ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​១​គ្រាប់​ប្លន់​យក​ម៉ូតូ​ស្គូពីរបស់​​​និស្សិត​ស្រី​ម្នាក់​បាន​សម្រេច​​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ នារី​ម្នាក់​ជា​និស្សិត​ឆ្នាំ​ទី​៣​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ ទើបនឹង​ចេញពី​រៀន​ជិត​ដល់​ផ្ទះ​ហើយ​ ត្រូវ​ជនប្រដាប់អាវុធ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​ ។

រាជធានី​ភ្នំ​ពេញ ៖ នារី​ម្នាក់​ជា​និស្សិត​ឆ្នាំ​ទី​៣​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ ទើបនឹង​ចេញពី​រៀន​ជិត​ដល់​ផ្ទះ​ហើយ​ ត្រូវ​ជនប្រដាប់អាវុធ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​ ។

ហេតុការណ៍​បាញ់​​ប្លន់​​យក​ម៉ូតូ​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​០១ តុលា នៅ​តាម​ផ្លូវ​បេ​តុង ស្ថិត​ក្នុងភូមិ​រោងចក្រ សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

នារី​​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ អៀង សុខ​និមល អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣​ នៅ​សាក​ល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ ស្នាក់​នៅ​ភូមិ​កើតហេតុ​បាន​​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​ជិះ​ម៉ូតូ​ស្គូ​​ពី ពណ៌​គ្រាប់អំពិល ពាក់​ស្លាក​លេខភ្នំពេញ 1BD-5853 ទើប​​នឹង​​ចេញពី​សាលារៀន​ធ្វើ​ដំណើរត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​បើក​ពី​ត្បូង​ទៅ​ជើង ពេល​​ជិះ​​​ជិត​ដល់​ផ្ទះ​ នៅ​សល់​ប្រមាណ​១០០​ម៉ែត្រ គឺ​ផ្លូវកែង​មួយទៀត​ដល់​ផ្ទះ​ហើយ​ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​​ហុងដា​ឌ្រី​ម ជិះ​តាម​កៀរ​ផ្តួល​ម៉ូតូ​ហើយ​ដក​កាំភ្លើង​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ នាង​ព្រម​ប្រគល់​ម៉ូតូ​ឲ្យ​ហើយ ស្រាប់តែមាន​ប្រជាពលរដ្ឋ​បើកទ្វារ​ផ្ទះ​ចេញ​មក​បម្រុង​​ជួយ​អន្តរាគមន៍ ក៏​ត្រូវ​ជនប្រដាប់​អាវុធ​ដក​កាំភ្លើង​ភ្ជង់​ហើយ​បាញ់​ឡើង​លើ​គំរាម​មួយ​គ្រាប់​រួច​លើក​ម៉ូតូ​ជិះ​ចេញ​ទៅបាត់​ស្រមោល ។

ក្រោយ​ពេល​កើត​ហេតុ​ លោក​អធិការ​ខណ្ឌ​សែន​សុខ​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ បាន​ត្រឹម​រើស​សំបក​កា​ទុ​ស្ស​មួយ​គ្រាប់​និង​សាកសួរ​នារី​រង​គ្រោះ​រួច​នាំ​យក​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ៕