ខេត្តបន្ទាយមានជ័យ ៖ សពពលករខ្មែរ៣នាក់ដែលមន្ត្រីក្រុមកាងារទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់ថាសាច់ញាតិបានសុំបូជានៅដីថៃនោះធាតុពិតនៅវេលាម៉ោង៨យប់ថ្ងៃទី៦នេះត្រូវភាគីថៃធ្វើការបញ្ជូនមកឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយ។
បើតាមសាច់ញាតិសពទាំង៣និយាយថាដំបូងពួកគាត់បានទៅសុំបូជាសពនៅប្រទេសថៃមែនប៉ុន្តែដោយគេមិនអនុញ្ញាតិក៍នាំគ្នាសម្រេចចិត្តឲ្យភាគីថៃជួយបញ្ជូនសពមកកម្ពុជាវិញ។ទោះជាយ៉ាងណាសពទាំង៣ត្រូវសាច់ញាតិប្រាប់ថាបូជារួមគ្នានៅវត្តបាលិលេយ្យក្នុងភូមិក្បាលស្ពាន០២ សង្កាត់និងក្រុងប៉ោយប៉ែត យកធាតុទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តព្រៃវែង ។តាមស្ត្រីឈ្មោះហៀងដានីអាយុ១៨ឆ្នាំ ដែលប្ដីរបស់នាងបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ខាងលើឈ្មោះ ឆឹម ជឿន អាយុ៣២ឆ្នាំ បានប្រាប់ថាពលករដែលត្រូវចេញដំណើរជាមួយគ្នាមាន៥៤នាក់ប៉ុន្តែពលករទាំងនេះត្រូវគេឲ្យជិះរថយន្ត២គ្រឿងក្រោយចេញពីច្រករបៀងដោយប្ដីនាងជិះរថយន្តវីហ្គោ ពណ៌ខ្មៅ។
នាងបន្តថានាងមិនត្រូវបានគេឲ្យជិះរថយន្តជុំគ្នាជាមួយប្ដីទេគឺជិះរថយន្តមួយគ្រឿងផ្សេងប៉ុន្តែក្នុងពេលតែមួយចេញពីផ្សាររុងក្លឿប្រទេសថៃលុះដល់ចំណុចកើតហេតុក៍ជួបគ្រោះអកុសលគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្លាប់ប្ដីតែម្ដង ។ តាមសាច់ញាតិសពទាំង៣និយាយថាហេតុការណ៍រងគ្រោះនេះមានអ្នកស្លាប់រហូត៥នាក់ ស្រី០១នាក់និងរបួសធ្ងន់ស្រាលជាច្រើននាក់ផ្សេងទៀតកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងខេត្តកើតហេតុខាងលើ ។ ទាល់តែមានពលកររងគ្រោះស្លាប់របួសលើទឹកដីថៃទើបដឹងថាមានពលករឆ្លងដែនខុសច្បាប់ឯណាទៅវិធានការទប់ស្កាត់របស់អស់លោកសមត្ថកិច្ចតាមបន្ទាត់ព្រំដែននោះ។
ចែករំលែកព័តមាននេះ