ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ស្តី​ពី​អភិវឌ្ឍន៍​មូលដ្ឋាន​តាម​រយៈការ​ធ្វើ​វិមជ្ឈការ​សេវា​សុខាភិបាល

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គ​ណៈក​ម្មា​ធិ​ការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​បែប​ប្រជា​ធិបតេយ្យ​​នៅ​ថ្នាក់​ក្រោម​ជាតិ​(​គ​.​ជ​.​អ​.​ប​)​ បាន​ចូលរួម​បើក​កិច្ចប្រជុំ​លើក​ទី​១​របស់​ថ្នាក់ដឹកនាំ គ​ណៈ​ដឹកនាំ​គម្រោង​ស្តី​ពី «អភិវឌ្ឍន៍​មូលដ្ឋាន​តាម​រយៈ​ការ​ធ្វើ​​វិមជ្ឈការ​សេវា​សុខាភិបាលLDDHS » កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ តុលា ដែល​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​លេខាធិការដ្ឋាន​គ​.​ជ​.​អ​.​ប​។

លោក​សក់ សេដ្ឋា មាន​ប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ​ថា ស្រប​តាម​ស្មារតី​លេខាធិការដ្ឋាន​គ​.​ជ​.​អ​.​ប បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​អង្គការ​សហ​ប្រជា​ជាតិ​​សម្រាប់​មូលនិធិ​អភិវឌ្ឍន៍​​មូលធន​(UNCDF) កាលពី​ខែធ្នូ​ ​២០១៣​ កន្លង​ទៅ​នេះ​ ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន​តាម​រយៈការ​ធ្វើ​វិមជ្ឈការ​សេវា​សុខាភិបាល​(LDDHS) ក្នុង​ឆ្នាំ​២០១៤-២០១៥ ក្រោម​ក្រប​ខណ្ឌ​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ជាង​៤៥០.០០០​ដុល្លារ ​របស់​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​(AusAid ​ដែល​បច្ចុប្បន្ន​​ហៅ​ថា DFAT) ។

គម្រោង​LDDHS មាន​គោលបំណង​សាកល្បង​ការ​ផ្ទេរ​កិច្ចការ​មួយ​ចំនួន​របស់​ការិយាល័យ​នៃ​ស្រុក​ប្រតិបត្តិ​សុខា​ភិបាល​ ជា​ពិសេស​ការ​គ្រប់គ្រង​មណ្ឌល​សុខភាព ​និង​ការ​គាំទ្រ​សុខភាព​នៅ​សហគមន៍​ទៅ​ឲ្យ​រដ្ឋបាល​ស្រុក​គោលដៅ​ចំនួន​៥ ដើម្បី​ដកស្រង់​យក​បទ​ពិសោធន៍ និង​មេរៀន​ឈាន​ទៅ​អនុវត្តន៍​​​នៅ​ទូ​ទាំង​​ប្រទេស​នា​ពេល​បញ្ចប់​គម្រោង​។​ គម្រោង​LDDHS​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ដំណាក់កាល​។ ​ដំណាក់កាល​ទី​១​មាន​រយៈពេល​ចាប់ពី​ខែមករា​ដល់​ខែ​ឧសភា ​​ឆ្នាំ​២០១៤​ ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើក​ការ​រៀបចំ​កិច្ចការ​សំខាន់​ៗ​មួយ​ចំនួន​សម្រាប់​ដំណាក់កាល​ទី​២ ​ដែល​ជា​ដំណាក់កាល​អនុវត្ត​ន៍​​​​គម្រោង​​ហើយ​បាន​ចេញដំណើរ​តាំងពី​ខែមិថុនា​ កន្លង​មក​។ ​បច្ចុប្បន្ន​នេះ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​សម្រាប់​ការ​អនុវត្ត​គម្រោង​សម្រេច​បាន​លទ្ធផល​​ជា​ច្រើន​ហើយ​ក៏​បាន​ជួប​នូវ​បញ្ហា​មួយ​ចំនួន​ផង​ដែរ ដែល​ទាមទារ​ឲ្យ​មានការ​ផ្តល់​ជា​មតិយោបល់​​ពី​ថ្នាក់ដឹកនាំ​។ ពិសេស​ជាង​នេះ​ទៀត​ការ​សាក​ល្បង​ផ្ទេរ​​មុខងារ​គឺ​មានការ​ពាក់ព័ន្ធ​​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​សាមី​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លេខាធិការដ្ឋាន​គ​.​ជ​.​អ​.​ប ព្រោះថា​ការ​ផ្ទេរ​មុខងារ​ជា​កិច្ចការ​ស្នូល​នៃ​កំណែទម្រង់​វិមជ្ឈការ​និង​វិ​សហ​មជ្ឈការ​របស់​យើង​ ៕​