ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីកសិករ​វ័យក្មេងម្នាក់​​បើក​កសិដ្ឋាន​ចិញ្ចឹម​​គោ​នៅ​ក្រុង​ស្វាយ​រៀង

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ កសិករ​វ័យក្មេង​ម្នាក់​បាន​បើក​កសិដ្ឋាន​ចិញ្ចឹម​គោជា​លក្ខណៈ​គ្រួសារ នៅ​លើ​ផ្ទៃដី​ទំហំ​១​ហិ​កតា ដោយ​ចំណាយ​ដើមទុន​សរុប​ជិត​១០​ម៉ឺន​ដុល្លារ ។​ ​បើ​តាម​បុរស​ឈ្មោះ​សរ ផាត់ អាយុ​៦៣​ឆ្នាំ មន្ត្រី​សុខាភិបាល​ចូល​និ​វត្ស…

ខេត្តស្វាយរៀង​ ៖ កសិករ​វ័យក្មេង​ម្នាក់​បាន​បើក​កសិដ្ឋាន​ចិញ្ចឹម​គោជា​លក្ខណៈ​គ្រួសារ នៅ​លើ​ផ្ទៃដី​ទំហំ​១​ហិ​កតា ដោយ​ចំណាយ​ដើមទុន​សរុប​ជិត​១០​ម៉ឺន​ដុល្លារ ។​

​បើ​តាម​បុរស​ឈ្មោះ​សរ ផាត់ អាយុ​៦៣​ឆ្នាំ មន្ត្រី​សុខាភិបាល​ចូល​និ​វត្ស នៅ​ភូមិ​សាមគ្គី​សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង បាន​ប្រាប់​កោះសន្តិភាព កាលពី​រសៀល​ថ្ងៃ​ទី​១៣​កញ្ញា​២០២៤​ថា កូនប្រុស​របស់​គាត់​ឈ្មោះ​សរ ផានិត អាយុ​២៣​ឆ្នាំ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​កសិកម្ម​មក ក៏​មាន​បំណង​ចង់​បើក​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ ជា​លក្ខណៈ​គ្រួសារ លោក​ក៏​បាន​បំពេញ​បំណង​កូន បាន​ចែក​ដីស្រែ​ចំនួន​១​ហិ​កតា​ឲ្យ​កូន ដើម្បី​រៀបចំ​កសិដ្ឋាន​។

​លោក​សរ ផាត បាន​មាន​ប្រសាសន៍​ថា ការ​បើក​កសិដ្ឋាន​នេះ ត្រូវ​ប្រើប្រាស់​ដើមទុន​អស់​ជិត​១០​ម៉ឺន​ដុល្លារ គឺ ការ​ចាក់​ដី ការ​សាងសង់​រោង ក្រោលគោ ការ​ទិញ​ពូជ​ស្មៅ សម្រាប់​ចំណី​គោ ។​ល​។ លោក​បន្ត​ទៀត​ថា ការ​ចាក់​ដី​និង​សាងសង់​រោង​ចំណាយ​ថវិការ​ជាង​៣​ម៉ឺន​ដុល្លារ ការ​ទិញ​ពូជ ស្មៅ​(​ស្មៅ​ភីង​ក្រាស់ និង​ស្មៅ​បារាំង​) និង​កា​រៀបចំ​ប្រ​ព​ន្ធ័​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ស្រោច​ស្មៅ និង​សំអាត​ក្រោល អស់​ជាង​១​ម៉ឺន​ដុល្លារ ។

​ទិញ​ពូជ​គោ កូនកាត់​ពូជ​គោ​វៀតណាម ចំនួន​៥៥​ក្បាល ញី​៣២​ក្បាល ក្នុង​១​ក្បាល​តម្លៃ ជាង​១​ពាន់​ដុល្លារ សរុប​ជាង​៥​ម៉ឺន​ដុល្លារ​។ ហើយ​ការ​បើក​កសិដ្ឋាន​និង​ចាប់​ដំណើរការ​ចិញ្ចឹម​គោ​នេះ​គឺ​ចាប់ពី​ថ្ងៃ​ទី​៩​កុម្ភៈ​២០២៤ មក​ដល់​ខែកញ្ញា​២០២៤​នេះ​មាន​រយៈពេល​ជិត​៨​ខែ​ប៉ុណ្ណោះ​។ ហើយ​បាន​ទិញ​ស្ពាំ ពូជ​គោ​ត្រា​ម៉ា​ន់ អូស្ត្រាលី មក​បង្កាត់ ពូជ គោ​មេ​ពូជ​ចំនួន​៣២​ក្បាល រួច​ហើយ ។​

លោក​សរ ផាត បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី ប​ង្វឹ​ល​ថវិកា ទៅ​លើ ការ​ចំណាយ ស្មៅ ចំបើង ថ្នាំ​វ៉ាក់​សាំង គឺ​ត្រូវ​ចិញ្ចឹម​គោ​ក្តាម ក្នុងស្រុក​ផង​ដែរ ដើម្បី​ដោះ​ដូរ និង​លក់​យក​ថវិកា សម្រាប់​ប្រើប្រាស់​ក៏​ប៉ុន្តែ​បច្ចុប្បន្ន គោរស់ គោ​ក្តាម​មាន​តម្លៃ​ថោក គោ​ជំទង់​១​ក្បាល​លក់​បាន​តម្លៃ​ត្រឹ​៥០​ម៉ឺន​ទៅ​៦០​ម៉ឺន​បុ​ណ្ណោះ ឈ្មួញ​ទិញ​យក​ទៅ​កាប់​សាច់​ឬ​ដុត​។

​ទោះ​បី​ជា​យ៉ាងណា ​កសិដ្ឋាន​ចិញ្ចឹម​គោរបស់​កូន​គាត់​នៅ​តែ​ដំណើរការ​រលូន ដោយ​គាត់​លក់​គោ ឈ្មោល​២​ក្បាល គោកូនកាត់​បាន​១​ក្បាល​១,៥០០​ដុល្លារ​ដែរ ដូ​ច្នេះ នៅ​ពេល​មេគោ​ពូជ ទម្លាក់​កូន​៣២​ក្បាល​កសិដ្ឋាន​និង​រីក​ចំរើន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ