ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ការពារភូមិ​ប្រើ​កាំភ្លើង​AK របស់​នគរបាល​​ប៉ុស្តិ៍​​បា.ញ់​បំបែក​ក្រុម​ក្មេង​ឈ្លោះ​​គ្នា ត្រូវ​ចំ​ស្លា.ប់​​ម្នាក់​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បានស្លា.ប់​ភ្លាម​​ៗ​​ ដោយសារ​ប្រជា​ការ​ពារ​ភូមិ​ម្នាក់ ប្រើ​ប្រាស់​កាំ​ភ្លើង​​AK នគរបាល​​ប៉ុស្តិ៍​​បា.ញ់​ត្រូវ​ចំ​ចង្កាមួយ​គ្រាប់​ ខណៈ​​ពេល​មាន​ក្រុម​ក្មេង​ឈ្លោះ​ប្រកែករក​វាយ​​គ្នា​ ហើយ​ប្រជា​ការពារ​ភូមិ​និង​នាយ​​រង​ប៉ុស្តិ៍​ទៅ​អន្តរាគមន៍​​ឃាត់​​ កាល​ពី​វេលាម៉ោង​៤រសៀល​​ថ្ងៃទី​២៤ កញ្ញា នៅ​ភូមិលេខ​៦ ឃុំ​ពោធិ៍​បាន​ ស្រុក​កោះធំ ។

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បានស្លាប់​ភ្លាម​​ៗ​​ ដោយសារ​ប្រជា​ការ​ពារ​ភូមិ​ម្នាក់ ប្រើ​ប្រាស់​កាំ​ភ្លើង​​AK នគរបាល​​ប៉ុស្តិ៍​​បាញ់​ត្រូវ​ចំ​ចង្កាមួយ​គ្រាប់​ ខណៈ​​ពេល​មាន​ក្រុម​ក្មេង​ឈ្លោះ​ប្រកែករក​វាយ​​គ្នា​ ហើយ​ប្រជា​ការពារ​ភូមិ​និង​នាយ​​រង​ប៉ុស្តិ៍​ទៅ​អន្តរាគមន៍​​ឃាត់​​ កាល​ពី​វេលាម៉ោង​៤រសៀល​​ថ្ងៃទី​២៤ កញ្ញា នៅ​ភូមិលេខ​៦ ឃុំ​ពោធិ៍​បាន​ ស្រុក​កោះធំ ។

មន្ត្រី​នគរបាល​ស្រុក​កោះ​ធំ​ឱ្យដឹង​ថា ជន​រងគ្រោះ​​ដោយ​គ្រាប់​កាំ​ភ្លើង​​AKស្លាប់​នោះ​ឈ្មោះ យ៉ុន យ៉ា ភេទប្រុស អាយុ​៣០​​ឆ្នាំ មាន​លំនៅ​ភូមិ​លេខ​​៥​​ ឃុំ​ពោធិ៍បាន ស្រុក​កោះ​ធំ ។ ចំណែក​ប្រជា​ការពារ​ដែល​ប្រើ​កាំ​ភ្លើង​AK​របស់​នគរបាល​​ប៉ុស្តិ៍​​ឈ្មោះ វែង​ ថា ភេទប្រុស​ អាយុ​​៤០​​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ​លេខ​​៦ ឃុំ​ពោធិ៍បាន ស្រុក​កោះ​ធំ​ ។

លោក​មុយ ចាន់​ពេជ្រ អធិការ​នគរបាល​ស្រុក​កោះធំ ប្រាប់​ឱ្យដឹង​ថា មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ការ​ផ្ទុះ​​អាវុធ​នេះគឺ​​ដោយ​​សារ​តែមាន​ក្រុម​ក្មេង​ឈ្លោះ​ប្រកែករក​រឿងវាយ​កាប់​ចាក់​​​គ្នា​ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​​និង​ប្រជា​ការពារ​ភូមិ​ទៅ​​អន្តរាគមន៍​​ឃាត់ ក៏មានការ​​ប្រវាយ​ប្រតប់​​មក​លើ​ក្រុម​សមត្ថកិច្ច​ ហើយ​រាល​កៃ​កាំ​ភ្លើង​ផ្ទុះ​ត្រូវ​ចំ​ជន​រងគ្រោះ​​ ៕​