ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរភ្ជុំបិណ្ឌ​ សាលាក្រុង​បើកស្ពានជ្រោយចង្វាថ្មី​​ឲ្យធ្វើដំណើរ​បណ្តោះអាសន្ន​​ចាប់ពី​ថ្ងៃទី២១ ​កញ្ញា

10 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ ដើម្បីអបអរសាទរ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ​និង ​បញ្ចៀសការកកស្ទះចរាចរណ៍ ​សាលារាជធានីភ្នំពេញ​នឹងបើកស្ពានជ្រោយចង្វាថ្មី​ឲ្យប្រជាពលរដ្ឋ​ធ្វើដំណើរបណ្តោះអាសន្ន​ចាប់ពីថ្ងៃទី២១​ ដល់ថ្ងៃទី២៥​ កញ្ញា ​២០១៤ ។

នេះបើយោងតាមលោក ​សំា ពិសិដ្ឋ ​ប្រធានមន្ទីរ​សាធារណការនិងដឹកជញ្ជូន​រាជធានីភ្នំពេញ​ ដែលបង្ហើបបា្រប់​កោះសន្តិភាព​នៅរសៀលថ្ងៃទី១៩ ​កញ្ញា ​២០១៤ ។

បើតាម​ លោក សំា ពិសិដ្ឋ​ ស្ពានជ្រោយចង្វាទី២នេះ​ នឹងបើកឲ្យដំណើរការ​បណ្តោះអាសន្ន​ចាប់ពីម៉ោង៥ព្រឹក ​ដល់ម៉ោង៦ល្ងាចប៉ុណ្ណោះ​ ព្រោះស្ពានមិនទាន់​ធ្វើបង្កាន់ដៃរួចរាល់ ។

លោកប្រធានមន្ទីរ​សាធារណការរាជធានី​ភ្នំពេញបន្តថា​ បន្ទាប់ពីបើកឲ្យដំណើរ​ការបណ្តោះអាសន្ន ​ស្ពានជ្រោយចង្វាថ្មីនេះ​ក៍មិនអនុញ្ញាតឲ្យរថយន្ត​ធុនធំ និងអ្នកថ្មើរជើង​ឆ្លងកាត់នោះដែរ ៕