ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់លេបថ្នាំប៉ងធ្វើអត្តឃា.តសង្ស័យរឿងភ្លើងប្រច័ណ្ឌ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ស្ត្រី​ម្នាក់​បាន​សន្លប់​ស្ដូក​ស្ដឹង​មិន​ដឹង​ខ្លួន​ត្រូវ​បុរស​ជា​ប្ដី​បី​លើ​ម៉ូតូ​រត់រក​ពេទ្យ​ឯកជន​ឲ្យ​ជួយ​សង្រ្គោះ​កាល​ពី​វេលា​ម៉ោង​ជា៩​យប់​ ថ្ងៃ​ទី១៧​ ខែកញ្ញា​ ឆ្នាំ​២០១៤​ នៅ​ក្រុង​ប៉ោយ​ប៉ែត​សង្ស័យ​បណ្ដាល​មក​ពីរោគ​ប្រច័ណ្ឌ ។

ស្ត្រីរង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ទួន​ ស្រី​ឃីម​ អាយុ២៤​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល​​ល​ ​ក្រុង​​ប៉ោយប៉ែត ។ ស្ត្រីរង​គ្រោះ​ខាង​លើ​បាន​សន្លប់​ស្ដូក​ស្ដឹង​ត្រូវ​បុរស​ជាប្ដី​បីដឹក​តាម​ម៉ូតូ​ឌុប​ពីគ្លី​និក​ឈ្នួល​មួយ​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែត​ បន្ទាប់​ពី​នាង​មាន​អាការះ​ធ្ងន់​ធ្ងរ​គ្លីនិក​ឈ្នួល​មិន​ហ៊ាន​ទទួល​។

តាម​បុរស​ឈ្មោះ​ អ៊ឹម​ សុភ័ក្រ​ អាយុ​២៥ឆ្នាំ​ មាន​មុខ​របរ​ជា​អ្នក​បើក​បរ​រថយន្ត​ធំ​នៅ​ក្រុម​ហ៊ុន​មួយក្នុង​ក្រុង​ប៉ោយ​ប៉ែត​និយាយ​ថា​ខណះ​ខ្លួន​វិល​ត្រ​ឡប់​ពី​ធ្វើកា​រប្រទះ​ឃើញ​នាង​ជា​ប្រពន្ធ​បាន​ដួល​សន្ល​ប់ស្ដូក​ស្ដឹង​ក្នុងផ្ទះ​ក៍រូតរះ​ដឹកនាង​រកពេទ្យឈ្នួល​ឲ្យជួយ ។ បុរស​ខា​ង​លើ​បន្ត​ថាមុន​ហេតុ​ការណ៍​កើត​ឡើង​ខ្លួន​និង​ប្រពន្ធ​មាន​ជម្លោះ​ក្នុង​គ្រួសារ​តិចតួច​ប៉ុន្តែមិន​ប្រាប់​លម្អិត​ពីដំណើររឿងឡើយ​ ។ ទោះ​ជា​យ៉ាង​ណា​ប្រភព​បង្ហើប​ថា​គ្រួសារ​មួយ​នេះ​អាច​ផ្ទុះ​ជម្លោះ​ដោយ​សារ​ភ្លើង​ប្រច័ណ្ឌ​ច្រើន​ជាង​រឿងផ្សេងៗ ។ស្រ្តីរង​គ្រោះ​ក្រោយ​ពីបុរស​ជាប្ដី​ដឹក​ទៅ​ដល់​មន្ទីរ​ពេទ្យប​ង្អែកក្រុ​ងត្រូវបានក្រុមគ្រូ​ពេទ្យ​យកចិត្តទុ​កដាក់ព្យាបាល​ដល់​ស្រ្តី​រ​ងគ្រោះ​ភ្លាមៗ។