ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​នៅ​ហុងកុង​ប៉ូលិស​ដកថយ​បន្ទាប់​ពី​រាត្រី​នៃ​ការ​ប៉ះទង្គិច​គ្នា

9 ឆ្នាំ មុន

ក្នុង​កាយវិការ​មួយ​ប្រហែលជា​ចង់​សម្រាល​ភាព​តានតឹង រដ្ឋាភិបាល​ក្រុង​ហុងកុង​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ពី​ការ​ដកថយ​របស់​កងកម្លាំង​ប៉ូលិស​ប្រឆាំង​កុប្បកម្ម ក្រោយ​ពី​រាត្រី​នៃ​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ជា​ច្រើន​ពាន់​នាក់​ដែល​រាំង​ខ្ទប់​សង្កាត់​ជា​ច្រើន​នៃ​ទីក្រុង​នេះ ។

ក្នុង​សេចក្តី​ប្រកាស​មួយ រដ្ឋាភិបាល​ក្រុង​ហុងកុង​និយាយ​ថា ពលរដ្ឋ​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​តាម​ដង​វិ​ថី ស្ថិត​ក្នុង​ភាព​ស្ងៀមស្ងាត់ ហើយ​បូ​៉​លិ​ស​ប្រឆាំង​កុប្បកម្ម​ត្រូវ​បាន​ដកថយ ។ ជា​ថ្នូរ​គ្នា ពួក​បាតុករ​ត្រូវ​បាន​ស្នើ​ឱ្យ​បើកផ្លូវ​ទាំងឡាយ ដែល​ពួក​គេ​កាន់កាប់​ឱ្យ​បាន​ឆាប់​ដើម្បី​ឱ្យ​បណ្តា​រថយន្ត​សង្គ្រោះ​អាច​ចេញចូល​បាន ហើយ​ស្តា​រកា​រដឹក​ជញ្ជូន​សាធារណៈ​ឡើង​វិញ ។

ខ្សែ​រថយន្តក្រុង​ចំនួន​ជាង​២០០​ខ្សែ​ត្រូវ​ផ្អាក ឬ​ត្រូវ​វាង ហើយ​ការ​ធ្វើ​ចរាចរណ៍​របស់​ត្រាំ​វ៉ៃ​ត្រូវ​ស្ទះ ចំណែក​បណ្តា​ស្ថានីយ​មេត្រូ​ត្រូវ​បិទទ្វារ​។ សាលារៀន​ជា​ច្រើន​ក៏​បិទទ្វារ រួច​សហគ្រាស​ជា​ច្រើន​ត្រូវ​ស្ទះ​សកម្មភាព​សេដ្ឋកិច្ច ។ បាតុកម្ម​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​នៅ​ក្នុង​អតីត​អាណានិគម​អង់គ្លេស​នេះ បាន​បង្កើន​សកម្មភាព​យ៉ាង​ខ្លាំង​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ហើយ​ក្រុង​ហុងកុង​ជួប​ប្រទះ​នឹង​ភាព​ចលាចល​ស៊ី​វិល​យ៉ាង​អាក្រក់​មួយ​ចាប់តាំងពី​វិល​មក​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន​ពី​ឆ្នាំ​១៩៩៧ មក ។ពួក​បាតុករ​ប្តេជ្ញា​ចិត្ត​ប្រឆាំង​ការ​សម្រេច​របស់​ក្រុង​ប៉េ​កាំ​ង កម្រិត​ការ​បោះ​ឆ្នោត​ជា​សាកល​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​នេះ ៕