ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ុ​រ៉ា​ក់ ៈ ស្លា.ប់​ជាង​100​នាក់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​ក និង​ការ​ប៉ះទង្គិច​គ្នា​នានា

9 ឆ្នាំ មុន

យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​អី​ុ​រ៉ា​ក់ និង​ប្រភព​ព័ត៌មាន​ខាង​សន្តិសុខ​ថា មនុស្ស​ប្រមាណ​ជា​១០៥​នាក់​បាន​ត្រូវ​ស្លា.ប់ និង​៧៩​នាក់​ទៀត​ត្រូវ​របួស កាលពី​ថ្ងៃ​ទី​១៨ កញ្ញា នៅ​អី​ុ​រ៉ា​ក់ ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​ទាំងឡាយ​របស់​អា​មេ​រិ​ក និង​ការ​ប៉ះទង្គិច​គ្នា​នានា​រវាង​កងកម្លាំង​សន្តិសុខ​អី​ុ​រ៉ា​ក់ និង​ពួក​បះបោរ ក្នុង​នោះ​រួម​មាន​ទាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ផង​ដែរ ។

យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​អី​ុ​រ៉ា​ក់ និង​ប្រភព​ព័ត៌មាន​ខាង​សន្តិសុខ​ថា មនុស្ស​ប្រមាណ​ជា​១០៥​នាក់​បាន​ត្រូវ​ស្លាប់ និង​៧៩​នាក់​ទៀត​ត្រូវ​របួស កាលពី​ថ្ងៃ​ទី​១៨ កញ្ញា នៅ​អី​ុ​រ៉ា​ក់ ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​ទាំងឡាយ​របស់​អា​មេ​រិ​ក និង​ការ​ប៉ះទង្គិច​គ្នា​នានា​រវាង​កងកម្លាំង​សន្តិសុខ​អី​ុ​រ៉ា​ក់ និង​ពួក​បះបោរ ក្នុង​នោះ​រួម​មាន​ទាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ផង​ដែរ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា បណ្តា​យន្តហោះ​ចម្បាំង​អា​មេ​រិ​ក បាន​ទម្លាក់​គ្រាប់បែក​លើ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ស្ថិត​ក្នុង​សាលា​កសិកម្ម​មួយ​នៃ​តំបន់​ហា​ម៉ា​ប​អាល់ អា​លី​ស​ចម្ងាយ​ប្រមាណ​២៥​គ​.​ម ខាងត្បូង​ក្រុង​ម៉ូ​ស​ស៊ូ​ល​ទីប្រជុំជន​ខេត្ត​នី​នី​វ ដោយ​សម្លាប់​ជន​សកម្មប្រយុទ្ធ​៥៩​នាក់ និង​ធ្វើ​ឱ្យ​របួស​ប្រមាណ​ជា​៧០​នាក់​ទៀត ។ នេះ​ជា​ការ​អះអាង​របស់​ប្រធាន​គណៈកម្មាធិការ សន្តិសុខ​នៃ​ក្រុមប្រឹក្សា​ខេត្ត​នី​នី​វ ។

មានការ​វាយប្រហារ​តាម​អាកាស​ដទៃ​ៗ​ទៀត​របស់​កង​យន្តហោះ​អា​មេ​រិ​ក​ប្រឆាំង​ពួក​យុទ្ធ​ជន​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ខេត្ត​នី​នី​វ ក៏​ប៉ុន្តែ​ពុំ​ទាន់​មាន​សេចក្តីរាយការណ៍​ភ្លាម​ៗ​ពី​ជន​រង​គ្រោះ​នៅឡើយ ។ នៅ​ខេត្ត​សាឡា​ហ៍ អាល់​ឌី​ន ពួក​យុទ្ធ​ជន​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ច្រើន​សិប​នាក់​ដែល​កាន់កាប់​មួយ​ផ្នែក​នៃ​ទីក្រុង DHULUTYAH ចម្ងាយ​ប្រមាណ​ជា​៩០​គ​.​ម​ខាងជើង​ក្រុង​បា​ដា​ដ បាន​បើក​ការ​វាយប្រហារ​មួយ កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ប្រឆាំង​ផ្នែក​ខាងត្បូង​នៃ​ទីក្រុង​នោះ ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កុលសម្ព័ន្ធ​ស៊ុន​នី​ត JUBOUR ។ កងទ័ព​អី​ុ​រ៉ា​ក់ រួម​ជាមួយ​បណ្តា​សមាជិក​កុលសម្ព័ន្ធ​នេះ​បាន​ប្រយុទ្ធ​តតាំង​ជាមួយ​ពួក​អ្នក​វាយប្រហារ បណ្តាល​ឱ្យ​ទាហាន​ម្នាក់​ស្លាប់ ហើយ​សមាជិក​កុលសម្ព័ន្ធ​៤​នាក់​ត្រូវ​របួស ។

នៅ​ខេត្ត​ឌី​យ៉ា​ឡា កងកម្លាំង​សន្តិសុខ​គាំទ្រ​ដោយ​ពួក​យុទ្ធ​ជន​ស៊ី​អី​ុ​ត​បាន​សម្លាប់​មេដឹកនាំ​មូលដ្ឋាន​២​នាក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​យុទ្ធ​ជន​ក្រុម​នោះ​ប្រមាណ​ជា​២០​នាក់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដែល​កើត​មាននៅ​ភូមិ SHIRWEEN និង​ភូមិ SANSAL ក្បែរ​ទីក្រុង MANSOURIYAH ចម្ងាយ​ប្រមាណ​ជា ១០០​គ​.​ម ភាគ​ឦសាន​ក្រុង​បា​ដា​ដ ។

ចំណែក​នៅ​ប្រទេស​ស៊ី​រី​វិញ ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយ​ដណ្តើម​យក​បាន​ភូមិ​ពួក​ឃើ​ត​ដល់​ទៅ​២០ នៅ​ភាគ​ខាងជើង​ស៊ី​រី ហើយ​ឡោម​ព័ទ្ធ​ទីក្រុង​អៃ​អី​ុ​ន អាល់​អា​រ៉ាប ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​តួ​ក​គី ។ យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ថា ពួក​ជី​ហា​ដ​និយម បាន​ប្រើប្រាស់​បណ្តា​អាវុធ​ធុន​ធ្ងន់ កាំភ្លើង​បាញ់​គ្រាប់​រុ​៉​ក​ក្កែ​ត និង​រថក្រោះ​ក្នុង​ការ​វាយលុក ។

ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា វិញ លែង​មាន​ឧបសគ្គ​ទៀត​ហើយ​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​វាយប្រហារ​តាម​អាកាស​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដោយ​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ព្រឹទ្ធសភា​ក៏​បាន​អនុម័ត​ផែនការ​ផ្តល់​ជំនួយ​ដល់​ពួក​ឧទ្ទាម​ស៊ី​រី​និយម​កណ្តាល​ដែរ ។ បែប​នេះ​ជា​ការ​ផ្តល់​ការ​គាំទ្រ​ពេញលេញ​របស់​សភា​ដល់​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ក្នុង​ការ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ទាំង​នៅ​អី​ុ​រ៉ា​ក់​ទាំង​នៅ​ស៊ី​រី ។

រីឯ​ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ វិញ ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ថា បារាំង​ត្រៀម​ផ្តល់​ការ​ទ្រទ្រង់​តាម​អាកាស​នៅ​អី​ុ​រ៉ា​ក់ តែ​ពុំ​បញ្ជូន​កងទ័ពជើងគោក​ទៅ​កាន់​ទីនោះ​ឡើយ ៕