ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​សហភាព​អឺរ៉ុប​ប្រើ​វេទិកា ASEM នៅ​អី​ុ​តា​លី​ដាក់​សម្ពាធ​លើ​ប្រមុខ​របប​យោធា​ថៃ​ឱ្យធ្វើ​ការ​បោះ​ឆ្នោត

9 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​ផ្សាយ​ថា កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ក្រុម​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប ដាក់​គំនាប​លើ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ប្រមុខ​របប​យោធា​ថៃ ឱ្យ​ការពារ​សិទ្ធិ​មនុស្ស និង​ដឹកនាំ​តាម​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ឆាប់ ខណៈ​ឧត្តមសេនីយ៍​រូប​នេះ មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​នៅ​អី​ុ​តា​លី ដើម្បី​ចូលរួម​ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ASEM ។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​ផ្សាយ​ថា កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ក្រុម​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប ដាក់​គំនាប​លើ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ប្រមុខ​របប​យោធា​ថៃ ឱ្យ​ការពារ​សិទ្ធិ​មនុស្ស និង​ដឹកនាំ​តាម​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ឆាប់ ខណៈ​ឧត្តមសេនីយ៍​រូប​នេះ មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​នៅ​អី​ុ​តា​លី ដើម្បី​ចូលរួម​ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ASEM ។

ឧត្តមសេនីយ៍​ប្រា​យុទ្ធ មេដឹកនាំ​យោធា​ធ្វើ​រដ្ឋប្រហារ​មាន​គម្រោង​ទៅ​ចូលរួម​ប្រជុំ​អាស៊ី​-​អឺរ៉ុប ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី  នៅ​ទីក្រុង​មី​ទ្បាន ប្រទេស​អី​ុ​តា​លី ពី​ថ្ងៃ​ទី​១៦​ទៅ​១៧ តុលា​ខាង​មុខ​នេះ ។ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​កាត់​បន្ថយ​សកម្មភាព​ផ្នែក​ការទូត​ជាមួយ​ថៃ ជាការ​ប្រឆាំង​រដ្ឋប្រហារ​ផ្តួលរំលំ លោកស្រី​យី​ងទ្បា​ក់ ស៊ី​ណា​វ៉ា​ត្រា ជា​នាយក​រដ្ឋមន្ត្រី​ស្រី​លើក​ដំបូង​របស់​ថៃ ។ លោក ស៊ូ​ណាយ​ផា​ស៊ុ​ក ទីប្រឹក្សា​អង្គការសិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​ថៃ បាន​បញ្ជាក់​ប្រាប់​រ៉​យ​ទ័​រថា «​សហភាព​អឺរ៉ុប គួរតែ​ប្រើ​ឱកាស​នេះ ដាក់​សម្ពាធ​ឱ្យ​បញ្ឈប់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​ឱ្យ​មានការ​ធានា​ថា ថៃ​នឹង​ឈាន​ទៅ​រក​របប​ប្រជាធិបតេយ្យ​» ។

សហភាព​អឺរ៉ុប​បាន​ពន្យារពេល​ការ​ចុះហត្ថលេខា​រឹតចំណង​សម្ព័ន្ធភាព​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ជាមួយ​ថៃ រួម​ទាំង​អំពាវនាវ​ឱ្យ​ថៃ​ឈាន​ទៅ​រក​របប​ប្រជាធិបតេយ្យ​ឱ្យ​បាន​ឆាប់ ។ ក្រៅពី​នេះ ពួក​គេ​ក៏​បាន​ផ្អាក​ការ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​រវាង​គ្នា​និង​គ្នា ប៉ុន្តែ​មិន​បាន​ដាក់​បំរាម​ការ​ធ្វើ​ដំណើរ​របស់​មេ​រដ្ឋប្រហារ​ទ្បើ​យ ។

ឧត្តមសេនីយ៍​ប្រា​យុទ្ធ អះអាង​ពី​ហេតុផល​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​ថា ជា​ការងារ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការ​បង្ហូរឈាម បន្ទាប់​ពី​ពលរដ្ឋ​ជិត​៣០​នាក់ ស្លាប់​ក្នុង​អំពើ​ហិង្សា​នៃ​ការ​ធ្វើ​បាតុកម្ម ។ តំណាង​របស់​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​ថៃ ថ្លែង​ដោយ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ថា  លោក​ប្រា​យុទ្ធ បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ចូលរួម​ប្រជុំ​នៅ​អី​ុ​តា​លី ក្នុង​ជំនួប​កំពូល​របស់ ASEM ។ តំណាង​រូប​នេះ​និ​យ​យា​ថា សមាជិក​របស់ ASEM មាន​សិទ្ធិ​សម្រេច​ឱ្យ​តំណាង​របស់​ថៃ ចូលរួម​ប្រជុំ ហើយ​យើង​ក៏​បាន​អនុម័ត​ផ្តល់​ទិដ្ឋាការ​ដល់​មនុស្ស​គ្រប់​រូប ។

រ៉​យ​ទ័​រ​បញ្ជាក់​បន្ត​ទៀត​ថា ឧត្តមសេនីយ៍​ប្រា​យុទ្ធ មាន​បំណង​ប្រើ​ឱកាស​ប្រជុំ​នៅ​អី​ុ​តា​លី ដើម្បី​បង្កើត​ការ​យោគយល់​ទាក់ទិន​នឹង​ការ​ធ្វើ​រដ្ឋប្រហារ រួម​ទាំង​ផ្តល់​ការ​ធានា​ចំពោះ​អ្នកទេសចរ និង​អ្នក​វិនិយោគទុន​បរទេស​ថា ថៃ​នឹង​ត្រ​ទ្ប​ប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​វិញ តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ ។ចំណែក​លោក​យុ​៉​ង​យុទ្ធ ម៉ា​យ​ទ្បា​ប អ្នកនាំពាក្យ​ឧទ្ទ​កាល័យ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា «​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ នឹង​ឆ្លៀតឱកាស​នេះ ដើម្បី​បញ្ជាក់​ពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​» ។