ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខ​ជន​ប្រលង​សញ្ញា​បត្រ​បាក់​ឌុប​លើក​ទី​២ជិត​៧​ម៉ឺន​នាក់​ក្រសួង​អប់រំ​ យុវ​ជន និង​កីឡា​បន្ត​រូប​មន្ត​ «អ្នក​ចេះជាប់»

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៨ តុលា ថា មាន​បេក្ខជន​ចំនួន​ជាង​៦៨.០០០​នាក់ នឹង​ចូលរួម​ប្រឡង​យក​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​លើក​ទី​២​នៅ​តាម​មណ្ឌល​ប្រឡង​ជាង​១០០ ត្រូវជា​ជាង​២០០០​បន្ទប់ នៅ​ទូ​ទាំង​ប្រទេស ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៣-១៤ តុលា ឆ្នាំ​២០១៤ ។
យោង​តាម​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​អនុវត្ត​គោលការណ៍​ដូច​កាល​ប្រឡង​លើក​ទី​១ នា​សម័យ​ប្រឡង​ថ្ងៃ​ទី​៤-៥ សីហា ឆ្នាំ​២០១៤ ដែរ​ក្រោម​ពាក្យស្លោក​ថា «​អ្នកចេះ​ជាប់ អ្នក​មិន​ចេះ​ធ្លាក់​»​មាន​ន័យ​ថា ការ​ប្រឡង​លើក​ទី​២​នេះ​ប្រព្រឹត្ត​ទៅ​ដូច​លើក​ទី​១​ដែរ ។

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៨ តុលា ថា មាន​បេក្ខជន​ចំនួន​ជាង​៦៨.០០០​នាក់ នឹង​ចូលរួម​ប្រឡង​យក​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​លើក​ទី​២​នៅ​តាម​មណ្ឌល​ប្រឡង​ជាង​១០០ ត្រូវជា​ជាង​២០០០​បន្ទប់ នៅ​ទូ​ទាំង​ប្រទេស ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៣-១៤ តុលា ឆ្នាំ​២០១៤ ។
យោង​តាម​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​អនុវត្ត​គោលការណ៍​ដូច​កាល​ប្រឡង​លើក​ទី​១ នា​សម័យ​ប្រឡង​ថ្ងៃ​ទី​៤-៥ សីហា ឆ្នាំ​២០១៤ ដែរ​ក្រោម​ពាក្យស្លោក​ថា «​អ្នកចេះ​ជាប់ អ្នក​មិន​ចេះ​ធ្លាក់​»​មាន​ន័យ​ថា ការ​ប្រឡង​លើក​ទី​២​នេះ​ប្រព្រឹត្ត​ទៅ​ដូច​លើក​ទី​១​ដែរ ។

ក្រសួង​អប់រំ​បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គ្រប់​ដំណាក់កាល​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរការ​ប្រឡង ។ កាលពី​ការ​ប្រឡង​លើក​ទី​១​មាន​បេក្ខជន​ជាង​៩​ម៉ឺន​នាក់ បាន​ចូលរួម​ប្រឡង​នៅទូ​ទាំង​ប្រទេស ហើយ​មាន​បេក្ខជន​ចំនួន​១១​នាក់​ជាប់​និទ្ទេស​ល្អ​ប្រសើរ​(A) ។ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា​(TVK) កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ក្នុង​កំណែទម្រង់​សម្រាប់​ការ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើក​ទី​១​កន្លង​ទៅ​នេះ​គេ​ឃើញ​មក​ហើយ​ថា មាន​សិស្ស​ជាង​២៣.០០០​នាក់​បាន​ប្រឡង​ជាប់​ក្នុង​ចំណោម​បេក្ខជន​ជាង​៩០.០០០​នាក់ ស្មើនឹង​២៥,២៧% ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ជា​ការ​ជាក់ស្តែង​អ្នក​ដែល​ចេះ​គឺ​ប្រឡង​ជាប់​ពិតមែន ហើយ​ការ​ពង្រឹងគុណភាព​នេះ​មាន​សារសំខាន់​ណាស់​ដើម្បី​អាច​បណ្តុះបណ្តាល​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​បាន ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា បើ​យើង​មាន​សិស្ស​ដែល​មានចំណេះ​ដឹង​ពិតប្រាកដ​នៅ​ពេល​គាត់​ចូល​ទៅ​រៀន​នៅ​កម្រិត​ឧត្តម​ឬ​មហាវិទ្យាល័យ មិន​ត្រឹមតែ​ទទួល​បាន​សញ្ញាបត្រ​ទេ ពួក​គេ​អាច​ទទួល​បានការ​បណ្តុះបណ្តាល​មួយ​ដែល​ក្រោយ​ពី​រៀន​ចប់​គាត់​នឹង​ក្លាយទៅជា​អ្នកឯកទេស​ពិតប្រាកដ ។ ដូច្នេះ នៅ​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​ត្រូវការ​អ្នក​ដែល​មាន​ឯកទេស​ក្នុង​វិស័យ​ផ្សេង​ៗ យើង​ត្រូវការ​ធនធានមនុស្ស​ដែល​មាន​ជំនាញ​ផ្សេង​ៗ ។ ប្រសិនបើ​គ្មាន​ធនធានមនុស្ស​ដែល​ប្រកបដោយ​គុណភាព​ចំណេះដឹង​ពិតប្រាកដ​ទេ ប្រទេស​កម្ពុជា​មិន​អាច​អភិវឌ្ឍ​បាន​ទេ ។ លោក​រដ្ឋមន្ត្រី​បន្ត​ថា ការ​អភិវឌ្ឍ​នា​ដំណាក់កាល​ថ្មី​នេះ​ទាមទារ​ឲ្យ​មាន​សមត្ថភាព​ពិតប្រាកដ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​មក​បណ្តាក់ទុន​នៅ​កម្ពុជា ដើម្បី​ពង្រីក​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា បង្កើត​សាខា​សេដ្ឋកិច្ច​ថ្មី បង្កើន​ប្រាក់​ចំណូល​ចូល​រដ្ឋ​និង​យក​ប្រាក់​ចំណូល​នេះ​បើកប្រាក់​បៀវត្ស​និង​ដំឡើង​ប្រាក់បៀវត្ស​ផង​ដែរ ។ នេះ​ជា​កំណែទម្រង់​មួយ​ថ្មី​ដែល​យើង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ធានា​បាន​ចីរភាព​នៃ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​នេះ ។

ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៣-២០១៤ នេះ​មាន​ចំនួន​តិច បើ​ប្រៀបធៀប​នឹង​ឆ្នាំ​សិក្សា​ដែល​មិន​ទាន់​មានការ​កែទម្រង់​ក្នុង​នោះ​ជា​ពិសេស​ការ​ប្រឡង​លើក​ទី​២​នេះ​បែប​ណា​ដែរ0x017d7​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​លើក​ឡើង​ថា បើ​គេ​ពិនិត្យ​លើ​លទ្ធផល​ប្រឡង​កាលពី​ឆ្នាំ​១៩៦០-១៩៧០​ឃើញ​ថា អត្រា​ដែល​ជាប់​ចំនួន​២៥%​នេះ​ក៏​ដូច​សម័យ​នោះ​ដែរ តែ​ក្រសួង​ក៏​ត្រូវ​គិត​ពី​អនាគត​របស់​យុវជន​កម្ពុជា​ផង​ដែរ​។ ដូច្នេះ​បានជា​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​សេចក្តីសម្រេច​ឲ្យ​ក្រសួង​អប់រំ​រៀបចំ​ការ​ប្រឡង​លើក​ទី​២​ទៀត​ព្រោះ​យើង​គិត​ពី​អនាគត​របស់​យុវជន​យើង បើ​គាត់​ធ្លាក់​តើ​ពួក​គាត់​ត្រូវ​ទៅ​ណា ? លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ក្រសួង​បាន​ផ្តល់​ឱកាស​ដល់​គាត់​ម្តងទៀត​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ហើយ​គាត់​អាច​បន្ត​ការ​រៀនសូត្រ​នៅ​សាកល​វិទ្យា​ល័យ​បាន​ផង​ដែរ ។ ក្រសួង​បាន​រៀបចំ​ឯកសារ​ត្រៀម​ចំនួន​៤​មុខ​រួម​មាន គណិត​វិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា ។

សិស្ស​ត្រូវ​ខិតខំ​រៀនសូត្រ ព្រោះ​ក្រៅ​ពីមុខ​វិជ្ជា​ចំនួន​៤​នេះ​នៅ​មានមុខ​វិជ្ជា​អក្សរសាស្ត្រ ខ្មែរ ប្រ​វ​តិ្ត​វិទ្យា និង​ភាសាបរទេស សរុប​ចំនួន​៧​មុខ​វិជ្ជា​ដូច​គ្នា​នឹង​ការ​ប្រឡង​លើក​ទី​១​ដែរ ស្តង់ដា​ដូច​គ្នា​មាន​ន័យ​ថា មានការ​ចូលរួម​សង្កេតការណ៍​ពី​អង្គការ​សង្គម​ស៊ី​វិល និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដដែល ធានា​បាន​នូវ​ការ​មិន​បែកធ្លាយ​វិញ្ញ​សា និង​ការ​យក​គ្រឿង​អេ​ឡិច​ត្រូ​និក​ចូល​ក្នុង​បន្ទប់​ប្រឡង ។ ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា ការ​ប្រឡង​នេះ​មានការ​រឹត​បន្តឹង​ចំពោះ​ការ​មើល​គ្នា និងលួច​មើល​សំណៅ​ឯកសារ បើ​បេក្ខ​ជន​ណា​មើល​គ្នា ឬ​យក​សំណៅ​ឯកសារ​និង​គ្រឿងអេ​ឡិច​ត្រូ​និក​ចូល​ក្នុង​បន្ទប់​ប្រឡង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ។ កំណែទម្រង់​នេះ​គឺ​ហាម​មិន​ឲ្យ​មើល​គ្នា ដោយឡែក​ប្រធាន​វិញ្ញាសា​មិន​តឹង​ទេ​ក្រសួង​អនុវត្ត​ស្តង់ដា​ដូច​ប្រឡង​លើក​ទី​១​ដែរ​។​ការ​ប្រឡង​លើក​ទី​១ ប្រធាន​វិញ្ញាសា​មាន​កម្រិត​ធូរស្រាល​ជាង​កាលពី​៥​ឆ្នាំ​កន្លង​ទៅ ដោយសារ​តែ​ក្រសួង​ចង់​ឲ្យ​សិស្ស​ខំរៀន​ខ្លួនឯង ហើយ​វិញ្ញាសា​នៅ​ពេល​នេះ​មិន​តឹង​ពេក​ទេ​ព្រោះ​វា​ជា​កំណែទម្រង់​ឆ្នាំ​ដំបូង​និង​កាត់​បន្ថយ​ពី​១០​មុខ​វិជ្ជា​មក​៧​មុខ​វិជ្ជា ។

លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ថ្លែង​ថា​ក្រសួង​បាន​ផ្សព្វផ្សាយ​ពី​ការ​រឹត​បន្តឹង​សម្រាប់​ការ​ប្រឡង​ឆ្នាំ​នេះ តែ​សិស្ស​មិន​ស្តាប់​ឬ​មិន​ជឿ​ដោយ​គេ​យល់​ថា ក្រសួង​មិន​ហា​៊​ន​ធ្វើ​តែ​ឆ្នាំ​នេះ​យើង​អនុវត្ត ។ ការ​ប្រឡង​លើក​ទី​២​សម័យ​ប្រឡង​ថ្ងៃ​ទី​១៣-១៤​តុលា ឆ្នាំ​២០១៤​នេះ យើង​នឹង​បន្ត​អនុវត្ត​តទៅ​ទៀត​នូវ​របៀប​ដូច​លើក​ទី​១​ដែរ ហើយ​ក្រសួង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​បាន​តាម​ស្តង់ដា ។ តួនាទី​គ្រឹះស្ថាន​អប់រំ​ឬ​ក្រសួង​អប់រំ​បណ្តុះបណ្តាល​ហើយ សិស្ស​អាច​ចេញ​ទៅ​រក​ការងារ​បាន​ធ្វើ ហើយ​មិន​ប៉ះពាល់​នឹង​វិស័យ​ឯកជន ឬ​សាលា​ឯកជន​ទេ​ដែល​ថា​កាលណា​រឹត​បន្តឹង​សិស្ស​ធ្លាក់​ច្រើន​ពេក​សាលា​ឯកជន​គ្មាន​សិស្ស​រៀន ។ តួនាទី​របស់​គ្រឹះស្ថាន​នីមួយ​ៗ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សិស្ស ព្រោះ​នៅ​ពេល​ណា​បណ្តុះបណ្តាល​ហើយ​មិន​អាច​រក​ការងារ​បាន​ធ្វើ​ទេ​គេ​ពិតជា​ថា គ្រឹះស្ថាន​នោះ​គ្មាន​គុណភាព ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នៅ​ពេល​លទ្ធផល​ប្រឡង​ធ្លាក់​ដូច​លើក​ទី​១​ដែរ ក្រសួង​អប់រំ​នឹង​លើកទឹកចិត្ត​ដល់​សិស្ស​និង​មាន​គ្រូឧទ្ទេស​ទៅ​បង្រៀន​ដល់​សិស្ស​ក្រីក្រ​តាម​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស ។ សិស្ស​ដែល​ប្រឡង​លើក​ទី​២​នឹង​ទទួល​បាន​និទ្ទេស​ដូច​លើក​ទី​១​ដែរ គឺ​បើ​បេក្ខជន​បាន​ទទួល​ពិន្ទុ​ច្រើន​បាន​និទ្ទេស​ល្អ ។ ការ​ប្រឡង​នេះ​បើ​មិន​បាន​រៀន​នឹង​ធ្លាក់ តែបើ​ខំរៀន​ចេះ​នឹង​ប្រឡង​ជាប់ ។ មាន​កត្តា​ជា​ច្រើន​ដែល​ជះ​ឥទ្ធិពល​លើ​ការ​បង្រៀន​របស់​គ្រូ​និង​ការ​រៀន​របស់​សិស្ស​។ នៅ​ពេល​ដាក់​ចេញ​នូវ​កំណែ​ទម្រង់ការ​ប្រឡង​នេះ​យើង​បាន​រក​ឃើញ​ថា ការ​បង្រៀន​ភាសា​ខ្មែរ ប្រវត្តិវិទ្យា គណិត​វិទ្យា មាន​កត្តា​សិស្ស កត្តា​គ្រូ បរិស្ថាន សន្តិសុខ​សាលា តែ​កត្តា​សំខាន់​គឺ​សិស្ស​និង​គ្រូ ។ សិស្ស​ដែល​ជាប់​និទ្ទេស​A ជា​សិស្ស​ក្រីក្រ និង​មធ្យម​ដូច​គេ​ដូច​ឯង​ដែរ​។​ក្រសួង​អប់រំ​បាន​លើក​ឡើង​ទៀត​ថា ក្រៅពី​ដំឡើង​ប្រាក់ខែ​ដល់​លោកគ្រូ អ្នកគ្រូ នឹង​ដាក់​ចេញ​នូវ​កំណែទម្រង់​ក្នុង​ការ​បណ្តុះបណ្តាល​គ្រូ​ឲ្យ​បាន​ល្អ​ដោយ​ផ្តោត​លើ​ចំណេះដឹង និង​ឯកទេស​របស់​លោកគ្រូ អ្នកគ្រូ​តែ​ម្តង ៕