ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុសអាយុ​១០ឆ្នាំ ដើរលូក​រន្ធក្តាមប្រទះ​ឃើញគ្រាប់ បេ40.5 ​ រត់​ទៅ​​ប្រាប់សមត្ថកិច្ច

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ គ្រាប់បេ​ប្រភេទ​ ៤០.៥ ចំនួន៤​គ្រាប់​ ត្រូវ​បាន​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ ប្រទះ​ឃើញ​កាល​ពីវេលា​ម៉ោង​១០ និង​៣០​នាទីព្រឹក​ថ្ងៃទី ០២ តុលា ២០១៤ នៅ​ចំណុច​មាត់​អាង​បារាយណ៍ ស្ថិតក្នុង​ភូមិ​បារាយ​ណ៍ ឃុំ​តាផូ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ ។

បើតាម​លោក​អនុសេនីយ៍ សុខ សុខុន អធិការរង​នគរ​បាល​ស្រុក​ស្វាយ​ចេក​បាន​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​រើស​បាន​គ្រាប់បេ ខាង​លើ​មាន​ឈ្មោះ សៀ តក់ អាយុ​១០​ឆ្នាំ រស់នៅក្នុង​ភូមិ​បារាយ​ណ៍ ឃុំ​តាផូ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ។ បើតាម​ការ​រៀបរាប់របស់​ក្មេង​ប្រុស​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ មុនពេលប្រទះ​ឃើញ​គ្រាប់បេ​ ខាង​លើ​រូប​គេ​បាន​ដើ​រ​លូក​រន្ធក្តាម​នៅ​តាម​មាត់​អាង​ដំបូង​ប្រទះ​ឃើញ​តែមួយ​គ្រាប់ទេ ហើយ​ពេល​ដែល​គេ​​កាយ​តទៅទៀត​ក៏ឃើញ​ជាបន្តបន្ទាប់​រហូត​ដល់​ទៅ​៤គ្រាប់ រួច​ក៏បាន​រត់​មក​ប្រាប់សមត្ថកិច្ច ។

លោក​អធិការរង​បាន​បន្ត​ឱ្យ​ដឹង​ថា គ្រាប់បេដែល​ក្មេង​ប្រទះ​ឃើញ​ខាង​លើ​នេះ​គឺជាគ្រាប់បេ ប្រភេទ​៤០.៥ ហើយ​មាន​គុណ​ភាព​៦០​ភាគរយ ។ បច្ចុប្បន្ន​គ្រាប់បេ​ទាំង​៤​គ្រាប់នេះ​ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​តាផូ រង​ចាំបញ្ជាពីថ្នាក់លើ​ឱ្យ​យកទៅប្រគល់​ដល់​អង្គ​ការ​ស៊ី​ម៉ាក ដើម្បី​កំទេចចោល ។