ឃាត់ខ្លួនជនសង្ស័យ៦នាក់ដែលបង្កហិ.ង្សាដេញកា.ប់ជនរងគ្រោះនៅគោករការ កាលពីពាក់កណ្តាលខែមុន
- ភ្នំពេញ
រាជធានីភ្នំពេញៈជនសង្ស័យចំនួន 6 នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ស្រាវជ្រាវឃាត់បន្ទាប់ពីបង្កហិង្សាដេញកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៦នៅចំណុចវាលស្រែ១០០ ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល,កម្លាំងនគរបាលព្រហ្មទណ្ឌតំរិតស្រាលដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ម សាវន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដេញចាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសដៃធ្ងន់ធ្ងរ ប្រព្រឹត្តបទល្មើសនៅចំណុចវាលស្រែ១០០ ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាប្រហែល ម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៦។
ជនសង្ស័យចំនួន០៦នាក់រួមមាន៖១-ឈ្មោះ ម៉ុន ផារ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ ,២-ឈ្មោះ ថា រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ
,៣-ឈ្មោះ គី សំនៀង ភេទប្រុស អាយុ១៧ឆ្នាំ ,៤-ឈ្មោះ តាំង ឆាយហុក ភេទប្រុស អាយុ១៨ឆ្នាំ,៥- ឈ្មោះ ចែម សុចន្ទ ភេទប្រុស អាយុ ១៧ឆ្នាំនិង៦- ឈ្មោះ ស៊ីន ចរណៃ ភេទស្រី អាយុ ១៦ឆ្នាំ។បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងចាប់យករួមមាន ដាវធ្វើសកម្មភាព ២ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕






ចែករំលែកព័តមាននេះ