ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ចិន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ឥណ្ឌា

9 ឆ្នាំ មុន

ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង បាន​ទៅ​ដល់​ក្រុង​អា​ហ៍មេ​ដា​បា​ដ អតីត​រដ្ឋធានី​រដ្ឋ ហ្គូ​ហ្សា​រ៉ាត ជា​រដ្ឋ​កំណើត​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រេ​ន​ដ្រា ម៉ូ​ឌី កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៣​ថ្ងៃ​នៅ​ឥណ្ឌា ។

ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង បាន​ទៅ​ដល់​ក្រុង​អា​ហ៍មេ​ដា​បា​ដ អតីត​រដ្ឋធានី​រដ្ឋ ហ្គូ​ហ្សា​រ៉ាត ជា​រដ្ឋ​កំណើត​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រេ​ន​ដ្រា ម៉ូ​ឌី កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៣​ថ្ងៃ​នៅ​ឥណ្ឌា ។

នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក ស៊ី នៅ​ឥណ្ឌា ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​ពី​ខែមីនា ឆ្នាំ​២០១៣ មក​ហើយ ក៏​ជា​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ដំបូង​របស់​ប្រធានាធិបតី​ចិន​មួយ​រូប​នៅ​ឥណ្ឌា ចាប់តាំងពី​៨​ឆ្នាំ​មក​ហើយ​ដែរ ។

លោក​ស៊ី នា​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា នោះ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រួម​ជា​ច្រើន​ជាមួយ​លោក ម៉ូ​ឌី នៅ​ទីក្រុង​អា​ហ៍មេ​ដា​បា​ដ មុន​ពេល​លោក​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​ញូ​វ​ដែ​ល្លី ។

ថ្ងៃ​ដែល​លោក ស៊ី មក​ដល់​ប្រទេស​ឥណ្ឌា គឺ​ជួន​ពេល​គ្នា​នឹង​ថ្ងៃ​ខួបកំណើត​គំរប់​៦៤​ឆ្នាំ របស់​លោក ម៉ូ​ឌី ផង​ដែរ ។ ពេល​ស្នាក់​អាស្រ័យ​ក្នុង​ប្រទេស​ឥណ្ឌា ប្រធានាធិបតី​ចិន នឹង​ជួប​ពិភាក្សា​ផង​ដែរ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌា លោក PRANAB MUKHERJEE ព្រមទាំង​មេដឹកនាំ​នយោបាយ​ឥណ្ឌា​ដទៃ​ៗ​ទៀត ។ លោក​ត្រូវ​ថ្លែង​សុន្ទរកថា​មួយ​នៅ​ទីក្រុង​ញូ​វ​ដែ​ល្លី ស្តី​ពី​ទំនាក់ទំនង​ចិន​-​ឥណ្ឌា និង​ស្តី​ពី​នយោបាយ​របស់​ចិន​ចំពោះ​អាស៊ី​ខាងត្បូង ។

ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ឥណ្ឌា ចំណែក​ឥណ្ឌា ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន​នៅ​អាស៊ី​ខាងត្បូង​ដែរ ជាមួយ​ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ទ្វេភាគី​សរុប​ប្រមាណ​ជា​៦៥,៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ ។

មហា​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​ហក់​ឡើង​ខ្លាំង​ទាំង​២​កំណត់​ទិស​ដៅ​បង្កើន​ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ឱ្យ​ដល់​១០០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ។

ប្រទេស​ឥណ្ឌា​ជា​ដំណាក់កាល​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​របស់​លោក ស៊ី ដែល​បាន​នាំ​លោក​ទៅ​កាន់​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន ម៉ា​ល់​ឌី​វ និង​ស្រី​លង្កា​រួច​ហើយ ។ នៅ​តា​ហ្ស៊ី​គី​ស្ថាន លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ ៕