ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ស្រុក​វាល​វែង​ឃាត់ខ្លួន​អ្នកស៊ីឈ្នួល​ចាំចម្ការ​កញ្ឆា​ម្នាក់

9 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការពារ​ប្រទេស​បារាំង​លោក JEAN YVES LE DRIAN វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១ តុលា​ថា ការ​ចំណាយ​សម្រាប់​ប្រតិបត្តិការ​យោធា​នៅ​ក្រៅប្រទេស​របស់​កងទ័ព​បារាំង អាច​មាន​ខ្ទង់​១,១​ពាន់​លាន​អឺ​រូ​៉​ក្នុង​ឆ្នាំ​២០១៤ នេះ ។ នៅ​មុខ​គណៈកម្មការ​ការពារ​របស់​សភាជាតិ​បារាំង​លោក JEAN YVES គូសបញ្ជាក់​ថា ការ​ផ្គត់ផ្គង់​ថវិកា​សម្រាប់​ប្រតិបត្តិការ​ក្រៅប្រទេស​របស់​បារាំង​នឹង​បង្កើន​៤៥០​លាន​អឺ​រ៉ូ​ក្នុង​ឆ្នាំ​២០១៥ គឺ​ដូច​ក្នុង​ឆ្នាំ​២០១៤ ដែរ ។

សម្រាប់​ឆ្នាំ​២០១៤​នេះ ការ​ចំណាយ​លើស​កំពុងធ្វើការ​វាយតម្លៃ តែ​ដូច​ខ្ញុំ​និយាយ​រួច​ហើយ​កាលពី​ថ្ងៃ​ទី​៣១ សីហា ២០១៤ ការ​ចំណាយ​លើស​សម្រាប់​ប្រតិបត្តិការ​ក្រៅប្រទេស​ឡើង​ដល់​៧៤៣​លាន​អឺ​រូ​៉ ហើយ​ការ​ចំណាយ​សរុប​សម្រាប់​ប្រតិបត្តិការ​នេះ​ក្នុង​ឆ្នាំ​២០១៤ អាច​មាន​ខ្ទង់​១,១​ពាន់​លាន​អឺ​រូ​៉ ។

កាលពី​ឆ្នាំ​២០១៣ ការ​ចំណាយ​សម្រាប់​ប្រតិបត្តិការ​យោធា​បារាំង​នៅ​ក្រៅប្រទេស​មាន​ជាង​១,២​ពាន់​លាន​អឺ​រូ​៉ ក៏​បុ​៉​ន្តែ​ឆ្នាំ​នេះ​អាច​ចុះ​ថយ​ដោយសារ​ការ​ដកថយ​របស់​កងទ័ព​បារាំង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ការ​ចំណាយ​បែប​នេះ​មាន​៨៧៣​លាន​អឺ​រូ​៉​កាលពី​ឆ្នាំ​២០១២ និង​ដល់​១,២៤​ពាន់​លាន​អឺ​រូ​៉​ក្នុង​ឆ្នាំ​២០១១ ជា​ឆ្នាំ​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​នៅ​លី​ប៊ី និង​នៅ​កូត​ឌី​វ័​រ ៕