ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសពិការស្រវឹង​ជោក​ ខឹងប្រពន្ធទាញកាំបិត​កា.ប់ក្បាលប្រពន្ធ​ផុងលលាដ៍នៅស្រុកស្វាយជ្រំ

10 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ ករណី​​ហិ.ង្សា​​​ក្នុង​គ្រួសារ​​ដ៏​ឃោរ​​ឃៅ​មួយ​ បណ្តាល​ឱ្យ​​ស្ត្រី​ជា​​ប្រពន្ធ​​រង​របួសបែក​ក្បាល​ហូ​រឈាម​​សន្លប់​​ក្នុង​ថ្លុក​ឈាម​ ​ដោយ​សារប្តី​កំណាច​ស្រវឹងស្រា​ជោក​ទាញ​កាំបិត​​​កា.ប់​​​មួយ​កាំបិត​ចំ​​ក្បាល​លើ​គុម្ពត្រចៀក​ខាងស្តាំ​​​​ផុង​លលា​ដ៏ហូ​រឈាម​បា.ញ់​ដូច​គេ​អារ.ក​មាន់​ស្រែក​ផ្អើល​អ្នកស្រុក​ ។

ខេត្ត​ស្វាយរៀង ៖ ករណី​​ហិង្សា​​​ក្នុង​គ្រួសារ​​ដ៏​ឃោរ​​ឃៅ​មួយ​ បណ្តាល​ឱ្យ​​ស្ត្រី​ជា​​ប្រពន្ធ​​រង​របួសបែក​ក្បាល​ហូ​រឈាម​​សន្លប់​​ក្នុង​ថ្លុក​ឈាម​ ​ដោយ​សារប្តី​កំណាច​ស្រវឹងស្រា​ជោក​ទាញ​កាំបិត​​​កាប់​​​មួយ​កាំបិត​ចំ​​ក្បាល​លើ​គុម្ពត្រចៀក​ខាងស្តាំ​​​​ផុង​លលា​ដ៏ហូ​រឈាម​បាញ់​ដូច​គេ​អារ.ក​មាន់​ស្រែក​ផ្អើល​អ្នកស្រុក​ ។

​ហេតុ​ការណ៍​ខាង​លើ​កើតឡើង​កាលពី​វេ​លា​ម៉ោង​៤រសៀល​​ថ្ងៃ​ទី០​២ ​តុលា​ ២០១៤ ស្ថិត​​នៅ​ចំណុច​ភូមិ​ដកពរ​ ឃុំ​ស្វាយ​ធំ​ ស្រុក​ស្វាយ​ជ្រំ​ ។

​ប្រភព​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​​ឈ្មោះ​សុខ​ សុវណ្ណ​ អាយុ​៤៩​ឆ្នាំ​ មាន​ទីលំនៅ​​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ ចំណែក​ប្តី​ឈ្មោះ​អ៊ុ​ង ​នី​អាយុ​៥២​ឆ្នាំ​ ជា​ជន​ពិការ​ជើង​ស្តាំ​ ​។

​ប្រភពបន្ត​​ថា​ មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរសជា​ប្តី​នាំ​មិត្ត​ភក្តិ​៣​នាក់​មក​ផ្ទះ​ ផឹកស៊ី​រហូត​ស្រវឹង​ជោកជាំ​ ក៏​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​បន្ទាប់​មក​ស្ត្រី​ជា​ប្រពន្ធ​មក​ដល់ ​ក៏​មាន​ទំនាស់ពាក្យ​សម្តី​និង​គ្នា​ រឿង​ប្រពន្ធ​ទៅ​បេះ​ផ្កាស្នោ​ក្មួយ​ខាង​ប្តី​ ធ្វើ​ឱ្យ​មាន​ជម្លោះ​រវាង​ស្ត្រី​រង​គ្រោះ ​និង​ក្មួយ​នោះ​ ។ ពេលនោះបុរស​ជា​ប្តី​ក៏​ខឹងប្រពន្ធ​ និង​កាន់ជើង​ក្មួយ​ផង ​ក៏​ផ្ទុះ​ជម្លោះ​ប្តី​ប្រពន្ធ​ដោយ​អំណាច​ស្រា​ប្តី​កំណាច​ទាញ​កាំបិត​​​កាប់​ទៅ​លើ​ប្រពន្ធ​ចំ​ក្បាល​​មួយ​កាំបិត​មុត​ផុង​លលា​ដ៏​ ត្រូវ​អ្នកស្រុក​នាំ​ទៅ​មន្ទីរពេទ្យ​ខេត្ត ​ដើម្បី​សង្គ្រោះ​ រីឯ​បុរសកំណាច​ត្រូវ​
នគ​រ​បាល​ប៉ុ​ស្តិ៍​​រដ្ឋបាល​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ប៉ុ​ស្តិ៍ភ្លាម​ៗ ​និង​បញ្ជូន​មក​អធិការ​​នគរ​បាល​ស្រុក​ស្វាយ​ជ្រំ​ចាត់ការ​បន្ត​នៅ​ថ្ងៃ​ទី​៣​តុលា​២០១៤ ​នេះ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព