ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជន​ពាល​ចាក់​សម្លា.ប់​យុវជន​ម្នាក់​ស្លា.ប់យ៉ាងអាណោចអាធ័ម​

9 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ ​​​ឃា​​ដ​​កម្ម​​ដ៏​សាហា.វ​​ឃោរ​ឃៅ​មួយ​​ ខណៈ​យុវជន​ម្នាក់​​ស្លា.ប់​​​​យ៉ាង​អ​ណោ​ច​អា​ធ័ម​​​​ក្នុង​​ថ្លុក​ឈាម ​បន្ទាប់​ពី​ត្រូវ​ក្រុម​ជន​ពាល​​ព្រួត​គ្នា​​ចាក់​ប្រហារ​​ជា​ច្រើន​កាំបិត​​ បណ្តាល​ឱ្យ​ធ្លាយ​ពោះវៀន​​ចេញ​មក​ក្រៅ ​ហូ​រឈាមក្រហម​​ច្រាល​នៅ​លើ​ដី​គួរ​​ឱ្យ​​ញាក់​សាច់​ ។

ខេត្ត​ស្វាយរៀង ៖ ​​​ឃា​​ដ​​កម្ម​​ដ៏​សាហាវ​​ឃោរ​ឃៅ​មួយ​​ ខណៈ​យុវជន​ម្នាក់​​ស្លាប់​​​​យ៉ាង​អ​ណោ​ច​អា​ធ័ម​​​​ក្នុង​​ថ្លុក​ឈាម ​បន្ទាប់​ពី​ត្រូវ​ក្រុម​ជន​ពាល​​ព្រួត​គ្នា​​ចាក់​ប្រហារ​​ជា​ច្រើន​កាំបិត​​ បណ្តាល​ឱ្យ​ធ្លាយ​ពោះវៀន​​ចេញ​មក​ក្រៅ ​ហូ​រឈាមក្រហម​​ច្រាល​នៅ​លើ​ដី​គួរ​​ឱ្យ​​ញាក់​សាច់​ ។

ករណី​​​ឃា​ដ​កម្មនេះ​​​​​កើតឡើង​​កាលពី​​វេលា​​​ម៉ោង​​​​​១១ ​ទៅ​ម៉ោង​១២​​​​​ពាក់​កណ្ដាល​អ​ធ្រា​ត្រ​​ថ្ងៃ​ទី​​​១៩ ​​កញ្ញា ​២០១៤ ស្ថិត​នៅ​ចំណុច​​ខាង​មុខ​​បន្ទប់ទឹក​​សាលា​បឋម​សិក្សា​៧​មក​រា  ក្នុងភូមិ​ឡ សង្កាត់​​ពោធិ​តា​ហោ​ ក្រុង​ស្វាយ​រៀង ។

​​ប្រភព​​បាន​ឱ្យ​​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​​ដួង ​វណ្ណ​ថា ​អាយុ​២៧​ឆ្នាំ​ មាន​ទីលំ​នៅ​ក្នុង​​​ភូមិ​​កើតហេតុ​​ខាង​លើ ​។

ប្រភព​បន្តថា មុន​ពេល​​កើត​ហេតុ​នៅវេលា​ម៉ោង​​២​រសៀលថ្ងៃដដែល ​គេ​ឃើញ​ជន​រង​គ្រោះ​ផឹកស៊ី​ជាមួយក្រុម​មិត្ត​ភក្តិ​៤-៥នាក់ ​នៅផ្ទះ​ខាងកើត​វត្ត​ពា​ធិ៍​ឧត្តម ​ហៅ​ពោធិ​តា​ហោ រ​ហូត​ដល់​យប់ ​លុះ​ម៉ោង​កើតហេតុ ​ក៏​មាន​ក្រុម​ក្មេង​ពាល​ដេញ​វាយ​ និង​កាប់​ចាក់​គ្នា​ក្នុង​
បរិវេណ​​សាលា​បឋម​សិក្សា​៧​មក​រា​ ពេល​នគ​បាល​សង្កាត់​ពោធិ​តា​ហោ​មក​អន្តរាគមន៍​ ពួក​ជនពាល​ ក៏​រត់គេច​បាត់​អស់ ។ ​លុះ​ព្រឹក​​​វេលា​ម៉ោង​៥​ និង​៣០​នាទី​​ថ្ងៃ​ទី​២០ ​កញ្ញា​ ២០១៤ ​ ក៏​មាន​អ្នក​ដើរ​ហាត់ប្រាណ​បាន​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​គួ​រឱ្យ​ស​ង្វេ​គ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព