ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ជិះ​កា​ណូ​តទៅ​លេង​វត្ត​លើស​ចំណុះ​លិច​ស្លា.ប់​ម្នាក់​

10 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ​បុរស​ម្នាក់​​​​ក្នុង​ចំណោម​មនុស្ស​៣០​នាក់បាន​លង់​ទឹក​ស្លា.ប់ ខ​ណៈ​ពួក​គេ​នាំ​គ្នា​ជិះ​កា​ណូ​តទៅ​លេង​វត្ត​​ ។ ហេតុការណ៍​នេះ​បាន​កើតឡើងកាល​ពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៣ កញ្ញា ២០១៤ ​នៅ​ចំណុច​បឹង​ទំនប់​ថ្មី ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង​។

ខេត្តឧត្តរមានជ័យ ៖ ​បុរស​ម្នាក់​​​​ក្នុង​ចំណោម​មនុស្ស​៣០​នាក់បាន​លង់​ទឹក​ស្លាប់ ខ​ណៈ​ពួក​គេ​នាំ​គ្នា​ជិះ​កា​ណូ​តទៅ​លេង​វត្ត​​ ។ ហេតុការណ៍​នេះ​បាន​កើតឡើងកាល​ពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៣ កញ្ញា ២០១៤ ​នៅ​ចំណុច​បឹង​ទំនប់​ថ្មី ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង​។

អ្នក​ភូមិ​ទំនប់​ថ្មី​និយាយ​រៀបរាប់​ថា​ នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ទឹកភ្លៀង​បាន​ធ្លាក់​មក​ជា​ច្រើន​បណ្តាល​ឲ្យ​ទឹក​បឹង​ទំនប់​ថ្មី​អូរ​ជន់​លិច​ផ្លូវ​កន្លែង​បង្ហៀរ​ទឹក​ដើរឆ្លងកាត់​ទៅ​វត្ត​មិន​បាន​ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ទំនប់​ថ្មី​តែងតែ​នាំ​គ្នីគ្នា​ជិះ​កាណូ​តទៅ​វត្ត​។​ អ្នក​ភូមិ​បាន​បញ្ចា​ក់ថា ​មុន​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​ក្មេងចាស់​ប្រុស​ស្រី​ចំនួន​៣០​នាក់​បាន​នាំ​គ្នា​ជិះ​កា​ណូ​ត​ឆ្លង​ទៅ​លេង​វត្ត​គោក​សំព័រ ពេល​ទៅ​ដល់​ពាក់កណ្តាល​បឹង​ស្រាប់តែ​លិច​កា​ណូ​ត​បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ​វណ្ណ ស៊ុន​ហេង​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ លង់ទឹក​ស្លាប់​​ ​ក្រៅពី​នោះ​ពួក​គេ​បាន​ហែល​មក​ដល់​គោក​វិញ​រួច​ផុត​ពី​សេចក្តីស្លាប់​។

ស្ត្រី​ម្នាក់​ត្រូវជា​បង​បង្កើត​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា នាងមាន​បងប្អូន​ចំ​នួន​៦​នាក់ ស្រី​៣​នាក់ ​ចំណែក​ប្អូន​ដែល​លង់ទឹក​ស្លាប់​នេះ​ជា​កូន​ទី​៤​ក្នុង​ចំណោម​កូន​ទាំង៦​​នាក់​ ​ហើយ​ទើបតែ​បាន​ប្រឡង​ជាប់​ធ្វើ​ជា​គ្រូបង្រៀន​។ ​ឪពុក​ម្តាយ​បងប្អូន​មាន​ការ​សោកស្តាយ​ណាស់​បាន​មុជទឹក​រក​តាំងពី​ថ្ងៃ​ទី​២៣​រហូត​មក​ទល់់​ថ្ងៃ​ទី​២៥ ​កញ្ញា ​២០១៤ ​ទើប​រក​សពឃើញ​យក​មក​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព