ត្រូវ​បាន​ព្យាបាល​បាន​យ៉ាង​ល្អ​ដោយ​ប្រើ​បច្ចេក​ទេស​នេះ​។

៣. ការ​វះកាត់​ប្ដូរ​ជង្គង់​មួយ​ផ្នែក

ការ​វះកាត់​ប្ដូរ​ជង្គង់ គឺជា​ការ​ប្ដូរ​ឆ្អឹងខ្ចី​ខូច​របស់​ជង្គង់​។

ក្បាល​ឆ្អឹង​ត្រូវ​បាន​ស្រោប​ដោយ​ទី​តាន​ញ៉ូ​ម និង​ផ្លា​ស្ទិ​ក​។ លែង​មានការ​កកិត​រវាង​ឆ្អឹង និង​ឆ្អឹង​ទៀត​ហើយ ហើយ​ការ​ធ្វើ​ដូច្នេះ​បញ្ឈប់​ការ​ឈឺចាប់ និង​ធ្វើ​ឱ្យ​ជង្គង់​បត់​បាន​ប្រសើរ​។

ប្រសិនបើ​ជំងឺ​រលាក​ឆ្អឹង និង​សន្លាក់​ត្រូវ​បាន​កំហិត​នៅ​កន្លែង​ជាក់លាក់​មួយ អ្នកជំងឺ​អាច​ត្រូវការ​តែ​ការ​ប្ដូរ​ជង្គង់​មួយ​ផ្នែក​ប៉ុណ្ណោះ​។ វា​គឺជា​ការ​វះកាត់​តូច​ជាង​មុន ដែល​មានការ​ឈឺចាប់​តិចតួច​ជាង​មុន និង​ជា​សះស្បើយ​ឆាប់ រហ័ស​ជាង​មុន​។

៤. ការ​វះកាត់​ប្ដូរ​ជង្គង់​ដែល​ប្រើ​កុំព្យូទ័រ​ជា​ជំនួយ និង​មានការ​ប៉ះពាល់​តិចតួច

ប្រសិនបើ​ត្រូវ​បាន​ធ្វើ​យ៉ាង​ត្រឹមត្រូវ​ដោយ​ស​ល្យ​ពេទ្យ​មានបទពិសោធន៍ ដោយ​ប្រើ​ឧបករណ៍​ដាំ​បញ្ចូល​ល្អ​បំផុត ការ​វះកាត់​ប្ដូរ សន្លាក់​អាច​ទទួល​បាន​ជោគជ័យ ៩៥% ទោះបីជា​កន្លង​ផុត​១៥​ឆ្នាំ​ក៏​ដោយ​។

ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​រយៈពេល​វែង កុំព្យូទ័រ​ត្រូវ​បាន​ប្រើប្រាស់​ក្នុងអំឡុងពេល​វះកាត់ ដែល​ដឹកនាំ​ស​ល្យ ពេទ្យ​ក្នុង​ពេលវេលា​ជាក់ស្ដែង ដើម្បី​ធានា​ថា ឧបករណ៍​ដាំ​បញ្ចូល​ជង្គង់​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ទីតាំង​ត្រឹមត្រូវ​។

ការណ៍​នេះ​មាន​ន័យ​ថា ការ​វះកាត់​ត្រូវ​បាន​សម្រប​តាម​តម្រូវការ​របស់​អ្នកជំងឺ​នីមួយ​ៗ ដើម្បី​ធ្វើ​ឱ្យជើង​ត្រង់​។

ការ​វះកាត់​ជង្គង់​មានការ​ប៉ះពាល់​តិចតួច មាន​ន័យ​ថា ស្នាម​វះ​សម្រាប់​ការ​វះកាត់​មាន​ទំហំ​ជិត​ពាក់កណ្ដាល​នៃ ស្នាម​វះ​ដែល​ប្រើ​វិធី​ចាស់​។ ជាង​នេះ​ទៀត សាច់ដុំ​ត្រូវ​បាន​ញែក ជំនួស​ឱ្យ​ការ​កាត់ ដើម្បី​ធ្វើ​ឱ្យ​ឧប្បត្ដិហេតុ​របួស ត្រូវ​បាន​កាត់​បន្ថយ​។

លទ្ធផល គឺ​សម្លាក​តូច​ជាង​មុន ការ​ឈឺចាប់​តិច​ជាង​មុន បន្ទាប់​ពី​វះកាត់​រួច និង​ការ​ជា​សះស្បើយ​ឆាប់រហ័ស​ជាង​មុន​។

វេជ្ជបណ្ឌិត​របស់​យើង
វេជ្ជបណ្ឌិត Andrew Quoc Dutton
MBBS (​អូស្ដ្រាលី​) MMed (​ការ​វះកាត់​ឆ្អឹង សិង្ហ​បុរី​)
MCRS (Edinburgh), FCRS (​ការ​វះកាត់​ឆ្អឹង Edinburgh​)
សមាជិក​នៃ​សមាគម​វះកាត់​ឆ្អឹង Harvard (​សហរដ្ឋអាមេរិក​) និង​សមាគម​វេជ្ជសាស្ដ្រ​អូស្ដ្រាលី

វេជ្ជបណ្ឌិតAndrew Quoc Dutton គឺជា​អ្នក​ពិគ្រោះ​យោបល់ និង​ជា​គ្រូពេទ្យ​វះកាត់​ឆ្អឹង​ដែល​ទទួល​បានការ​បណ្ដុះ បណ្ដាល​តាម​អាហារូបករណ៍​នៃ​សហរដ្ឋអាមេរិក​។ គាត់​មាន​ចំណាប់អារម្មណ៍​លើ​អនុ​ឯកទេស​នៃ​ការ​វះកាត់ ដោយ​ប្រើ​ឧបករណ៍​ឆ្លុះ​សន្លាក់​,​ ឧបករណ៍​ពង្រីក​ក្នុង​ឆ្អឹង និង​ការ​វះកាត់​របួស​ដែល​បណ្ដាល​មក​ពី​ការ​លេង​កីឡា ការ​ប្ដូរ​ឆ្អឹង​ជង្គង់ និង​ត្រគាក ការ​បណ្ដុះ​ឆ្អឹងខ្ចី និង​ការ​ព្យាបាល​ដោយ​ការ​បណ្ដុះ​កោសិកា​នៅ​ក្នុង​ឆ្អឹង​។ គាត់​បាន​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ដ្រ​អស់​រយៈពេល​១៧​ឆ្នាំ​កន្លង​មក​ហើយ​។

វេជ្ជបណ្ឌិត  Dutton គឺជា​គ្រូពេទ្យ​វះកាត់​ឆ្អឹង​ម្នាក់​ក្នុង​ចំណោម​គ្រួ​ពេទ្យវះកាត់​ឆ្អឹង​ដ៏​តិចតួច​នៅ​អាស៊ី​អាគ្នេយ៍ ដែល​អាច​ធ្វើការ​ព្យាបាល​ដោយ​ការ​បណ្ដុះ​កោសិកា​នៅ​ក្នុង​ឆ្អឹង។

វេជ្ជបណ្ឌិត Dutton បាន​បញ្ចប់​ការ​វះកាត់​ឈាន​មុខជា​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍​។ គាត់​ក៏​ជា​គ្រូពេទ្យ​វះកាត់​ឆ្អឹង​ដំបូង​គេ​បំផុត នៅ​ប្រទេស​សិង្ហ​បុរី ដែល​ធ្វើការ​ប្ដូរ​កែសម្រួល​ឆ្អឹងត្រគាក​ជាមួយ​ប្រព័ន្ធ​ម៉ូ​ឌុ​យ​លែរ ZMR, Zimmer (​សហរដ្ឋអាមេរិក​)​។

អំពី អេស​អឹ​ម​ជី – SMG (​ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​គ្រូ​ប Singapore Medical Group)

អេស​អឹ​ម​ជី – (SMG) គឺជា​អ្នក​ផ្ដល់​ការ​ថែទាំ​សុខភាព ឯកទេស​ឯកជន​មួយ​ដែល​មាន​បណ្ដាញ​គ្រួ​ពេទ្យ​ឯកទេស​ចំនួន​២២ ។ ក្រុមការងារ​នេះ​ប្ដេជ្ញា​ចិត្ដ​បំពេញ ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ការ​ថែទាំ និង​បទ​ពិសោធន៍ ផ្នែក​វេជ្ជសាស្ដ្រ​ដោយ​ផ្ដោត​លើ​អ្នកជំងឺ ដល់​បុគ្គល​គ្រប់​រូប​។

បច្ចុប្បន្ន ក្រុមការងារ​នេះ​មាន​គ្លីនិក​សរុប​ចំនួន​១៤​កន្លែង ដែល​មាន​ទីតាំង​យុទ្ធសាស្ដ្រ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឯកទេស Paragon មជ្ឈមណ្ឌល​ឯកទេស Mount Elizabeth Novena មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Novena និង​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Gleneagles ដែល​មាន​បណ្ដាញ​គ្លីនិក SMGAssociates កាន់តែ​ច្រើន​ឡើង​ៗ​។

អេស​អឹ​ម​ជី មាន​ភ្នាក់ងារ​ខ្មែរ​ពិសេស​សំរាប់​ជួយ​លោក​អ្នក​ទៅ​តាម​តម្រូវការ ដូច​ជាៈ
*​    ​ការ​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ
*​    ​ការ​សាកសួរ​ព័ត​មាន និង​តំលៃ
*​    ​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ
*​    ​ការ​ទទួល​នៅ​អាកាស​យាន្ដ​ដ្ឋា​ន និង​ការ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ
*​    ​សេវាកម្ម​បកប្រែ​ដោយ​ឥត​គិតថ្លៃ
*​    ​ការ​ស្នើរ​សុំ​លទ្ធផល​ព្យាបាល និង​ការ​ទិញ​ថ្នាំ

សំរាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង
បុគ្គលិក​ខ្មែរ​ប្រចាំ អេស​អឹ​ម​ជី (SMG)
ទូរស័ព្ទ​ទំនាក់ទំនង ២៤ ម៉ោង ៖  +​៦៥ ៩៨៤២ ៣៥៦០
អ៊ី​ម៉េ​ល ៖ vanessa.sophors@smg.sg
ទីស្នាក់ការ អេស​អឹ​ម​ជី – SMG ប្រចាំ​នៅ​កម្ពុជា
ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣, ០៩៧៧ ៦៦៨ ២៦៦
អីុម៉េល ៖ enquiry@singaporemedical.sg
វែបសាយ ៖ www.singaporemedical.sg