រាជធានីភ្នំពេញ ៖ នារី២នាក់ត្រូវជនសង្ស័យជិះម៉ូតូមួយគ្រឿងមកស្ទាក់ផ្លូវនឹងបានដកកាំភ្លើងបាញ់គំរាមប្លន់យករថយន្ត កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី០៣ តុលា ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវលេខ៣៦៨ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះទាំង២នាក់បានជិះរថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រ៊ីត ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Q-5148 ដោយធ្វើដំណើរចេញពីញ៉ាំអាហារខាងក្រៅ ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យជិះម៉ូតូមួយគ្រឿងបានមកស្ទាក់និងដកកាំភ្លើងបាញ់គំរាមនារីរងគ្រោះឱ្យចុះពីលើរថយន្តហើយជនសង្ស័យបានឡើងជិះរថយន្តគេចខ្លួនដោយសុវត្ថិភាពបង្កការភ្ញាក់ផ្អើលទាំងយប់ ។
ក្រោយពេលកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកថយន្តរបស់នាងមកវិញ ។
ចែករំលែកព័តមាននេះ