ខេត្តបាត់ដំបង ៖ ជនជាតិថៃ៣នាក់ ត្រូវនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុកភ្នំព្រឹក ធ្វើការឃាត់ខ្លួន ដោយពួកគេជាប់ពាក់ព័ន្ធនឹងការចរាចរលុយដុល្លារក្លែងក្លាយជាង៧លានដុល្លារ ។
ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៩ កញ្ញា នៅក្នុងសាយឡូរបស់ឈ្មោះហួត អូន ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ។
បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យជាជនជាតិថៃខាងលើ ១-ឈ្មោះ ជីត គីប ភេទប្រុស អាយុ៤៧ឆ្នាំ ២-ឈ្មោះ ប្រា ម៉ូត ភេទប្រុស អាយុ៤៣ឆ្នាំ និង៣-ឈ្មោះ ចំរ៉ាត់ វង្សា ភេទប្រុស អាយុ៤៣ឆ្នាំ ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានលុយដុល្លារក្លែងក្លាយចំនួន៣កេះ ស្មើនឹង៧លាន១សែន ៦ម៉ឺនដុល្លារ ។
បច្ចុប្បន្នជនសង្ស័យ បាននិងកំពុងត្រូវសមត្ថកិច្ចសាកសួរនៅអធិការដ្ឋានស្រុកភ្នំព្រឹក ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ