ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ប្រធានគណៈប្រតិភូ អញ្ជើញជាអធិបតីភាព ស្ដីពីគណៈប្រតិភូគណៈកម្មធិការទី៣ ព្រឹទ្ធសភាអញ្ជើញ បំពេញបេសកកម្មសិក្សាស្វែងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ច របស់គណៈកម្មការនៅខេត្តកំពង់ ស្ពឺ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោក លោកស្រី តំណាងក្រុង ស្រុក មន្ទីរអង្គភាព ពាក់ព័ន្ធជាច្រើន កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា មានប្រសាសន៍ក្នុងឱកាសចុះទៅបំពេញបេសកកម្ម ដោយ ឯកឧត្តមបានបញ្ជាក់ថា÷ គណៈកម្មការទី៣ បានបំពេញបេសកកម្មនាពេលនេះគឺដើម្បីសិក្សាឈ្វេងយល់និងប្រមូលព័ត៌មាន ដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តកំពង់ស្ពឺ។
ជាមួយគ្នានោះដែរឯកឧត្ដម បានបង្ហាញពីសេចក្តីសោមនស្សរីករាយក្រៃលែង ដែលរដ្ឋបាលថ្នាក់ក្រោមជាតិបានបង្កឱកាសឱ្យគណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា បានមកបំពេញបេសកកម្ម ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យជា សមត្ថកិច្ចរបស់គណៈ កម្មការនៅលើទឹកដីនៃខេត្តកំពង់ស្ពឺ។
ចែករំលែកព័តមាននេះ