ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ីជួយ​ព្រុយ​ណេ​បង្កើន​ទិន្នផល​អង្ករ

9 ឆ្នាំ មុន

បាន​ដា​ស៊េរី​បេ​ហ្គា​វ៉ា​ន់ ៖ កាលពី​ថ្ងៃ​ពុធ​មន្ត្រីជាន់ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​អ៊ិ​ស្លា​ម​(IDB)​បាន​ថ្លែង​ថា ប្រទេស​ម៉ា​ឡេ​ស៊ីនឹង​ជួយ​ព្រុយ​ណេ​ជំរុញ​កម្រិត​ផលិតភាព​នៃ​វិស័យ​ស្រូវ​អង្ករ​របស់​ខ្លួន​ក្នុង​គម្រោង​៦​លាន​ដុល្លារ​ដែល​ក្ដី​រំពឹង​នឹង​ទទួល​បាន​ប្រាក់​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

លោក​Kunrat Wirasubrata អគ្គនាយក IDB Group ប្រចាំ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​បានឱ្យ​ដឹង​ថា ព្រុយ​ណេ​មាន​មហិច្ឆតា​ចង់​ក្លាយជា​អ្នកគ្រប់គ្រង​លើ​ផលិតកម្ម​អង្ករ​ខ្លួនឯង ហើយ​ម៉ា​ឡេ​ស៊ី​មាន​បច្ចេកវិទ្យា​និង​អ្នកជំនាញ​ដែល​ស្ម័គ្រចិត្ត​រំលែក ។ ជាង​នេះ​ទៅ​ទៀត​IDB នឹង​ផ្ដល់​ហិរញ្ញវត្ថុ​មួយ​នៃ​គម្រោង​ចំណាយ​សរុបនេះ ខណៈ​ម៉ា​ឡេ​ស៊ី​នឹង​ផ្ដល់​នូវ​បច្ចេកទេស​ផ្សេង​ៗ ។ ដោយឡែក​ព្រុយ​ណេ​កំពុង​តែ​ដាក់​ទិស​ដៅ​បង្កើន​ការ​គ្រប់គ្រង​ផលិតកម្ម​អង្ករ​ដោយ​ខ្លួនឯង​ពី​បរិមាណ​៥%​នៃ​តួលេខ​ថ្មី​ៗ​នេះ​ទៅ​៦០% ។

ទោះជា​យ៉ាងណា​ទិន្នផល​អង្ករ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​របស់​ព្រុយ​ណេ​មាន​ត្រឹមតែ​៥%​ប៉ុណ្ណោះ​នៃ​ការ​ប្រើប្រាស់​ក្នុងស្រុក ។ រីឯ​ការ​នាំ​ចូល​ភាគច្រើន​គឺ​មក​ពី​ប្រទេស​ថៃ​និង​ថ្មី​ៗ​ចាប់ផ្ដើម​ទិញ​ពី​វៀតណាម​និង​កម្ពុជា ៕