Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

មន្រ្តីអង្គការក្រៅរដ្ឋាភិបាលត្រូវ​ប៉ូលិសចាប់ខ្លួន ជាប់ចោទរំលោភ​សេពសន្ថវៈ​ក្មេង​ស្រី

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី២៩ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៧:៥២

ជនសង្ស័យដែល​អះអាង​ថា ខ្លួន​ជា​អនុប្រធាន​អង្គការ “​ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវសាស្ដ្រ​ចំរុះ​”

សំណាង

ជនសង្ស័យដែល​អះអាង​ថា ខ្លួន​ជា​អនុប្រធាន​អង្គការ “​ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវសាស្ដ្រ​ចំរុះ​”

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្ដសៀមរាប ៖ បុរស​អាយុ​៣០​ឆ្នាំ​ម្នាក់ ដែល​អះអាង​ថា ខ្លួន​ជា​អនុប្រធាន​អង្គការ “​ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវសាស្ដ្រ​ចំរុះ​” ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្ដ​ធ្វើការ ចាប់​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១០ នៅ​ក្នុង​ទីស្នាក់ការ​របស់​ខ្លួន​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង បន្ទាប់​ពី​មានបណ្ដឹង​ចោទប្រកាន់​ទៅ​លើ​បុរស​រូប​នេះ​ថា​ បានចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​អាយុ១៤​ម្នាក់ ​រហូត​បាន​សម្រេច​ចំនួន​ពីរ​ដង​ផ្ទួន​ៗ​គ្នា នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ ។

មន្ដ្រី​កងរាជអាវុធហត្ថ​ម្នាក់​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​មានឈ្មោះ ម៉ាត់ រ៉ា​នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្រុក​កំណើត នៅ​ភូមិ​ត្រ​ញំ​ង​ឈូក ឃុំ​បឹង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ជា​អនុប្រធាន​អង្គការ “​ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវសាស្ដ្រចំរុះ ”​ប្រចាំ​ខេត្ដសៀមរាប​ ។ ការ​ចាប់ខ្លួន​នោះ គឺ​យោង​ទៅ​តាម​បណ្ដឹង​របស់​ក្រុម​គ្រួសារ​ក្មេងស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ នៅ​ស្រុក​អង្គរធំ ខេត្ដសៀមរាប ដោយ​ចោទប្រកាន់​ទៅ​លើ​បុរស​នេះ ថា​បាន​ចាប់​រំលោក​ក្មេង​ស្រី​រង​គ្រោះ​បានសម្រេច​ពីរ​ដង ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់យីហោ​ ស្ពាន​នាគ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា កន្លង​ទៅ​ថ្មី​ៗ​នេះ​ ។

លោក​អនុសេនីយ៍ទោ លន់ ស៊ី​ន មន្ដ្រីការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​ការ​ជួញដូរមនុស្ស និង​ការពារ​អនីតិជន នៃ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ដសៀមរាប បានឱ្យ​ដឹង តាម​ការ​ស្រាវជ្រាវ​ថា មុន​នឹង​ឈាន​ទៅ​ដល់ការ​ចាប់រំលោភ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​នោះ គឺ​ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​ស្គាល់គ្នា​ តែរយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ តាម​រយៈ​ឈ្មោះ គី គៀន ជា​ចាង​ហា្វ​ង​កាសែត​សំដី​រាស្ដ្រ ដែល​ត្រូវជា​បងធម៌​របស់​ក្មេង​ស្រី​រង​គ្រោះ​ ។ នៅ​ថ្ងៃ​ទី​២៦ កក្កដា ឈ្មោះ គី គៀន ឈ្មោះ រ៉ា និង​ឈ្មោះ ម៉ាត់ រ៉ា​នី បាន​ទៅ​លេង​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ ហើយ​បាន​សុំ​ម្ដាយ​របស់​នាង ​និង​បងស្រី​នាងម្នាក់​ទៀត​ ទៅ​ដើរ​លេង​ឯ​ទីរួមខេត្ដ​សៀមរាប​ ។

លោក​បាន​បន្ដ​ថា ពេល​នោះ​ម្ដាយ​ក្មេង​ស្រីរង​គ្រោះ​ក៏​បាន​យល់ព្រម ​ហើយ​ពួក​គេ​បានដើរ​លេង​នៅ​អង្គរ ​និង​ផ្លូ​វ​៦០​ម៉ែត្រ ហើយចុង​ក្រោយ​ពួក​គេ​បាន​ចូល​ទៅ​ស៊ីផឹក​នៅ​ក្នុងហាង​ រាត្រី​ជួបជុំ ។ លុះ​បន្ដិច​ក្រោយមក​ឈ្មោះ ម៉ាត់ រ៉ា​នី បាន​បើករថយន្ដ​ម៉ាក CR-V ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-2940 មួយ​គ្រឿង​ចេញ​ទៅ​ដោយ​នាំ​ទាំង​ក្មេង​ស្រី​រងគ្រោះ និង​បងស្រី​របស់​នាង​ទៅ​ដេក​ក្នុងផ្ទះសំណាក់​មួយ​នៅ​ក្បែរ​នោះ ដែល​មាន​យីហោ ស្ពាន​នាគ ក្នុង​បន្ទប់​លេខ​២០៩ ជាន់​ទី​ពីរ ។

លោកលន់ ស៊ី​ន បាន​បន្ដ​ថា តាម​ការសាកសួរ​ឃើញ​ថា មុន​ដំបូង​អ្នក​ទាំង​៣​នាក់​នោះ បាន​ដេក​ក្នុង​បន្ទប់​រួម​គ្នា​តែ​មួយ តែ​ដល់​យប់ជ្រៅ​បន្ដិច​ឈ្មោះ គី គៀន ជា​បងធម៌​បាន​ឡើង ទៅ​ដល់​បន្ទប់​នោះ ហើយ​បងប្អូន​ស្រី​ទាំង​ពីរនាក់ រួម​ទាំង​ជនសង្ស័យ​បាន​ចូល​បន្ទប់ទឹក និយាយ​គ្នា​មួយសន្ទុះ បន្ដិច​ក្រោយមក​ស្រាប់តែ ឈ្មោះ ម៉ាត់ រ៉ា​នី ទាញ​ដៃ​ក្មេង​ស្រី​រង​គ្រោះ ទៅ​ដេក​ក្នុង​បន្ទប់​ផ្សេង​មួយទៀត​ទំនងជា​ទុក ឱកាស​ឱ្យ​បងស្រី​នៅ​ជាមួយ​ឈ្មោះ គី គៀន តែ​ពីរ​នាក់​ ។ លោក​បន្ថែម​ថា រយៈពេលប្រមាណ​កន្លះ​ម៉ោង​ក្រោយមក​ទើប​បងស្រីជន​រង​គ្រោះ​និង​ឈ្មោះ គី គៀន ទៅ​គោះ​ទ្វារបន្ទប់ ពេល​នោះ​ពួក​គេនិយាយ​ប្រាប់​ថា​ ក្មេង​ស្រីរង​គ្រោះ​កំពុង​ដេក​ស្រាត​សំលៀក​បំពាក់​អស់ហើយ​ ។

លុះ​ព្រឹក​ឡើង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ក៏​បាន​មក​ប្ដឹង​សមត្ថកិច្ច​រហូត​ឈាន​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ាត់ រ៉ា​នី នេះ​តែម្ដង​ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ ក្មេង​ស្រី​រង​គ្រោះ​បាន​ចោទប្រកាន់​ចំ​ៗ ទៅ​លើ​ឈ្មោះ​ម៉ាត់ រ៉ា​នី ថា​បាន​ចាប់រំលោភ​រូបនាង​បាន​សំរេច​ចំនួន​២​ដង ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ម៉ាត់ រ៉ា​នី វិញបាន​បដិសេធ​ថា ខ្លួន​ពុំ​បាន​ប្រព្រឹត្ដ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ខ្លួន​គ្រាន់តែ​ដេក​លេង​ធម្មតា​ប៉ុណ្ណោះ​បើ​ពុំ​ជឿ​ទេ សូម​ឱ្យ​ក្រុម​គ្រូពេទ្យ​មកពិនិត្យ​រាង​កាយ​ក្មេងស្រី​នោះ​ចុះ នឹង​ដឹង​ការ​ពិត​ហើយ​ ។

លោក​អនុសេនីយ៍ទោ លន់ ស៊ី​ន បានប​ញ្ចា​ក់ថា ទោះបីជា​ជនសង្ស័យ​ប្រឹង​ឆ្លើយ​ដោះសា​ ថា​ខ្លួន​មិន​បាន​រំលោភ​យ៉ាងណា​ក៏​ដោយ ក៏​ប៉ុន្ដែ​យោង​ទៅ​លើ​ពាក្យបណ្ដឹង សាក្សី សកម្មភាព និង​សំដី​ជន​រង​គ្រោះ​ដែល​ជា​អនីតិជន ខាង លោក​ត្រូវ​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ តាម​នីតិវិធី​មិន​អាច​យោគយល់​បានឡើយ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd