ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ចាប់បាន​ជន​សង្ស័យ​ឆក់​កាបូបម្នាក់​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​​ទាំង​ព្រឹក​ព្រលឹម​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ជនសង្ស័យ​សកម្ម​ខាង​ឆក់​ម្នាក់​ បាន​ធ្វើ​សកម្ម​ភាព​ឆក់​កា​បូប​ពីរ​ស្រ្តី​ម្នាក់​ខណៈជិះម៉ូតូ​ជាមួយ​ប្តី​ទៅ​ទិញ​បន្លែពីផ្សារ​ដើម​គរ យក​ទៅ​លក់​នៅ​ផ្សារ​ទួល​សង្កែ ដែលបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ទាំង​ទាំង​ព្រឹក​ព្រលឹម ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៥​ព្រឹក ថ្ងៃទី ០១ តុលា ២០១៤

រាជ​ធានី​ភ្នំ​ពេញ ៖ ជនសង្ស័យ​សកម្ម​ខាង​ឆក់​ម្នាក់​ បាន​ធ្វើ​សកម្ម​ភាព​ឆក់​កា​បូប​ពីរ​ស្រ្តី​ម្នាក់​ខណៈជិះម៉ូតូ​ជាមួយ​ប្តី​ទៅ​ទិញ​បន្លែពីផ្សារ​ដើម​គរ យក​ទៅ​លក់​នៅ​ផ្សារ​ទួល​សង្កែ  ដែលបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ដេញចាប់​បាន​​ទាំង​ព្រឹក​ព្រលឹម ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៥​ព្រឹក ថ្ងៃទី ០១ តុលា ២០១៤ នៅ​ចំណុច​មុខ​មន្ទីរ​ព្យា​បាល​មាត់​-ធ្មេញ នៅ​តាម​ផ្លូវ​ម៉ៅ​សេទុង កែង​និង​ផ្លូវ ១៣៨ ស្ថិត​ក្នុង​សង្កាត់ទឹក​ល្អក់២​ ខណ្ឌទួល​គោក ។

ស្រ្តីរង​គ្រោះ​មាន​ឈ្មោះ សំ ម៉ា អាយុ​៣១ឆ្នាំ ហើយប្តីឈ្មោះ សេន សារ៉ន អាយុ​៣៤ឆ្នាំ ទាំងពីរ​នាក់ប្តីប្រពន្ធ​រស់នៅ​​​ក្នុង​សង្កាត់បឹង​សាឡាង ចំណែក​ជន​សង្ស័យ​ឈ្មោះ មាស សុធា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ខណ្ឌឬស្សីកែវ ។​

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ពីរ​នាក់ប្តី​ប្រពន្ធជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1CN-5848 ឌុប​គ្នា​ទៅ​ទិញ​បន្លែនៅ​ផ្សារ​ដើម​គរ​យក​ទៅ​លក់​​នៅ​ផ្សារ​ទួល​សង្កែ ដោយធ្វើ​ដំណើរតាម​ផ្លូវ​ម៉ៅសេទុង​ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង ខណៈមក​ដល់​ចំណុច​កើត​ហេតុ ក៏មាន​ជន​សង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក ហុង​ដា​ឌ្រីម សេ១២៥ ស៊េរីឆ្នាំ​២០១០​ ​ពណ៌ខ្មៅ​អត់មាន​ស្លាក​លេខ បាន​ជិះ​មក​ក្បែរ​ម៉ូតូ​ពីរ​នាក់​ប្តី​ប្រពន្ធនោះ​រួច​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពីស្រ្តី​ជាប្រពន្ធ តែស្រ្តី​រូប​នោះបាន​ទាញ​កាបូប​​ពីជន​សង្ស័យ​មក​វិញ ធ្វើឱ្យ​ដួលម៉ូតូ ហើយ​បុរសជាប្តីបាន​ទៅ​ដក​សោ ម៉ូតូ​របស់​ជន​សង្ស័យ​ទុក ពេល​នោះ​ជន​សង្ស័យ​បាន​រត់គេច​ខ្លួន ហើយ​ក៏ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ឃាត់ខ្លួន​បាន ។ បន្ទាប់​មក​សមត្ថ​កិច្វ​បាន​មក​ដល់​ក៏​បាន​ឱ្យជន​សង្ស័យ​ឡើងជិះលើ​ម៉ូតូ​ទៅ​ប៉ុស្តិ៍ប៉ូលិស​ជាមួយ​ដើម្បី​សួរនាំ ហើយ​ពេល​ដែល​ទៅ​ដល់​មុខ​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​ទឹក​ល្អក់​២ ជន​សង្ស័យ​បាន​ខាំ​ដៃសមត្ថ​កិច្ច​មុត​​ហូរ​ឈាម រូច​លោត​ចុះពីលើ​ម៉ូតូ​បំរុង​រត់គេច​ខ្លួន​តែសមត្ថកិច្ច​ដេញ​ចាប់មក​វិញ​បាន​ដោយ​មាន​ការ​ប្រ​តាយ​ប្រតប់​គ្នា​ផងដែរ ។

ក្រោយឃាត់ខ្លួន​ សមត្ថកិច្ច​​ដកហូត​បាន​​​ស្លាក​លេខ​ស្លាក​លេខ​ម៉ូតូ នគរបាល1-8080 ជាស្លាក​លេខ​ក្លែង​ក្លាយ​ដែលជន​សង្ស័យ​រូប​នេះ​លាក់ទុក​ក្នុង​អាវ និង​ស្លាក​លេខ​ម៉ូតូ បាត់ដំបង1H-8080 ដែនជនសង្ស័យ​លាក់ទុក​​ក្នុង​កែប​ម៉ូតូ​​ រួម​ជាមួយ​អាឌីមួយ ទូរស័ព្ទ៣គ្រឿង លុយមួយចំនួន​ ។ពេលនេះ​សមត្ថកិច្ច​កំពុង​ធ្វើការ​សាក​សួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិវិធី​ច្បាប់ ។