ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃកំហូច២​អង្គនាំគ្នា​ផឹកស៊ីក្នុង​កុដិក្លែម​ស្រីសេ្នហ៍​ត្រូវសមត្ថកិ​ច្ចចាប់​ជាប់

9 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ ​សង្ឃកំហូច​២អង្គ​ព្រម​ទាំងគូ​កន​មាន​ស្រី ប្រុស​នាំគ្នា​ផឹកស៊ី​ក្លែម​ស្រី ស្នេហ៍​ក្នុង​កុដិវត្ត​ពោធិ​លង្កា កណ្តាល​ក្រុង​សៀមរាប​ ទាំង​កណ្តាល​យប់​យ៉ាង​សប្បាយ​រីករាយ​ត្រូវ​សមត្ថ​កិច្ចមូល​ដ្ឋាន និង​មន្ត្រី​សង្ឃ​ធ្វើកា​រចាប់​សឹក​ទាំងយប់​ភ្លាមៗ

ខេត្ត​សៀមរាប ៖ ​សង្ឃកំហូច​២អង្គ​ព្រម​ទាំងគូ​កន​មាន​ស្រី ប្រុស​នាំគ្នា​ផឹកស៊ី​ក្លែម​ស្រី ស្នេហ៍​ក្នុង​កុដិវត្ត​ពោធិ​លង្កា កណ្តាល​ក្រុង​សៀមរាប​ ទាំង​កណ្តាល​យប់​យ៉ាង​សប្បាយ​រីករាយ​ត្រូវ​សមត្ថ​កិច្ចមូល​ដ្ឋាន និង​មន្ត្រី​សង្ឃ​ធ្វើកា​រចាប់​សឹក​ទាំងយប់​ភ្លាមៗ ព្រម​ទាំង​បញ្ជូន​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ។ ហេតុការ​ណ៍​គួរឲ្យ​ភ្ញាក់ផ្អើល​ទាំង​យប់​ដល់​ព្រះ​សង្ឃ និង​ ឧបាសក ឧបា​សិកា​ព្រម​ទាំង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើងវត្ត​ពោធិលង្កា​នេះ ធ្វើ​ឡើង​នៅ វេលា​ម៉ោង១២​រំលង​អធ្រាត្រ​ថ្ងៃទី​១៨ ​ខែកញ្ញា​ស្ថិត​នៅ​បរិវេណ​វត្ត​ពោ​ធិ​លង្កា​ ក្នុង​ភូមិបឹង​ដូនប៉ា​ សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប​ ។

តាម​ប្រភព​​ពីសមត្ថកិច្ច​បាន​ឲ្យដឹ​ងថា សង្ឃ​កំហូច​ទាំង២​អង្គនេះ​ត្រូវបាន​ប្រ​ជាពល​រដ្ឋ​ និង ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើងវត្តបា​នរាយកា​រណ៍​ ប្រាប់​សមត្ថកិច្ច​ជាយូរ​យាណាស់​មក​ហើយ ទើប​តែ ពេល​នេះ​សមត្ថកិច្ច​បាន​តាម​ដាន​យ៉ាង​ល្អិត​ល្អន់ ​ហើយ​ធ្វើការ​ក្របួច​បានជនកំ​ហូចមាន​ប្រុស​មានស្រី​ទាំង​នោះបាន​​ដោយ​ជោគ​ជ័យ ខណៈ​ពេល​ពួក​គេកំពុង​តែនាំ​គ្នាផឹកស្រា​បៀរ ​ក្លែម ​ស្រីសេ្នហ៍​យ៉ាង​សប្បាយ​រីករាយ​នៅក្នុង​កុដ្ឋ ។សមត្ថ​កិច្ច​បាន​បន្ត​ថា ​សង្ឃ​​កំហូចទាំង២អង្គនេះ​ មានទី១. ឈ្មោះ  ពេជ្រ ដេវិត  អាយុ៣​៥ព្រះវស្សា​ បួសរៀន​នៅ​​ស្រុកជីក្រែង មកសុំ​ស្នាក់​នៅវត្តពោធិ​​លង្កា អស់រយៈ​ពេល​ជិត២​វស្សាមក​​ហើយ ។ទី២.​ឈ្មោះ ​សំបូរ អាយុជាង​២០ព្រះ​វស្សា​ ចូលម​កស្នាក់​នៅក្នុង​វត្តនេះ​ពុំមាន​ការអនុ​ញ្ញាត ពី​ចៅអធិកា​រវត្តទេ ។

ចំណែ​ក​ព្រះ​​គ្រូចៅ​អធិកា​រវត្តពោធិ​លង្កាព្រះ​នាម ​កែវ ខូយ ​បាន​មាន​សង្ឃដី​កា​ថា សង្ឃ​ទាំង២​អង្គ​នេះ​មិន​មែន​ជាសង្ឃ​នៅ​ក្នុងវត្ត​នេះ​ទេ ​គ្រាន់​តែមក​សុំស្នាក់​អាស្រ័យ​ប៉ុណ្ណោះ ដូច្នេះ​រាល់​ទង្វើ​ខុស​ឆ្គង​របស់​សង្ឃ​ទាំង២​អង្គ​នេះ​ ព្រះ​អង្គមិន​បាន​ដឹង​ទេ ។ ​ព្រះ​គ្រូចៅ​អធិកា​បន្តទៀ​តថា កន្លង​ទៅព្រះ​អង្គ​បាន​ធ្វើ​ការ​ណែ​នាំ​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​ពួក​គេរឹត​តែ​ផ្គើន​ឲ្យអាត្មា​ឡើង​ធ្វើ​ឲ្យពុទ្ធ​បរិស័ទ​ដែល​មាន​ជំនឿ​លើ​ព្រះ​ពុទ្ធសាស​នា​ មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង ចំណែក​ព្រះអង្គ​ក៏មិនអាច​ហាម​ឃាត់​ពួកគេ​បាន​ទេ មិន​តែ​ប៉ុណ្ណោះ​ពួកគេ​កាន់​តែ​ធ្វើឲ្យ​មាន​កំហុស​ឆ្គងធំ​ធេង​ឡើង ​រហូត​ឈានដ​ល់សមត្ថ​កិច្ចចូល​មក​ចា​ប់ក្នុង​វត្ត​តែម្តង។ ប្រសិន​បើមាន​ព្រះ​សង្ឃ​ធ្វើ​ខុស​ឆ្គង​យ៉ាង​ដូច្នេះ​ពិត​ជា​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ហើយ​មាន​អ្នក​ផង​ទាំង​ពួងគោរ​ពប្រត្តិ​បត្តិគ្រប់​ៗគ្នា​យ៉ាង​ខ្ចាប់​ខ្ជួន ​ព្រមទាំង​មាន​ទោស​យ៉ាង​ធ្ងន់ធ្ងរ ។ប្រភព​​បានឲ្យដឹង​ថា បន្ទាប់​ពីសមត្ថ​កិច្ចចូល​ទៅឆែក​​ឆេក្នុង​កុដ្ឋនោះ​ត្រូវបាន​គេប្រទះ​ឃើញ​មាន​ស្រោម​អនាម័យ​ប្រើរួច​ និង មិន​ទាន់​ប្រើមួយ​ចំនួន​ ព្រម​ទាំង​មានដាវ​សាំមូរ៉ៃ ​និងឧប​ករណ៍​សម្រាប់ជក់​ថ្នាំមួយ​ចំនួនផងដែរ​។

ជាមួយ​ករណី​ខាង​លើ​​នេះ​សមត្ថ​កិច្ច​នៅមិន​ទាន់​បង្ហើប​ប្រាប់​លម្អិត​​ដល់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិភាព​ពីលទ្ធ​ផល​នៃការ​ចុះបង្ក្រាប​នេះ​យ៉ាងណា​នោះ​ទេដោយ​ឆ្លើយ​យ៉ាង​ខ្លីថា​<<ខ្លាច​ប៉ះពាល់​ដល់​វិស័​យព្រះ​ពុទ្ធសាស​នា ហើយ​បន្ត​ទៀតថា​ វាជា​រឿង​ធម្មតា​​នោះទេ មិន​បាច់​ផ្សព្វ​ផ្សាយ​អីនោះ​ទេ>>​ ហើយ​បច្ចុប្បន្ន​​នេះជន​កំហូច​ទាំង​២នាក់​​ខាងលើទំនង​ជាកំពុង​ដើរលេង​​​​​​​​​​​​​​​​​​​​​យ៉ាងរំភើយ។