រាជធានីភ្នំពេញ ៖ ជនក្លែងជាសង្ឃចំនួន៤នាក់ និងអ្នករត់រឺុម៉កម៉ូតូម្នាក់ត្រូវកម្លាំងប៉ូលិសពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនបាន ត្រួតពិនិត្យឃើញមានដែកឆាបចុងស្រួចមួយនៅជាប់នឹងខ្លួន ស្បង់ចីពរ បាត្រ សម្ភារពាក់ព័ន្ធនិងសង្ឃមួយចំនួនទៀត ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី ១ តុលា ២០១៤ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិ ប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានមុនពេលកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថាមានក្រុមក្មេងស្ទាវ មួយលក្រុមវាយគ្នា ពេលនោះសមត្ថកិច្ចក៏បានទៅពិនិត្យហេតុការណ៍នៅទីនោះក៏បានប្រទះឃើញជនក្លែងជាសង្ឃចំនួន៤នាក់ ជិះម៉ូតូពីរគ្រឿងឌុបគ្នា ក៏មានការសង្ស័យ និងបានធ្វើការត្រួតពិនិត្យ រកឃើញមានដែកឆាបចុងស្រួចមួយនៅជាប់នឹងខ្លួន ស្បង់ចីពរ បាត្រ សម្ភារពាក់ព័ន្ធនិងសង្ឃមួយចំនួនទៀត ហើយក៏ឈានទៅឆែកឆេរនៅផ្ទះជួលចាប់ខ្លួនបុរសអ្នករត់រឺុម៉កម៉ូតូម្នាក់ទៀត ។
ពេលនេះជនសង្ស័យទាំងអស់កំពុងឃុំខ្លួននៅព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ។
ចែករំលែកព័តមាននេះ