ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ប្រជាមតិ​ស្តី​ពី​ឯករាជ្យ​របស់​អេកូ​ស​ដាច់​ពី​អង់គ្លេស

9 ឆ្នាំ មុន

ការ​បោះ​ប្រជាមតិ​ស្តី​ពី​ឯករាជ្យ​ភាព​របស់​តំបន់​អេកូ​ស ឬ​ស្កុ​តឡែ​ន បាន​បើក​ធ្វើ​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ដោយ​ពលរដ្ឋ​អេកូ​ស បាន​នាំ​គ្នា​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​ទាំងឡាយ​ដើម្បី​ឆ្លើយ​សំនួ​រថា តើ​អេកូ​សត្រូវ​ជា​ប្រទេស​ឯករាជ្យ​មួយ​ឬ​យ៉ាងណា ?

ការិយាល័យ​បោះ​ប្រជាមតិ​បើកទ្វារ​ចាប់ពី​ម៉ោង​៧​ព្រឹក​ម៉ោង​ក្នុងស្រុក​ទៅ​រហូត​ដល់​ម៉ោង​២២ ហើយ​ប្រជាជន​ត្រូវ​សម្រេច​ថា ព្រម​ឬ​មិន​ព្រម​ចំពោះ​ឯករាជ្យ​ភាព​របស់​អេកូ​ស​ដាច់​ពី​អង់គ្លេស ។ អត្រា​អ្នកចូលរួម​បោះ​ប្រជាមតិ​នេះ​អាច​មាន​ដល់​៨៨% ។

នេះ​ជា​ការ​បោះ​ប្រជាមតិ​លើក​ដំបូង​ស្តី​ពី​ឯករាជ្យ​ភាព​របស់​អេកូ​ស ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស ។ ពុំ​មាន​នរណា​អាច​ព្យាករណ៍​លើ​លទ្ធផល​នៃ​ការ​បោះ​ប្រជាមតិ​នេះ​ឡើយ ដោយ​លទ្ធផល​ត្រូវ​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ខណៈ​ការ​ស្ទាបស្ទង់​មតិ​ចុង​ក្រោយ​ទាំងឡាយ​អ្នក​យល់ព្រម​និង​អ្នក​មិន​យល់ព្រម​មាន​អត្រា​ប្រហាក់ប្រហែល​គ្នា ៕