ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​ពី​បុណ្យ​ភ្ជុំ​បិ​ណ្ឌ​នៅ​វត្ត​ ​នាំ​កូនប្រុស​អាយុ​១៣​ឆ្នាំទៅ​លេង​ទឹកស្ទឹង​ប៉ម​ប៉ា លង់ទឹក​ស្លា.ប់

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កុមា​រា​អាយុ​១៣​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្ទឹង​ស្លា.ប់ ខណៈ​ទៅ​កម្សាន្ត​ជាមួយ​ឪពុកម្តាយ ក្រោយ​ពេល​ត្រឡប់​ពី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​វត្ត​វិញ ។ ហេតុ​​ការ​ណ៍នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១និង៣០​នាទី​រសៀលថ្ងៃ​ទី២៣ កញ្ញា ជា​ថ្ងៃ​បុ​ណ្យ​​ភ្ជុំបិណ្ឌ នៅ​ទឹកស្ទឹង​ប៉ម​ប៉ា ដែល​ជាកន្លែង​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត​ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្ឌ ស្ថិត​ក្នុងភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវ​ឌ្ឍ​ន៏ ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ ​

ខេត្តកំពង់ឆ្នាំង ៖ កុមា​រា​អាយុ​១៣​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្ទឹង​ស្លាប់ ខណៈ​ទៅ​កម្សាន្ត​ជាមួយ​ឪពុកម្តាយ ក្រោយ​ពេល​ត្រឡប់​ពី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​វត្ត​វិញ ។ ហេតុ​​ការ​ណ៍នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១និង៣០​នាទី​រសៀលថ្ងៃ​ទី២៣ កញ្ញា ជា​ថ្ងៃ​បុ​ណ្យ​​ភ្ជុំបិណ្ឌ នៅ​ទឹកស្ទឹង​ប៉ម​ប៉ា ដែល​ជាកន្លែង​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត​ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្ឌ ស្ថិត​ក្នុងភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវ​ឌ្ឍ​ន៏ ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ ​

លោក លីវ ប៊ុ​ន​សុង អធិការ​ង​ស្រុក​​ទឹក​ផុសឱ្យ​ដឹង​ថា កុមា​រា​រង​គ្រោះ​មានឈ្មោះសឿ រតនៈ អាយុ​១៣ឆ្នាំ មាន​ឪពុក​ឈ្មោះ ផា​ន់ នី និង​ម្តាយ ឈ្មោះ មុំ ។ គ្រួសារ​នេះ​មាន​ទីលំនៅ​ភូមិទួល​​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ បន្ទាប់​ពី​រាប់​បាត្រ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្ឌនៅ​វត្តមួយ ក្នុងស្រុក​ទឹកផុសរួច​មក ឪ​ពុក​ម្តាយកុមា​រា​រង​គ្រោះ បាន​ទៅ​កម្សាន្ត​​នៅ​ទឹកស្ទឹង​ប៉ម​ប៉ា ដូច​ប្រជាពលរដ្ឋជា​ច្រើន​ទៀត និង​បាន​ងូតទឹកស្ទឹង​កម្សាន្ត​ផង​ដែរ ។ ​

លោក​​បន្ត​ថា នៅ​ពេល​នោះ​កុមា​រា​រង​គ្រោះ​បាន​​ងូតទឹក​នៅ​កន្លែង​ទឹក​រាក់​មាន​ដីខ្សាច់​ជាមួយក្មេង​ដទៃ​ទៀត​ជា​ធម្មតា ប៉ុន្តែ​ក្រោយមក​ក្មេង​នោះ​ត្រូវ​បាន​ទឹក​ហូរ​អណ្តែត​ទៅ​ទឹក​ជ្រៅ ហើយ​ក៏​បាន​លង់ទឹក​​តែ​​ម្តង ។ ខណៈនោះ​ដែរ មាន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅកម្សាន្ត​​បានឃើញ​ក្មេង​ប្រុស​នោះ​លង់ទឹក ក៏​បាន​ស្រែកហៅ​ឱ្យ​គេ​ជួយ ហើយ​ក៏​មាន​មនុស្ស​ប្រុស​​៤-៥​នាក់ បាន​ហក់​ទឹកមុជ​រាវរកក្មេង​ប្រុស​រងគ្រោះ ប្រហែល​១០​នាទីទើប​រក​ក្មេង​នោះ​ឃើញ និង​បាន​ស្រង់​យក​មក​លើគោកជួយសង្គ្រោះតាម​ដែល​​អាច​ធ្វើ​បាន​ តែ​គ្មាន​ជំនាញ​ក្នុង​ការ​សង្គ្រោះ​មនុស្ស​លង់ទឹក​ឡើយ ។ បន្ទាប់​មក​ម្តាយបាន​មក​ទទួល​កូន​និង​បាន​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ទឹកផុស តែ​ក្មេង​ប្រុស​នោះ​បាន ស្លាប់​បាត់​ទៅ​ហើយ ៕