ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ថ្មី​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើង​កាន់​តំណែង

9 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ទី​២៩ កញ្ញា បាន​ធ្វើ​ពិធី​ផ្ទេរអំណាច​ជាមួយ​ការ​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត លោក​អា​ស្ត្រា​វ​ហ្គា​នី ដែល​នឹង​ដឹកនាំ​ប្រទេស​កំពុង​មាន​សង្គ្រាម​នេះ ដែល​ទោះបី​មាន​វត្តមាន​ដល់​ទៅ​១៣​ឆ្នាំ​របស់​កងកម្លាំង​អូតង់ ក៏​ពុំ​អាច​កម្ទេច​ការ​បះបោរ​របស់​ពួក​តា​លី​បង់ ។

លោក អា​ស្ត្រា​វ​ហ្គា​នី ជា​អ្នក​សេដ្ឋកិច្ច​១​រូប​អាយុ​៦៥​ឆ្នាំ អតីតមន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​ធនាគារពិភពលោក ឡើង​បន្ត​តំណែង​ពី​លោក​ហា​មី​ដ កា​ហ្សៃ ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ដឹកនាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី​ការ​ដួល​រលំ​នៃ​របប​តា​លី​បង់​ពី​ឆ្នាំ​២០០១ បន្ទាប់​ពី​វិបត្តិ​នយោបាយ​រយៈពេល​៣​ខែ ដោយសារ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​មក ។

លោក អា​ស្ត្រា​វ ហ្គា​នី និង​គូប្រជែង លោក អាប់ ឌុ​ល​ឡា​ហ៍ អាប់​ឌុ​ល​ឡា​ហ៍ សុទ្ធតែ​អះអាង​ពី​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ជុំ​ទី​២ កាលពី​ថ្ងៃ​ទី​១៤ មិថុនា ដែល​ពោរពេញ​ដោយ​ការ​ក្លែងបន្លំ ។ ក្រោម​ការ​គាបសង្កត់​របស់ អ​.​ស​.​ប និង​របស់​សហរដ្ឋអាមេរិក អ្នក​ទាំង​២​យល់ព្រម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ ហើយ​លោក ហ្គា​នី ត្រូវ​បាន​ប្រកាស​ជា​អ្នក​ឈ្នះ​ឆ្នោត​ជាមួយ​សំឡេង​ជាង​៥៥% ក្រោយ​ការ​ធ្វើ​សវន​កម្ម​លើ​សន្លឹក​ឆ្នោត​ចំនួន​៨​លាន​សន្លឹក​មក ។

ក្នុង​ពិធី​មួយ​ដែល​មាន​កិច្ច​ការពារ​សន្តិសុខ​ម៉ឺងម៉ាត់​បំផុត កាលពី​ថ្ងៃ​ទី​២៩ កញ្ញា នៅ​ក្រុង​កា​ប៊ុល លោក អា​ស្ត្រា​វ ហ្គា​នី ក្លាយជា​ប្រធានាធិបតី ហើយ​លោក អាប់​ឌុ​ល​ឡា​ហ៍ ក្លាយជា​ប្រមុខ​ប្រតិបត្តិ មាន​តួនាទី​ដូច​នាយក​រដ្ឋមន្ត្រី​ដែល​នោះ​ជា​ការ​បញ្ចប់​សករាជ​របស់​លោក​កា​ហ្សៃ ៕