ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ជន​ដៃដល់​បា.ញ់​នឹង​ស្នា​តេស​ ចំ​ពោះ​​ស្លា.ប់​នៅ​នឹង​កន្លែង​កើតហេតុ​

9 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ ៖ បុរស​ម្នាក់​ឈ្មោះ​ ​ធួន ​វៀច ​អាយុ​៥៣ឆ្នាំ ​ត្រូវបាន​ជន​ល្មើស​បា.ញ់​សម្លា.ប់​នឹងអាវុធ​កែច្នៃ ឬ​ស្នា​តេស​ ចំ​​ពោះ​ខា​ងស្តាំ ស្លា​ប់ភ្លាមៗ​នៅនឹ​ងកន្លែង ​។​ តាម​ការឲ្យ​ដឹងពីមន្រ្តី​កងរាជ​អាវុធ​ហត្ថ ខេត្ត​ព្រះវិហារ​ថា ករណី​ មនុស្ស​ឃាត​ខាង​លើនេះ​ កើត​ឡើង​នៅចំណុ​ច ភូមិ​អាចម​ដែ​ក ឃុំ​រំដោះ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ។

ខេត្ត​ព្រះវិហារ ៖ បុរស​ម្នាក់​ឈ្មោះ​ ​ធួន ​វៀច ​អាយុ​៥៣ឆ្នាំ ​ត្រូវបាន​ជន​ល្មើស​បាញ់​សម្លាប់​នឹងអាវុធ​កែច្នៃ ឬ​ស្នា​តេស​ ចំ​​ពោះ​ខា​ងស្តាំ ស្លា​ប់ភ្លាមៗ​នៅនឹ​ងកន្លែង ​។​ តាម​ការឲ្យ​ដឹងពីមន្រ្តី​កងរាជ​អាវុធ​ហត្ថ ខេត្ត​ព្រះវិហារ​ថា  ករណី​មនុស្ស​ឃាត​ខាង​លើ​នេះ​ កើត​ឡើង​នៅចំណុ​ច ភូមិ​អាចម​ដែ​ក ឃុំ​រំដោះ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ម៉ោង៦និង​៣០នាទី ​ថ្ងៃទី២៣ ​ខែ​កញ្ញា ​។

មន្រ្តីកងរាជអាវុធហត្ថ​ខេត្ត​បាន​ឱ្យ​ដឹង​ថា​​​ជន​​ល្មើស​ឈ្មោះ ​ឆេង ​ខេម អាយុ​៤០ឆ្នាំ មុ​ខរបរ​ធ្វើស្រែ​ចម្ការ មាន​ប្រពន្ធ​ មាន​កូន​រស់នៅ​ភូមិ កើត​ហេតុ​ខាង​លើ បាន​ប្រើអាវុធ​កែច្នៃ ​បាញ់​ទៅលើ​ជនរង​គ្រោះ ​ឈ្មោះ ​ធួន ​វៀច អាយុ​៥៣ឆ្នាំ ​ភេទប្រុស ​មុខរបរ​ធ្វើស្រែ​ចម្ការ ​មាន​ប្រពន្ធ ​មាន​កូន៥​នាក់   រស់​នៅភូមិ​កើត​ហេតុ ជា​មួយ​ជន​ល្មើ​ស មាន​​លំនៅ​ឋាន​ចម្ងាយ​ពីគ្នា​ប្រហែល​៤០០ម៉ែត្រ ​។   មន្រ្តីកង​រាជអាវុ​ធហត្ថ​ខេត្តបន្ត​ថា ករណី​មនុស្ស​ឃាត​ខាង​លើនេះ​ មិនមែន​កើត​ឡើង​ដោយ​សារគំនុំ​នោះទេ​ គឺកើត​ឡើង​ដោយ​គ្រឿង​ស្រវឹង ខ​ណៈ ដែល​ជន​រង​គ្រោះ​​ផឹកស្រា​ស្រវឹង ​និងបាន​កាន់ពូ​ថៅ ដើរ​ទៅមុខ​ផ្ទះ ឈ្មោះ ​ខេម គម្រាម​កាប់ស​ម្លាប់​ជន​ល្មើស និង​ជេរ​ប្រមាថ​  ហើយ​ក៏​ត្រូវបាន​ជនល្មើស​បាញ់សម្លាប់​តែម្តង​ទៅ ​ចំណែ​កជនល្មើស​ត្រូវ បាន​ឃាត់​ខ្លួន​ភ្លាមៗ និង​បញ្ជូន​មកកាន់​បញ្ជាកា​រដ្ឋាន​អាវុធហត្ថ​ ដើម្បីក​សាង​សំណុំរឿង​តាម​ផ្លូវច្បាប់ ​។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​